Home សន្តិសុខ​ និងសង្គម

សន្តិសុខ​ និងសង្គម

Featured posts

រាជធានីភ្នំពេញ៖ អុញនោះ ស្រីស្នេហ៍របស់ព្រះនាម ភិក្ខុ វ៉ា​ន វ​ន្នី ព្រះចៅអធិការ​វត្តពោធិ៍​ចិន​តុង បានសរសេរសារតាមបណ្តាញសង្គមហ្វេសប៊ុកទម្លាយការពិតហើយធ្វើអោយប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងនឹកស្មានមិនដល់។ ចាំមើលខាងក្រសួងធម្មការ និងសាសនា ចាត់វិធានការបែបណា?ព្រះចៅអធិការ​វត្តពោធិ​ចិន​តុង ព្រះនាម ភិក្ខុ វ៉ា​ន វ​ន្នី ត្រូវបានអាជ្ញាធរ និង​មន្ដ្រី​ជំនាញ បាន​បើក​ការ​ប្រជុំ​បន្ទាន់​មួយ ក្រោយមានការបែកធ្លាយរូបភាដេកកៀកកើយជាមួយស្រីស្នេហ៍នៅក្នុងបន្ទប់តែពីរនាក់ និងរូបភាពសាសងស្នេហាតាមហ្វេសប៊ុក កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅនេះ ដោយមានការចូលរួមក្រោម​អធិបតីភាព ព្រះ​ធម្ម​បញ្ញា​មុនី សែ​ម សុភា ព្រះ​អនុគណ​ស្តីទី​ខណ្ឌ​ពោធិ៍​សែន​ជ័យ មន្ត្រី​សង្ឃ និង​ភាគី​ពាក់ព័ន្ធ នៅ​សាលា​អនុគណ​ខណ្ឌ​ពោធិ៍​សែន​ជ័យ។ ពេលនោះ ភិក្ខុ វ៉ា​ន វ​ន្នី បាន​មាន​សង្ឃដីកា​ថា រូបភាព​ដែល​បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​នេះ មិនមែន​ជា​រូប​ពិត​ទេ គឺ​ត្រូវ​បាន​គេ​កាត់ត ដដើម្បីបង្អូចកិត្តិយស​របស់​ព្រះ​អង្គ និង​តម្លៃ​ព្រះពុទ្ធ​សាសនា​ ។ ស្រាប់តែថ្មីៗនេះ កញ្ញា លប ធីតា ដែលមាន Facebook ឈ្មោះថា...
រាជធានីភ្នំពេញ៖ ក្មេងស្រីជាអនិតិជនម្នាក់ត្រូវបានគេចាប់រំលោភបានសំរេចចំនួន២ដងក្នុងមួយយប់ដោយសារតែចិត្តល្អពេក ហៅជនសង្ស័យមកស្នាក់នៅក្នុងបន្ទប់ជាមួយ ។ ដែលហេតុការនេះបានកើតឡើងកាលពីយប់ថ្ងៃទី៤ ខែសីហាឆ្នាំ២០១៩ ហើយសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាននៅយប់ថ្ងៃទី ៦ខែសីហា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួល ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។ជនសង្ស័យឈ្មោះ ម៉េង ឌឿន ភេទប្រុអាយុ២៣ឆ្នាំ មុខរបរកម្មករ ចំណែកជនរងគ្រោះឈ្មោះ ស ស ណភេទស្រីអាយុ១៤ឆ្នាំ ទាំងពីរនាក់ស្នាក់នៅបន្ទប់ជួលក្បែរគ្នា នៅក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១​ ខណ្ឌពោធិ៍សែនជ័យ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា​ កាលពីវេលាម៉ោង២២និង៣០នាទីថ្ងៃទី៤ខែសីហាឆ្នាំ២០១៩​ ជនសង្ស័យបានឈ្លោះគ្នាជាមួយសង្សារ បន្ទាប់ពីឈ្លោះគ្នាហើយជនរងគ្រោះក៏បានហៅជនសង្ស័យមកបន្ទប់ខ្លួនដេកលេងធម្មតា​ព្រោះគិតថាជាអ្នកស្គាល់គ្នា មិនចង់អោយមានអំពើហឹង្សា ។ ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីបានចូលដេកក្នុងបន្ទប់ហើយ ដូចជាបានកូនសោរអញ្ចឹងជនសង្ស័យបានចាប់បង្ខំនារីរងគ្រោះរំលោភម្តងតែមិនបានសម្រេច នៅមិនអស់ចិត្តជនសង្ស័យក៏បានចាប់បង្ខំនារីរងគ្រោះរំលោភម្តងទៀតរហូតបានសម្រេច២ដង រួចហើយជនសង្ស័យបានអោយទូរស័ព្ទនារីរងគ្រោះមួយគ្រឿងហើយចេញទៅបាត់។ រហូតមកដល់ថ្ងៃទី៦ខែសីហា​ ទើបបែកការដល់បងស្រីជនរងគ្រោះប្តឹងនគរបាលឃាត់ខ្លួនតែម្តង ៕
រាជធានីភ្នំពេញ​៖​ ពិតជារឿងមួយគួរអោយហួសចិត្តបំផុតដែលស្ត្រីជាប្រពន្ធបានសុំប្តីទៅធ្វើជានារីម៉ាស្សាដើម្បីរកថវិការខ្លះផ្គត់ផ្គង់គ្រួសារ ។ ហើយបុរសជាប្តីបានយល់ព្រមដោយទុកចិត្តប្រពន្ធថាមិនក្បត់ចិត្តគាត់ទេ ធ្វើម៉េចបើជីវភាពមានការខ្វះខាត ។ តែអ្វីៗខុសពីការស្មានទាំងអស់ដោយសារតែការអនុញ្ញាតអោយប្រពន្ធធ្វើការជានារីម៉ាស្សា ដូចយកសាច់ផ្ញើរក្បែរមាត់ខ្លាអញ្ចឹង ព្រោះថាស្ត្រីជាប្រពន្ធមិនត្រឹមតែបំរើការជាអ្នកម៉ាស្សាធម្មតាទេ គាត់ឆ្លៀតថែមអាជីពជាអ្នកម៉ាស្សាផ្លូវភេទទៀត ។ ហើយខណៈពេលដែលបុរសជាប្តីបានត្រឡប់មកពីរត់កង់បីវិញក៏ឆ្លៀតយកលុយអោយប្រពន្ធស្រប់តែលឺសូរសំលេងថ្ងូរ អ៊ឺសៗ ឡើងទ្រហឹងពេញផ្ទះ បូករួមទាំងសកម្មភាពនៅលើគ្រែដ៏ស្រើបស្រាលថែមទៀត ។សំនួរសួរថា តើប្រុសណាមិនយំ តើប្រុសណាអាចទ្រាំបាន បើស្រីស្រស់កល្យានធ្វើបែបនេះ ? សូមបញ្ជាក់ថារឿងរ៉ាវប្តីឃើញប្រពន្ធកំពុងតែដេកជាមួយប្រុសថ្មីនេះបានកើតឡើងនៅវេលាម៉ោង ១២.៣នាទីរំលងអាធ្រាតឈានចូលថ្ងៃទី ២ខែសីហា ឆ្នាំ២០១៩ នៅក្នុងផ្ទះម៉ាស្សាមួយកន្លែង យីហោ ម៉ាស្សាកោសជប់ ៥៩ ដែលមានទីតាំងខាងត្បូងស្ពានអាកាសស្ទឹងមានជ័យ តាមបណ្តោយផ្លូវ ២៧១ ស្ថិតក្នុងសង្កាត់ស្ទឹងមានជីយ២ ខណ្ឌមានជ័យ ។ បុរសជាប្តីឈ្មោះអុលពេជ្រ​ អាយុ២៩ឆ្នាំមុខរបររត់កង់បី​ ស្នាក់នៅ​ ភូមិឬស្សី​ សង្កាត់ស្ទឹងមានជ័យទី២​ ខណ្ឌមានជ័យ។ចំណែកប្រពន្ធឈ្មោះស្រីលីន​ អាយុ២៣ឆ្នាំ​ មុខរបរនារីកោសជប់នៅទីតាំងខាងលើ​ អ្នកទាំងពីរមានកូនប្រុសចំនួន២នាក់​ ក្នុងបន្ទុកគ្រួសារ។ តាមសម្តីបុរសជាប្តីបានប្រាប់ឲ្យដឹងថា​ ដោយសារជីវភាពខ្វះខាតទើបប្រពន្ធសុំមកធ្វើជានារីម៉ាស្សាកោសជប់ដើម្បីចិញ្ចឹមគ្រួសារ​ ចំណែករូបគាត់រត់កង់បី​ ។នៅមុនពេលកើតហេតុរូបគាត់បានមកពីរត់កង់បីហើយបានចូលមកទីតាំងម៉ាស្សាដែលជាកន្លែងប្រពន្ធធ្វើការដើម្បីយកលុយអោយប្រពន្ធទុកខណះមកដល់មិនឃើញនៅខាងក្រោមទើបរូបគាត់ឡើងទៅបន្ទប់ជាន់ទី២​ បើកទ្វាពុទ្ធោប្រពន្ធបងអើយអូនកំពុងតែរួមរ័ក្សជាមួយភ្ញៀវហេតុអីអូនហ៊ានធ្វើបែបនេះ? ក្រោយមកទើបចុះមកខាងក្រោមយំសោកបោកខ្លួនហួចចិត្តដែលប្រពន្ធក្បត់ចិត្តប្តីបែបនេះ៕
