Home ព័ត៌មានជាតិ

ព័ត៌មានជាតិ

ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋទីទាល់ក្រ និងពលរដ្ឋពិការ នៅភូមិដើមឬស និង បានទទួលអំណោយមនុស្សធម៌ ពី ព្រះតេជគុណឥន្ទៈបញ្ញោ នឿន កុសល ព្រះគ្រូចៅអធិការវត្តអង្គសិរី ប្រធានមូលនិធិមនុស្សធម៌ វត្តអង្គសិរី រួមជាមួយ លោក ម៉ារ៉ា ប៊ុណ្ណា និងសប្បុរសជន មួយចំនួនទៀត កាលពីព្រឹកថ្ងៃចន្ទ៣កើតខែពិសាខ ឆ្នាំកុរ ឯកស័ក ព ស ២៥៦២ ត្រូវនិងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩។ព្រះតេជគុណ ព្រះនាម ឥន្ទបញ្ញោ នឿន កុសល ប្រធានមូលនិធិមនុស្សវត្តអង្គសិរី និងជាព្រះគ្រូចៅអធិការវត្តអង្គសិរី ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល រួមជាមួយលោកជំទាវ អោមរចនី និងបងៗចលនាស្រ្តីស្រុកកណ្តាលស្ទឹង រួមទាំងក្រុមការងាមូលនិធិមនុស្សធម៌ទាំងអស់គ្នា បាននាំយក ទេយ្យទានមកចែកជូន ប្រជាពលរដ្ធ ចំនួន៥គ្រួសារ មាន ១. ឈ្មោះ...
រាជធានីភ្នំពេញ៖ នាយនគរបាល និងនាយនគរបាលរង នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានធ្វើញត្តិដាក់ជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដោយបានប្រកាសបដិសេធនូវពាក្យបណ្ដឹងដែលមានភាពមិនច្បាស់លាស់មួយបានចោទនិងមួលបង្កាច់ធ្វើប៉ះពាល់កិត្តិយសរបស់លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល។ការបដិសេធនេះ គឺបន្ទាប់ពីនៅលើបណ្ដាញសង្គមហ្វេសប៊ុករួមទាំងបណ្ដាញសារព័ត៌មានក្នុងស្រុកមួយចំនួន បានធ្វើការចុះផ្សាយ អំពីរឿងមន្ត្រីប៉ូលីសនៅខេត្តកណ្ដាលប្តឹងលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល ដោយផ្អែកទៅលើលិខិតពាក្យបណ្ដឹងអនាមិកដែលបានប្តឹងលោកស្នងការទៅសម្ដេចក្រឡាហោម ស ខេង ។ ប៉ុន្តែមកដល់ពេលនេះគ្មានមន្ត្រីណាម្នាក់ចេញមុខមកអះអាងឬឆ្លើយបំភ្លឺប្រាប់អ្នកកាសែតអំពីការដាក់ពាក្យបណ្ដឹងនេះទេ។ នៅក្នុងលិខិតរបស់មន្ត្រីនគរបាលខេត្តកណ្ដាលជម្រាបជូនសម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា  កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ ក្រោមការចង្អុលបង្ហាញដឹកនាំដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេតសាវឿនអគ្គស្នងការនគរបាលជាតិដោយមានការសម្របសម្រួលពីលោកឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្នងការបានបញ្ជាឲ្យកម្លាំងនគរបាលជំនាញខេត្តចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ជល់មាន់ នៅចំណុចភូមិពាមប្រជុំ ឃុំព្រែកអំបិលស្រុកស្អាង ខេត្តកណ្ដាលដែលដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ លុយ ធៀម ស្នងការរងនគរបាលខេត្តកណ្ដាលស្នងការរងនគរបាលខេត្តកណ្ដាល។ ក្រោយពីការចុះបង្ក្រាបខាងលើនេះរួចមកស្រាប់តែបែកធ្លាយមានពាក្យបណ្ដឹងអនាមិកប្ដឹងទៅសម្ដេចក្រឡាហោមសខេងដែលមិនមានប្រភពច្បាស់លាស់នៅក្នុងប្រព័ន្ធបណ្ដាញសង្គមហ្វេសប៊ុកដែលមានខ្លឹមសារដូចខាងក្រោមៈ "យើងខ្ញុំទាំងអស់គ្នាជានាយនគរបាលនាយនគរបាលរងនិងមន្ត្រីនគរបាលនៃស្នងការនគរបាលលើខេត្តកណ្ដាលសុំប្ដឹងលោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាលអំពីការដឹកនាំដោយប្រើអំណាចផ្ដាច់ការធ្វើបាបកូនចៅនិងប្រព្រឹត្តអំពើពុករលួយ ដែលចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ នឹងមាន...
រាជធានីភ្នំពេញ៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលជាផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជា បានចាប់ផ្តើមដំណើរការសាងសង់ហើយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចល្រកម្ពុជា និង លោក ខុង សៀនយ៉ូ (KONG XUANYOU) អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន។ ឯ.ឧទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ផ្លូវនេះឆ្លងកាត់រាជធានីភ្នំពេញ ខេត្តកណ្តាល  ខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងខេត្តព្រះសីហនុ ដែលចំណាយថវិកាសាងសង់សរុបប្រមាណ ២ពាន់លានដុល្លារ ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd។ ។...
ខេត្តបាត់ដំបង៖ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអញ្ជើញប្រកាសតែងតាំងផ្លាស់ប្តូរភារកិច្ច មេបញ្ជាការយោធភូមិភាពទី៥ និងមេបញ្ជាការកងពលតូចលេខ៥១ នៅទីបញ្ជាការយោធភូមិភាគទី៥ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩។នៅក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត បានផ្តាំផ្ញើរការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃភូមិភាគ៥ និងបណ្តាអង្គភាពចំណុះទាំងអស់។ លោកក៏សូមចូលរួមអបអរសាទរចំពោះ ថ្នាក់ដឹកនាំយោធភូមិភាគទី៥ ដែលត្រូវបានព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល ផ្តល់សេចក្តីទុកចិត្ត ប្រគល់ភារកិច្ច ដើម្បីជាការឆ្លើយ តបទៅនិងគុណបំណាច់ នៃការលះបង់ក្នុងដំណាក់កាលដ៏លំបាកបំផុតនៃសង្គ្រាម និងចូលរួមការកសាងយោធភូមិភាពនៅទីនេះ ក៏ដូចជា អបអរសាទរដល់មេបញ្ជាការយោធភូមិភាគថ្មី នាយសេនាធិការថ្មី មេបញ្ជាកាកងពលលេខ៥១ថ្មីដែលបានទទួលភារកិច្ច ក្នុងការដឹកនាំកងទ័ពបន្តដើម្បីការពារជាតិ ការពារបូរណភាពទឹកដី។ លោកបានថ្លែងថា «ដើម្បីនិរន្តរភាពនៃកិច្ចការពារជាតិ គឺរាជរដ្ឋាភិបាល បានផ្តល់តម្លៃទៅដល់នាយទាហានវ័យចំណាស់ដែលមានស្នាដៃ ដែលនេះជាគោលការណ៍ ថែរក្សាចាស់ បង្កើនថ្មី និងមានយន្តការជាច្រើនទៀត...