អន្តរជាតិ៖ មាន​ពាក្យ​សម្តី​ជា​ច្រើន​ដែល​បុរស​មាន​រហ័ស​នាម ‘ស្តេច​បារី’ បាន​លើក​ឡើង​និង​ជំរុញ​លើក​ទឹក​ចិត្ត​ឲ្យ​ក្រុម​មាន​ការ​ប្រឹងប្រែង​ដើម្បី​ដណ្តើម​ភាព​ជោគជ័យ​បន្ត​ទៅ​ទៀត។ ក្នុង​នោះ​លោក Sarri ក៏​បាន​បង្ហើប​ដល់​ប្រព័ន្ធ​ប្រយុទ្ធ ៣ រូប​នៅ​ខាង​លើ​ដែល​លោក​ពេញ​ចិត្ត​ផង​ដែរ។លោក​ប្រាប់​ថា៖“អ្នក​ត្រូវ​តែ​ចាប់​ផ្តើម​ជាមួយ​កីឡាករ​មាន​ទេពកោសល្យ​ដែល​អាច​បង្កើត​អ្វី​ដែល​ប្លែក​ដូច​ជា Cristiano Ronaldo, Paulo Dybala និង Douglas Costa ​ហើយ​សាង​ប្រព័ន្ធ​លេង​ជុំវិញ​ពួក​គេ”។បញ្ជាក់​ថា​សម្រាប់​ចចាមអារ៉ាម​លើ​ទីផ្សារ​ដោះដូរ​ក្លឹប Juventus ក៏​គ្មាន​បំណង​នឹង​ពង្រឹង​បន្ថែម​លើ​តំបន់​ប្រយុទ្ធ​នោះ​ដែរ ផ្ទុយ​ទៅ​វិញ​ចង់​សម្រួច​ខ្លាំង​នៅ​តំបន់​បម្រើ​និង​ការពារ​ដែល​កីឡាករ​ខ្លះ​មាន​វ័យ​ចំណាស់​ និង​ខ្លះ​នៅ​ស្ទើរ​គុណភាព​ក្នុង​ការ​ប្រជែង​ពាន​រង្វាន់​អឺរ៉ុប។
រាជធានីភ្នំពេញ៖ Decathlon ជាឈ្មោះហាងលក់សម្ភារៈកីឡាគ្រប់ប្រភេទនិងដ៏ធំជាងគេក្នុងប្រទេសកម្ពុជា ដែលមានទីតាំងនៅជាន់ផ្ទាល់ដី ផ្សារទំនើប អ៊ីអន២ សែនសុខ ។ ហើយនៅរសៀលថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០១៩ ហាងលក់សម្ភារៈ Decathlon នេះបានរៀបចំទិវាកីឡាលើកទី២ (Sport Festival) នៅផ្សារអ៊ីអន២សែនសុខ ដោយអនុញ្ញាតឱ្យមហាជនចូលរួមលេងយ៉ាងកុះករ ។លោក ជេប៊ី (JEAN BAPTISTE PRIGENT) អ្នកគ្រប់គ្រង Decathlon បានថ្លែងថានៅក្នុងប្រទេសកម្ពុជាយើងចង់ជួយអភិវឌ្ឍសហគមន៍កីឡាតាមរយៈការជួយលើកទឹកចិត្តប្រជាជនខ្មែរឲ្យសាកល្បងកីឡាថ្មី និងដើម្បីយល់ពីអត្ថប្រយោជន៍ខ្ពស់ចំពោះការលេងកីឡាដើម្បីសុខភាព។ នេះជាហេតុផលដែលយើងសហការគ្នានៅថ្ងៃនេះជាមួយដៃគូចំនួន ១៦ (រួមមានក្លឹបកីឡា និងសហព័ន្ធកីឡា) និងជួយអ្នកប្រើប្រាស់របស់យើងស្វែងរក និងបានសាកល្បងកីឡាថ្មីៗជាមួយនឹងផលិតផល Decathlon ។អ្នកគ្រប់គ្រងរូបនេះបានបន្តទៀតថា “ខ្ញុំសូមអរគុណដល់ដៃគូទាំងអស់របស់យើងដែលបានចូលរួមចំណែកក្នុងការជួយឲ្យព្រឹត្តិការណ៍នេះអាចធ្វើឡើងទៅបាននៅថ្ងៃនេះ។ ខ្ញុំក៏សូមអរគុណដល់ អ៊ីអនម៉ល ដែលបានយល់ដឹងពីអត្ថប្រយោជន៍នៃព្រឹត្តិការណ៍នេះផងដែរ”។ “ជាចុងក្រោយខ្ញុំសូមអរគុណដល់ក្រុមការងាររបស់ខ្ញុំ ជាពិសេសគណៈកម្មាធិការរៀបចំកម្មវិធី សម្រាប់ការខិតខំរបស់ពួកគេដើម្បីរៀបចំព្រឹត្តិការណ៍នេះឡើង។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងមានភាពរីករាយក្នុងការចូលរួមព្រឹត្តិការណ៏កីឡា Decathlon Sports Festival លើកទី២នេះ”។សូមបញ្ជាក់ថា ព្រឹត្តិការណ៍...