រាជធានីភ្នំពេញ ៖ មានរឿងភ្ញាក់ផ្អើលមួយបានកើតឡើងដោយសារតែគេឃើញមនុស្សស្លៀកពាក់ស៊ីវិលប្រហែលជា១០ម៉ូតូបានទៅគោះអង្រួនទ្វារផ្ទះប្រជាពលរដ្ឋធ្វើអោយផ្អើលមនុស្សមួយភូមិ ហើយដំបូងឡើយគេស្មានតែករណីគ្រឿងញៀន រឺក៏បង្ខាំងមនុស្សខុសច្បាប់ ។ តែដល់ពេលទៅសួរនាំអោយច្បាស់ទៅទើបដឹងការពិត ថាមនុស្សមួយក្រុមដែលទៅអង្រួនទ្វារផ្ទះគេនោះគឺបុគ្គលិក ក្រេដ ហ្វាននែនហើយមូលហេតុដែលធ្វើបែបនេះគឺដោយសារតែម្ចាស់ផ្ទះយឺតយ៉ាវក្នុងការបង់ប្រាក់ ។ ដែលហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង ២ រសៀល ថ្ងៃទី ៣០ ខែកក្តដា ឆ្នាំ២០១៩ នៅក្នុងក្រុមទី៤ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។បើតាមសំដីរបស់អតិថិជន ក្រេដ ហ្វាននែន បានអោយដឹងថា ដោយសារតែ ក្រេដ ងាយស្រួលរត់ឯកសារ ក្នុងការផ្តល់ប្រាក់កម្ចី ទើបម្រេចចិត្តខ្ចីប្រាក់ពី ក្រេដ ហ្វាននែន រយៈពេលកន្លងមកពិតជាងាយស្រួល ទើបធ្វើអោយខ្លួនបន្តខ្ចីប្រាក់ពី ក្រេដ នេះចំនួន៤លើកមកហើយ ហើយក៏មិនដែលមានបុគ្គលិកណា មកបង្ខិតបង្ខំ សំឡុត គំរាមកំហែង ដែរ ទើបតែមួយរយៈពេលចុងក្រោយនេះ មានបុគ្គលិក របស់ ក្រេដ ហ្វាននែន បានមកធ្វើទុក្ខបុកម្នេញ ដោយសារតែការបង់ប្រាក់សងមានការយឺតយ៉ាវ។ អតិថិជន...
រាជធានីភ្នំពេញ៖ កាលពីយប់រំលងអាធ្រាតឈានចូលថ្ងៃទី ២៨ខែកក្តដា ឆ្នាំ២០១៩ សមត្ថកិច្ចបានធ្វើការចាប់ឃាត់ខ្លួនជនជាតិនីហ្សេរីយ៉ាចំនួនបីនាក់ និងដកហូតថ្នាំញៀនប្រមាណជាង ២១គីឡូក្រាម។ ការចាប់ខ្លួននេះ បានធ្វើឡើងកាលពីអាធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ ។មន្ត្រីជាន់ខ្ពស់អគ្គស្នងការនគរបាលជាតិបានប្រាប់នៅព្រឹកថ្ងៃទី២៩ ខែកក្កដា នេះថា សមត្ថកិច្ចខណ្ឌដង្កោ បានឃាត់ជនជាតិនីហ្ស៊រីយ៉ាចំនួន៣នាក់ ដកហូតថ្នាំញៀន ICE ចំនួន ២១ដុំ ទម្ងន់ប្រមាណ២១គីឡូក្រាម។ ហើយខាងមន្ទីរប្រឆាំងគ្រឿងញៀន បានចាត់តាំងមន្ត្រីជំនាញ ទៅសហការដើម្បីស្រាវជ្រាវបន្ត ស្វែងរកបក្ខពួកដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។ ជនសង្ស័យដែលបានឃាត់ខ្លួនចំនួន៣នាក់ ៖ ទី១ឈ្មោះ ម៉ាឌូកា ចនអេសឈីប៊ូឌូ ហៅ MADUKAJONASCHIBU DO ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិ នីសេរីយ៉ា មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះសំណាក់តូនី ផ្លូវបេតុង ភូមិចំរើនផល សងា្កត់ស្ទឹងមានជ័យ២ ខណ្ឌមាន ជ័យ រាជធានីភ្នំពេញ ទី២ឈ្មោះ អ៊ូប៊ីស៊ីស៊ីកោឌីណាកាឈីម័ររៀ ហៅ OBIESIE CHIKA...
