Home ចំណេះដឹងទូទៅ

ចំណេះដឹងទូទៅ

អន្តរជាតិ៖ ផ្ទាំងគំនូរ​ឈ្មោះ “Nue” (​ស្រាត​) របស់លោក ឡេ ផូ បាន​ឡើងថ្លៃ​ដល់​ទៅ ១,៤ លាន​ដុល្លារ ជា​តម្លៃ​ដេញថ្លៃ​ខ្ពស់បំផុត​មិន​ធ្លាប់មាន​សម្រាប់​គំនូរ​របស់​ជនជាតិ​វៀតណាម នៅឯ​ការដេញថ្លៃ​នៅ​ក្រុមហ៊ុន Christie’s​។​រូបគំនូរ​ប្រេង​នេះ​បាន​លក់​ក្នុងតម្លៃ ១,៤ លាន​ដុល្លារ​នៅឯ​ព្រឹត្តិការណ៍​លក់​ដេញថ្លៃ​មួយ​ដែលមាន​ឈ្មោះថា សិល្បៈ​សតវត្សរ៍​ទី​២០ និង​សម័យថ្មី ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន Christie’s នៅ​ហុងកុង​កាលពី​ថ្ងៃអាទិត្យ ទី​២៦ ឧសភា​។ ​ផ្ទាំងគំនូរ Nue ដែលមាន​កម្ពស់ ៩០,៥ សង់ទីម៉ែត្រ និងបណ្តោយ ១៨០,៥ សង់ទីម៉ែត្រ ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៣១​។ គំនូរ​នេះ​គឺជា​ផ្នែក​មួយ​នៃ​បណ្តុំ​ផ្ទាំងគំនូរ​របស់លោក ទួន អេ​ច ផាំ នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា មុនពេល​យកមក​ដាក់​លក់​ដេញថ្លៃ​។ ​តម្លៃ​ដេញថ្លៃ​ចុងក្រោយ​គឺ​ខ្ពស់ជាង ២,៥ ដង​លើ​ការរំពឹងទុក​ចំនួន ៥០ ទៅ ៧៦ ម៉ឺន​ដុល្លារ នៅមុន​ការដេញថ្លៃ​នេះ ដោយ​ធ្វើឱ្យ​វា​ជា​ផ្ទាំងគំនូរ​វៀតណាម​ថ្លៃ​បំផុត​មិន​ធ្លាប់​លក់​ពីមុនមក​នៅ​ក្រុមហ៊ុន​ដេញថ្លៃ​។ ​ស្នាដៃ​សិល្បៈ​គំនូរ​មួយ​ផ្ទាំង​ទៀត​របស់លោក ឡេ ផូ គឺ​គំនូរ​ឈ្មោះ “Le...
ចំណេះដឹងទូទៅ៖ ស្រីៗនៅពេលដែលចូលដល់វ័យរាងជ្រាលបន្តិច ការតុបតែងខ្លួនកាន់តែសំខាន់សម្រាប់ពួកគេ មិនថាការស្លៀកពាក់ ការតុបតែងមុខមាត់ ម៉ូដសក់ ត្រូវតែស្រស់ស្អាត និងទាក់ទាញ ដើម្បីបិទបាំងភាពចាស់ ហើយដើរឲ្យទាន់ភាពស៊ីវិល័យរបស់សង្គម។ យ៉ាងណាមិញខាងក្រោមនេះជា តិចនិកក្នុងការស្លៀកពាក់ សម្រាប់នារីៗដែលមានអាយុចាប់ពី ៣០ ឡើងទៅជាមួយស្ទាយកាលីបៗ ហើយហៃសូដូចជា៖ទី១.ខោខាប៊យ ជាមួយអាវក្រៅ៖ ស្ទាយប្រភេទនេះពិតជាស័ក្កសម សម្រាប់តុបតែងពេលទៅធ្វើការ ជាពិសេសស្រស់ស្អាតប្លែកទៀតផង ដោយតម្រូវឲ្យអ្នកស្លៀកខោខាប៊យបែបរលុងៗ តឺនុយជាមួយអាវយឺតខាងក្នុង បន្ទាប់មកបន្ថែមនូវប្រភេទអាវក្រៅធំៗ ពីក្រៅកាន់តែទាក់ភ្នែកតែម្ដង។ ទី២.ខោសាច់ក្រណាត់ ឬ សំពត់៖ ដើម្បីបន្ថែមភាពស្រស់ស្អាត​ និងមើលទៅកាន់តែក្មេងជាងវ័យ អ្នកមិនគួររំលងស្ទាយទាំងនេះទេ ដោយគ្រាន់តែជ្រើសរើសខោសាច់ក្រណាត់ តឺនុយជាមួយអាវយឺត ឬ សំពត់រឹបរាងក៏បាន ហើយតុបតែងជាមួយអាវដៃវែងពីក្រៅរឹតតែកាលីប។ ទី៣.ខោខាប៊យ ជាមួយអាវសារូ៖ តុបតែងខ្លួនដោយស្ទាយតឺនុយអាវសាច់សារូ ជាមួយខោខាប៊យរាងរលុងៗ ធ្វើឲ្យអ្នកជាមនុស្សស្រីដែលទាន់សម័យ ជាពិសេសនបើបន្ថែមជាមួយស្បែកជើងកែង ឬ វ៉ែនតាកាន់តែទាក់ទាញ ហើយមើលទៅរឹងមាំ។ ទី៤.អាវយឺត ជាមួយសំពត់៖ ជាធម្មតាមនុស្សស្រីដែលចូលដល់វ័យ ៣០ឆ្នាំឡើងទៅមិនចូលចិត្តក្នុងការស្លៀកពាក់សំពត់នោះទេ ដោយភាគច្រើនជំនួសជារ៉ូប​ តែអ្នកគួរសាកល្បងជ្រើសរើសសំពត់ដែលមានម៉ូដស្អាតៗ តឺនុយជាមួយអាវយឺត ឬ...