កីឡាអន្តរជាតិ៖ ក្លឹបជើងឯកប្រទេសអ៊ីតាលី Juventus បានប្រកាសថា ពួកគេហ៊ានអោយកីឡាករល្អ២រូបទៅក្លឹបបីសាចក្រហមដើម្បីជាថ្នូរដូរយកកីឡាករខ្សែបំរើ Pual Pogba មកលេងនៅក្នុងទឹកដីអ៊ីតាលីវិញ ។បើតាមកាស៊ែត អ៊ីតាលី បានអោយដឹងថា ក្លឹបយក្សអ៊ីតាលីនេះ ចង់ចុះកិច្ចព្រមព្រៀងនាំយកកីឡាករខ្សែបំរើវ័យ២៦ ឆ្នាំនេះមកវិញដើម្បីពង្រឹងតំបន់កណ្តាលរបស់គេវិញ បន្ទាប់ពីក្លឹបបានលក់ទៅអោយ មែនញ៉ូកាលពី៣ឆ្នាំមុន ក្នុងតំលៃ ៨៩លាន ផោន ។ បើតាមការអោយដឹង បច្ចុប្បន្ននេះ តំលៃខ្លួនរបស់ Pogba គឺ១២០លាន ដែលជាហេតុធ្វើអោយក្រុម សេះបង្កង់ Juventus ពិបាកក្នុងការទិញយកមកវិញ ។ ក្នុងលក្ខណ័នេះ ក្លឹបអ៊ីតាលី អាចយកកីឡាករពីរូប គឺ ខ្សែបំរើប្រយុទ្ធ Paulo Dybala និងខ្សែការពារស្លាបឆ្វេង Alex Sandro  ទៅដោះដូរ ដើម្បីធ្វើអោយក្លឹបនៅអង់ក្លេសទន់ចិត្ត​។ ព្រោះបន្ទាប់ពីមានការចាកចេញពីអតិតគ្រូបង្វឹង Massimiliano Allegri កីឡាករទាំងពីរនាក់នេះក៏ប្រហែលជាអាចស្វែងរកទ្រនំថ្មីដែរ ។ កាលពីពេលថ្មីៗនេះ អានាគត់ខ្សែប្រយុទ្ធ...