ស្រុកស្ទឹងហាវ ៖​ តាមប្រភពព័ត៌មានបានអោយដឹងថា មានក្មេង​ប្រុស​តូច​ៗ​៣នាក់បានរត់តាមរថយន្តហែរសពដើម្បីរើសប្រាក់ដែលគេបាចនោះហើយត្រូវជាប់ក្នុងភក់ល្បាប់ពេញមួយយប់ទម្រាំតែរកឃើញវិញហើយត្រូវបានក្រុមគ្រួសារយកទៅសង្គ្រោះ។ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥.៣០នាទីល្ងាចថ្ងៃទី ២៧ ខែកក្តដា ឆ្នាំ២០១៩ នៅក្បែរផែរប្រេងកំពេញ ស្ថិតក្នុងស្រុកស្ទឹងហាវ ខេត្ត​ព្រះសីហនុ​ ។ ក្មេងប្រុសតូចៗ៣នាក់នេះ​ ជាបងប្អូនជីដូនមួយនឹងគ្នា រស់នៅឃុំទំនប់រលកស្រុកស្ទឹងហាវខេត្តព្រះសីហនុ ។ តាមសមត្ថកិច្ចបានអោយដឹងថា សាច់ញាតិក៍ដូចជាអ្នកភូមិបានដើរស្វែងរកក្មេងៗនោះពេញមួយយប់ រហូតដល់ព្រឹកថ្ងៃ២៨ខែកក្កដាឆ្នាំ២០១៩នេះទើបក្រុមគ្រួសារសាច់ញាតិបានស្វែងរកឃើញ កប់ភក់នៅក្បែរផែរប្រេងកំពេញស្រុកស្ទឹងហាវ និងថាជាសំណាងបំផុតដែលក្មេង​ ទាំង៣នាក់នេះនៅមានជីវិត ដោយគ្រាន់តែអាការៈក្មេងប្រុសតូចៗទាំង៣នាក់ហត់ ។ សមត្ថកិច្ចដដែលបាន​អោយដឹងបន្តទៀតថា​ ក្មេងៗទាំង៣នាក់នេះរត់តាមឡានដង្ហែរសពទៅកាន់វត្តពោធិមានជយ័ ដើម្បីរើសលុយដែលគេបាចតាមឡាន​ ដង្ហែរសព ។ ក្រោយ​មកក្មេងៗទាំង៣​នាក់​បាននាំគ្នាទៅលេងភក់ក្នុងរណ្តៅកាយដីមួយកន្លែងនៅជិតវត្តពោធិមានជយ័ បណ្តាលអោយជាប់នៅក្នុងល្បាប់ភក់នោះ និងថា​ដោយសារតែពេលយប់មិនមានមនុស្សចាស់នៅជិតឬក៍ឃើញ ទើបធ្វើអោយក្មេង​ ទាំង៣នាក់ជាប់នៅក្នុងល្បាប់ភក់នេះពេញមួយយប់ ទម្រាំដល់សាច់ញាតិរកឃើញយកទៅសង្គ្រោះជីវិត​ ៕​
ខេត្តព្រះសីហនុ​៖​ អភិបាល​ខេត្តព្រះសីហនុថ្មី ដែលគេល្បីថាខ្លាំងនោះ បានដឹកនាំកងកម្លាំងចម្រុះឆ្មក់ចូលបង្ក្រាបគ្រឿងញៀននៅក្លឹបកំសាន្ត អូបាម៉ា​ KTV ដោយឃាត់ខ្លួនជនជាតិចិនជាច្រើននាក់ រួមទាំងសារធាតុសំរាប់ផលិតគ្រឿងញៀន និងថ្នាំញៀនមួយចំនួនផងដែរ ។បើតាមគេហទំព័រ ហ្វេសប៊ុករបស់លោក Huy Bunleng បានសរសេរប្រាប់ឱ្យដឹងថា “(ដំណឹងបឋម)សមត្ថកិច្ចរបស់គណបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុដោយមានវត្តមានឯកឧត្តមគួច ចំរើនអភិបាលខេត្តអញ្ជើញចូលរួមផង