បរទេស៖ នៅពេលដែលអ្នកជានារី Single រឿងមួយដែលអ្នកប្រហែលជាខកខានបំផុតនោះគឺការឱបដ៏កក់ក្តៅ និងថ្នាក់ថ្នម ដែលអ្នកសមតែទទួលបានពីដៃគូសំខាន់។ ប៉ុន្តែតើគួរធ្វើបែបណាប្រសិនបើអ្នកគ្មានដៃគូ? យ៉ាងណាមិញអ្នកកុំបាច់បារម្ភអី ព្រោះថាពេលនេះយើងហាក់ដូចជាមានដំណោះស្រាយសម្រាប់អ្នក Single អាជីពហើយ។ រហូតមកដល់ពេលនេះអ្នកប្រហែលជាធ្លាប់ឮអំពីខ្នើយ «សង្សារ» រួចមកហើយ ប៉ុន្តែអ្វីដែលសំខាន់ម៉ូដែលចាស់វាមិនសូវជាទំនង និងកក់ក្តៅដូចជាម៉ូដែលថ្មីនេះនោះទេ។ស៊េរីថ្មីទើបនឹងចេញនេះមានរូបរាងដូចជាបុរសក្នុងក្តីស្រមៃរបស់នារីៗ ដោយខ្នើយនីមួយៗមានរូបរាងសង្ហា ដើមទ្រូងដ៏រឹងមាំ សាច់ដុំពោះ ៦កង់ និងថែមទាំងមានដៃទន់ល្មឿយ ដែលអាចឱបនារីៗ Single អាជីពដូចនឹងការឱបចេញពីសង្សារក្នុងក្តីស្រមៃរបស់ពួកគេដូច្នេះដែរ។ យ៉ាងណាមិញបើយោងតាម soranews24 បានឱ្យដឹងថា ខ្នើយនេះមានទំហំ ៦៥ x ៦០សង់ទីម៉ែត្រ ជាមួយនឹងតម្លៃ ១០,០០០ (៩៣ដុល្លារ)។ លោកអ្នកអាចរកទិញ Online បានតាមរយៈ Aliexpress Taobao និង Funing Factory៕
ទីក្រុងប៉េកាំង៖ បើតាមការចេញផ្សាយ សារព័ត៌មាន South China Morning Post នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០១៩ នេះបានអោយដឹងថាក្មេងប្រុសកម្ពុជាម្នាក់ដែលមានភាពល្បីល្បាញយ៉ាងខ្លាំង នៅលើបណ្ដាញទំនាក់ទំនងសង្គមដូចជា Facebook និង YouTube ជាដើម កាលពីកំឡុងខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ ដោយសារតែសមត្ថភាពនិយាយភាសាបរទេស បានជាច្រើនភាសានោះ នៅទីបំផុតបានចុះឈ្មោះចូលរៀននៅសាលា ឯកជនមួយកន្លែងក្នុងខេត្ត ជេជាំង (Zhejiang) ភាគខាងកើតប្រទេសចិន តាមបំណងប្រាថា្ន នឹងឈានទៅបន្តការសិក្សានៅសាកលវិទ្យាល័យដ៏ល្បីមួយ នៅក្នុងរដ្ឋធានីប៉េកាំងថែមទៀតផង។ក្មេងប្រុស ធុច សាលិក (Thuch Salik) អាយុ ១៤ឆ្នាំ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ អមទៅដោយការរាំ-ច្រៀង ដោយសិស្សសាលាមកពីសាលាភាសាបរទេស ហៃលាំងជេជាំង (Zhejiang Hailiang Foreign Language School) នៅពេលដែល សាលិក ធ្វើដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិ ភូទុង (Pudong...