កីឡាបរទេស៖ ខ្សែការពារស្លាប់ស្តាំចាស់វស្សាសញ្ជាតិប្រេស៊ីល Dani Alves ហាក់នៅស្ទាក់ស្ទើរមិនព្រមបន្តកុងត្រាថ្មី ជាមួយក្លឹបយក្សបារាំង PSG ព្រោះនៅចាំអ៊ុតមើលក្លឹបនៅក្របខណ្ឌកំពូលអង់គ្លេស ណាដែលចង់បានរូបគេ ។ទង្វើបែបនេះបានធ្វើអោយក្លឹបយក្ស បារាំងនេះមានការខកចិត្តយ៉ាងខ្លាំងដោយសារតែខ្សែការពារប្រេស៊ីលរូបនេះមិនទាន់យល់ព្រមកិច្ចសន្យារយៈពែលមួយឆ្នាំ ដែលក្លឹបបានផ្តល់អោយ ។ គួររំលឹកផងដែរថា កាលពីឆ្នាំ២០១៧ មុនពេលដែល Dani Alves ចុះកិច្ចសន្យាជាមួយប៉ារីស រយៈពេល២       ឆ្នាំ គឺមានក្លឹបធំៗចំនួន៣នៅក្របខណ្ឌ EPL ដែលចង់បានរូបគេ គឺ ក្លឹបតោខៀវ ឆែលស៊ី ក្លឹបមេឃខៀវ ម៉ែនស៊ីធី និង ក្លឹបបីសាចក្រហម មែនញ៉ូ តែពេលនេះរូបគេកំពុងតែមានចំណាត់អារម្មណ៍ចង់ទៅលេង នៅអង់គ្លេស តែបែរជាគ្មានក្លឹបណាមួយនៅអង់គ្លេសបង្ហាញចំណាត់អារម្មណ៍ចង់បានរូបគេសោះ ៕
ប៉ាឡេស្ទីន៖កំពូលតារាបាល់ទាត់ពិភពលោក និងជាជម្រើសជាតិ ប៉ទុយហ្គាល Cristiano Ronaldo ដែលអ្នកណាក៏ដឹងថាជាបុគ្គលម្នាក់ដែលតែងតែបរិច្ចាគទាន និងធ្វើអំពើសប្បុរស ពិសេសការជួយជនរងគ្រោះនៅតំបន់កាហ្សា និងប៉ាឡេស្ទីន។តាមការចុះផ្សាយនៅលើគេហទំព័រ 9sport បញ្ជាក់ថា ខ្សែប្រយុទ្ធឆ្នើមរបស់សេះបង្កង់ Juventus បានធ្វើឲ្យប្រជាជនប៉ាឡេស្ទីន ពិសេសអ្នកគាំទ្រទាំងមូលមានការភ្ញាក់ផ្អើលជាខ្លាំង ដោយកីឡាកររូបនេះបានបរិច្ចាគថវិកាប្រមាណជា ១,៥ លានយ៉ូរ៉ូ ជួយដល់ប្រជាជនប៉ាឡេស្ទីនដើម្បីរៀបចំកម្មវិធីស្រាយបួស។ កាយវិកាយគួរឲ្យគោរព និងចិត្តសប្បុរសរបស់កំពូលកីឡាករលំដាប់ពិភពលោករូបនេះ ធ្វើឲ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់នូវកាយវិការដ៏ល្អមួយនេះ។ បងប្អូនសាសនិកឥស្លាមទូទាំពិភពលោក សម្តែងសេចក្តីរីករាយ និងអរគុណជាខ្លាំងចំពោះខ្សែប្រយុទ្ធរូបនេះ។ គួររម្លឹកផងដែរ ខ្សែប្រយុទ្ធឆ្នើមរបស់សេះបង្កង់ កីឡាករ Cristiano Ronaldo តែងតែបរិច្ចាគថវិកាផ្ទាល់ខ្លួនជួយដល់ប្រជាជនប៉ាឡេស្ទីន និងកុមាររងគ្រោះដោយសារការទំលាក់គ្រាប់បែកមកលើប្រទេសប៉ាឡេស្ទីន នៅតំបន់កាហ្សា៕
កីឡាបរទេស៖ រដូវកាលបាល់ទាត់ អង់គ្លេស English Primer League (EPL) 2018-2019 មិនមែនជារដូវកាលដ៏កក់ក្តៅ និងល្អទេ សំរាប់ក្រុម Manchester United ព្រោះថាក្រុមមួយនេះបានបញ្ចប់ទៅដោយដៃទទេគ្មានអ្វីសោះ ហើយថែមទាំងបាត់បង់កៅអីTop 4 សំរាប់តំណែងទៅលេង ក្របខណ្ឌកំពូលអ៊ឺរ៉ុប Uefa Champions League (UCL) នារដូវកាលក្រោយទៀតផង ។អ្នកគាំទ្រមិនតិចទេ ដែលខកចិត្ត នឹងការបរាជ័យដោយឥតព្រៀងទុកបែបនេះ ព្រោះថាពេលដែលលោក Ole Gunnar Solskjaer បានចូលមកជំនួសកៅអីលោក Jose Mourinho គេសង្ឃឹមថា អ្វីៗនឹងល្អប្រសើរដូចកាលជំនាន់គ្រូតា Sir Alex Ferguson ។ ប៉ុន្តែផ្ទុយទៅវិញ លោក Solskjaer ដែលគ្រប់គ្នាតែងតែយល់ថាថា គាត់ជាផលិតផលដែលកើតចេញពីលោក Ferguson នោះ បែរជាបង្វិល ក្រុមបីសាចក្រហម ដូចកាលជំនាន់លោក...