វត្តមានលោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលផ្លូវច្បាប់ពីលោកសៀង សុខ ព្រះរាជអជ្ញាអមសាលាដំបូងខេត្ត បានធ្វើប្រតិបត្តិការឆែកត្រួតពិនិត្យក្លឹបកំសាន្តរបស់ក្រុមហ៊ុនចិនមួយកន្លែងឈ្មោះObama Club (LVចាស់)ក្នុងសង្កាត់លេខ4ក្រុងព្រះសីហនុ កាលពីម៉ោង3យប់រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី25.07.2019។ បើតាមសមត្ថកិច្ចអោយដឹងជាបឋមថា ក្នុងការឆែកត្រួតពិនិត្យនេះ បានរកឃើញថ្នាំញៀនមួយចំនួននិងការសេពគ្រឿងញៀនជាក់ស្តែងក្នុងក្លឹបនេះផង ហើយភ្លាមៗមានមនុស្សប្រមាណជិត150នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំយកមកសាកសួរនិងចាត់ការបន្តតាមនិតិវិធីច្បាប់ ដែលភាគច្រើនគឺជាជនជាតិចិននិងមានជនជាតិខ្មែរខ្លះដែរ” ៕
រាជធានីភ្នំពេញ ៖ មកពីមូលដ្ឋានសំបូរល្បែងស៊ីសង បូកផ្សំទាំងសមត្ថកិច្ចខ្សោយ ទើបកើតជាអំពើរចោរលួច ឆក់ ប្លន់ ។ ជាក់ស្តែងស្រ្តីប្រកបរបររកស៊ីលក់ផ្លែឈើ តាមរ៉ឺម៉កដ៏កម្សត់ម្នាក់ ត្រូវបានចោរ២នាក់ ជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបបានសំរេច រួចជិះគេចខ្លួនបាត់ ខណៈសមត្ថកិច្ចដែនដីកំពុងលង់លក់ក្នុងដំណេក នៅវេលាម៉ោង៤.១០នាទីទៀបភ្លឺ ថ្ងៃទី២៤ ខែកក្ដដា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។ ស្រ្តីរងគ្រោះមានឈ្មោះ រៀង សុធី អាយុ៤១ឆ្នាំ មុខរបរលក់ផ្លែឈើតាមរឺម៉ក ស្នាក់នៅផ្ទះជួល ភូមិត្រពាំងសិលា ខណ្ឌដង្កោ មានស្រុកកំណើត ខេត្តកំពង់ចាម បានរៀបរាប់ទាំងយំអួលដើមករថា មុនពេលកើតហេតុ រូបគាត់បើករឺម៉កចេញពីផ្ទះជួល គោលបំណងទៅយកផ្លែឈើនៅផ្សារដើមគរ ដោយធ្វើដំណើរពីលិចទៅលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យ២នាក់ ជិះម៉ូតូធុនធំមួយគ្រឿង មិនចាំស្លាកលេខ ជិះមកពីក្រោយរួចធ្វើសកម្មភាព ឆក់កាបូបស្ពាយបានសំរេច ។ ប្រភពបន្តថា ពួកចោរបានព្យាយាមជិះរត់គេចសម្ដៅទៅតាមផ្សារដើមគរ រូបគាត់ក៏បើករឺម៉កតាមពីក្រោយ ស្រែកចោរៗតែគ្មាននរណាម្នាក់អាចជួយគាត់ដេញតាមចោរបាននោះទេ សូមម្បីតែសមត្ថកិច្ចក៏គ្មានម្នាក់ដែរ ។...
រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ពិតជា​ឈាម​ស្រែក​ស្បែក​ហៅមែន សំណុំ​រឿង​ឃាតកម្ម​សម្លាប់​ដុត​សព​ស្ត្រី​រង​គ្រោះជា​ជនជាតិ​ចិន​មាន​ផ្ទៃពោះ​នៅ​ចំណុច​ដី​ឡូ​តិ៍​លី​យ៉ុ​ង​ផាត់ ត្រូវ​បាន​វែកមុខ​រក​​ឃាតករ​ឃើញ​ហើយ ជន​ដៃដល់ គឺជា​ជន​ចិន​ដូច​គ្នា ។ជនសង្ស័យ​ខាងលើ​មានឈ្មោះ Yang Yang ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ចិន ជា​បុគ្គលិក​ក្រុមហ៊ុន ដឹ​ផាក​វេ ស្ថិត​នៅ​ផ្លូវ​លេខ​២៧៣ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ ចំណែក​ជន​រង​គ្រោះ​ដែលជាសង្សារឈ្មោះ Mou Xiao Lin ភេទ​ស្រី អាយុ​២៧​ឆ្នាំ (​មាន​ផ្ទៃពោះ) បាន​ចូល​មក​ប្រទេស​កម្ពុជា​នៅ​ខែមេសា ឆ្នាំ​២០១៩ ស្នាក់​នៅ​សណ្ឋាគារ ញូ​វ​ហ្វី ប៉ា​រី​ស បន្ទប់​លេខ ២០៦ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។ ទាក់ទិន​នឹង​ការ​ចាប់ខ្លួន​ជនសង្ស័យ​ជា​ឃាតករ​ខាងលើ​នេះគែបន្ទាប់ពីមានការផ្អើលឆោឡោ កាលពី​យប់​ថ្ងៃ​ទី​២៩ មិថុនា ឆ្នាំ២០១៩ ​នៅ​ចំណុច​ដី​ឡូ​តិ៍​របស់​ឧកញ៉ា លី យ៉ុ​ង​ផាត់ ដោយ​គេ​ឃើញ​សព​មនុស្ស​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​ដុត​ចោល​បណ្តាល​រោល​ខ្លោច​ក្លាយទៅជា​ផេះ ។ ក្រោយ​ពី​ភ្ញាក់ផ្អើល​នោះ សមត្ថកិច្ចក៏បើកការ​ស៊ើបអង្កេត​លើ​សំណុំរឿង​ឃាតកម្ម​នេះ​ជា​បន្ទាន់ ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជន​ដៃដល់​រូប​នេះ​តែ​ម្តង។ ដោយឡែកតាមប្រភពព័ត៌មានបានអោយដឹងផងដែរថា បន្ទាប់ពីបាត់ជន​រង​គ្រោះ...
ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោង ១១.៣០នាទីយប់ថ្ងៃទី ២៣ខែកក្តដា ឆ្នាំ២០១៩ មានករណីបាញ់សម្លាប់ស្ត្រីជនជាតិចិនម្នាក់ នៅចំណុចភូមិ០៣ សង្កាត់០៣ ក្រុងព្រះសីហនុ ហើយករណីនេះត្រូវបានសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បញ្ជាក់ថា បង្កឡើងដោយក្រុមជនសង្ស័យជនជាតិចិនដូចគ្នា មិនស្គាល់អត្តសញ្ញាណចំនួន០៣នាក់។ ជនរងគ្រោះឈ្មោះ Zhang Dan ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូអ៊េសវី ផ្នែកនាំភ្ញៀវ មានទីលំនៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ។ តាមប្រភពព័ត៌មានបានអោយដឹងថា ខណៈពេលដែលជនរងគ្រោះ និងមិត្តភក្តិប្រុសឈ្មោះ Xiao LiZhi ជនជាតិចិន ដើរចេញពីក្នុងកាស៊ីណូ អ៊េសវី (កន្លែងធ្វើការ) សំដៅទៅកន្លែងហាងលក់ទំនិញមួយកន្លែង ឈ្មោះ គ័រជីអ៊ិហាវ ពេលដើរដល់ចំណុចផ្លូវបត់មួយកន្លែង ជិតដល់ហាងកាហ្វេឈ្មោះ ៨៨១១ ក៏ឃើញមានរថយន្ត១គ្រឿងចតនៅទីនោះ បន្ទាប់មកស្រាប់តែមានជនជាតិ២នាក់ ភេទប្រុស ចុះមកពីលើរថយន្តហើយបម្រុងចាប់អូសជនរងគ្រោះ និងមិត្តប្រុសចូលក្នុងរថយន្ត តែពេលនោះជនរងគ្រោះបានរើបម្រាស់ ក្រោយមកក៏មានការផ្ទុះអាវុធ បណ្តាលឲ្យត្រូវជនរងគ្រោះភេទស្រី ត្រង់កញ្ចឹងកខាងឆ្វេង សំដៅមកគល់ដោះខាងស្តាំ ធ្វើឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។...