រាជធានីភ្នំពេញ ៖  ក្រុមបាល់ទាត់ Mohahong All Star របស់លោក អ៊ិន សុភិន បានឆ្លងផុតការប្រកួតវគ្គ ១៨ក្រុមចុងក្រោយ នៃពានរង្វាន់ KMH Champions League 2019ហើយ បន្ទាប់ពីយកឈ្នះក្រុមយុវជនខេត្តកំពង់ចាម ៧-៣ ក្នុងជំនួប ២ជើង ដើម្បីឡើងទៅវគ្គ ៨ក្រុមចុងក្រោយ ឬវគ្គ ១/៤ ផ្ដាច់ព្រ័ត្រនាពេលឆាប់ៗខាងមុខ ។កាលពីជួបគ្នាជើងទី១ ក្រុមដឹកនាំដោយម្ចាស់ផលិតកម្មលោក អ៊ិន សុភិន បានយកឈ្នះយុវជនកំពង់ចាម ៤-២ មុនបន្ដយកឈ្នះ ៣-១ ក្នុងជំនួបជើងទី២ ដែលជាការប្រកួតកាត់សេចក្ដី នៅទីលានKMH Park កាលពីយប់មិញ ។ ក្រោយចប់ការប្រកួត លោក អ៊ិន សុភិន ស្ថាបនិក និងជាប្រធានក្រុម Mohahong All Starបានសម្ដែងការកោតសរសើរកូនក្រុមខ្លួន ដែលសហការគ្នាបានយ៉ាងល្អក្នុងជំនួបជើងទី២ ទោះបីក្រុមគូប្រជែងបានព្យាយាមដាក់សម្ពាធ...
រាជធានីភ្នំពេញ៖ កីឡាករជើងខ្លាំងថៃ២រូប ត្រូវប៉ះជាមួយជើងខ្លាំងកម្ពុជា ក្នុងព្រឹត្តិការណ៍ Khmer Fight ដែលរៀបចំឡើងដោយស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ សហការជាមួយខេត្តព្រៃវែងនិងក្រុម ស.ស.យ.ក (សហព័ន្ធសភាពយុវជនកម្ពុជា) ក្នុងសង្ក្រាន្តខេត្តព្រៃវែង។លើកនេះកាន់តែអស្ចារ្យដែលTV5 បាននាំយកព្រឹត្តិការណ៍ធំនៃការប្រកួតប្រដាល់លក្ខណៈអន្តរជាតិ Khmer Fight  ដាក់ក្នុងពិធីអបអរសង្ក្រាន្តព្រៃវែង កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩នេះ ក្រោមវត្តមានអភិបាលខេត្ត លោក ជា សុមេធី និង រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាលោក ស សុខា នៅទីលានបាល់ទាត់ក្រុងព្រៃវែង អមដោយមានមនុស្សរាប់សិបម៉ឺននាក់ ។ TV5 បាននាំយកកីឡាករថៃដែលជាជើងខ្លាំងមានកណ្តាប់ដៃធ្ងន់ និង ជើងរហ័ស ចូលរួមព្រឹត្តិការណ៍នេះ ដែលក្នុងនោះ កីឡាករ ឡៅ ចន្ទ្រា ប៉ះជាមួយកីឡាករមកពីប្រទេសអ៊ីតាលី  ហ្វីឌឺរីកូ (Federico Ernesto)   ខណៈកីឡាការបរទេសរូបនេះពិតជាខ្លាំងមែនទែន តបតមិនសម្រាក់ដៃសោះ លើ ឡៅ ចន្ទ្រា។ ប៉ុន្តែដល់ទឹកទី៣ ឡៅ ចន្ទ្រា...