ម៉ាឡេស៊ី៖ ក្មេងជំទង់អាយុ ១៦ឆ្នាំម្នាក់ រស់នៅក្នុងទីក្រុង Kuching រដ្ឋ Sarawak បានសម្លាប់ខ្លួនឯងបានសម្រេច បន្ទាប់ពីមានអ្នកប្រើប្រាស់អ៊ីនធើណេតជាច្រើននាក់ បានគាំទ្រនាងឱ្យធ្វើអត្តឃាតបញ្ចប់ជីវិតតាមរយៈបណ្តាញសង្គម Instagram។យោងតាមប្រភពសារព័ត៌មានបរទេសមួយបានឱ្យដឹងថា ក្មេងជំទង់ម្នាក់នេះមានឈ្មោះ Davia Emilia បានលោតសម្លាប់ខ្លួនចេញពីអគារជាន់ទី៣មួយកន្លែងនៅក្នុងតំបន់ Bandar Baru Batu Kawa កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩កន្លងទៅនេះ។ក្រោយមកសមត្ថកិច្ចក៏ធ្វើការស៊ើបអង្កេតចំពោះករណីនេះ ហើយបានរកឃើញថា មុនពេលនាងស្លាប់ នាងបានសរសេរពាក្យមួយចំនួននៅលើបណ្តាញសង្គម Instagram ដោយរៀបរាប់ថា៖ «រឿងនេះពិតជាសំខាន់ណាស់សម្រាប់ខ្ញុំ។ សូមអ្នករាល់គ្នាជួយបោះឆ្នោតឱ្យខ្ញុំផងថា តើខ្ញុំគួរតែស្លាប់ ឬរស់?» បន្ទាប់មកមានមនុស្សជាង ៦៩% បានបោះឆ្នោតគាំទ្រឱ្យនាងបញ្ចប់ជីវិតតាមរយៈ Instagram poll។ នាងក៏បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកដោយរៀបរាប់ថា៖ «ខ្ញុំពិតជាចង់បញ្ចប់ជីវិតដ៏អាក្រក់នេះណាស់។ ខ្ញុំពិតជាហត់ណាស់។» បន្ថែមពីនេះទៀត សមត្ថកិច្ចក៏បានពិនិត្យទូរស័ព្ទជនរងគ្រោះ ហើយបានរកឃើញថាមុនពេលនាងលោតសម្លាប់ខ្លួន នាងក៏បានផ្ញើសារក្តុកក្តួលមួយចំនួនទៅមិត្តភក្កិរបស់នាងតាមរយៈបណ្តាញសង្គម WeChat ផងដែរ។ សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា មូលហេតុដែលនាងធ្វើអត្តឃាត មកពីនាងមានភាពតាងតឹងខ្លាំងពេក បន្ទាប់ពីប៉ាចុងរបស់នាងបានរៀបការជាមួយនឹងស្រ្តីជនជាតិវៀតណាមម្នាក់ ហើយបានចាកចេញពីនាង ទៅរស់នៅប្រទេសសិង្ហបុរី ហើយពួកគេកម្រនឹងមកមើលនាងណាស់។ យ៉ាងណាមិញ សាកសពជនរងគ្រោះត្រូវបានប្រទះឃើញដោយបុរសម្នាក់នៅវេលាម៉ោងជាង ៨យប់ ហើយគេក៏បានប្តឹងប៉ូលិសជាបន្ទាន់។ មិនយូរប៉ុន្មាន បងប្រុសជនរងគ្រោះ និងម្តាយនាងក៏បានប្រទះឃើញសាកសពរបស់នាងនៅតាមផ្លូវ បន្ទាប់ពីពួកគេមកពីហូបអាហារពេលល្ងាចវិញ។ដូច្នេះបើអ្នកមានអារម្មណ៍តានតឹង មិនសប្បាយចិត្ត...
ហ្វេសប៊ុក៖ កាលពិថ្ងៃទី១៣​ ខែឧសភា មានការភ្ញាក់ផ្អើលមួយត្រូវបានមហាជនធ្វើការចែករំលែកតៗគ្នា​ នៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយមានម្ចាស់យុវជនខ្មែរយើងម្នាក់ មានឈ្មោះថា ខ្ញុំយុវជន ខ្មែរ បានបង្ហោះរូបភាពជាច្រើនសន្លឹក ហើយទទួលបានការគាំទ្រជាខ្លាំង។យុវជនខ្មែរយើងបានយកស្លឹកដូង បានច្នៃធ្វើជាខ្លោងទ្វាររោងការ ដោយភ្ជាប់ជាមួយសារយ៉ាងខ្លីថា “មានទទួល ធ្វើខ្លោងទ្វាររោងការ រួចរាល់ មួយទៀតហើយ ។ការច្នៃប្រឌិត មួយនេះ បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ និងស្រលាញ់ជាខ្លាំង នៅក្នុងនោះក៏មានបងប្អូនយើង បានសួរអំពីតំលៃថែមទៀតផង។ នៅក្នុងនោះម្ចាស់គណនីហ្វេសប៊ុកក៏បានប្រាប់ពីតំលៃផងដែរថា “បាទ 350$”។
រាជធានីភ្នំពេញ ៖ ក្រុមការងារ កំពុងរៀបចំនីតិវិធីក្នុងការនាំយកនូវព្រះពុទ្ធរូបមួយអង្គ ដែលមានអាយុកាលជាង ១ពាន់ឆ្នាំ មកតម្កល់នៅក្នុងបរិវេណវត្តគ្រួស ដើម្បីផ្តល់ឪកាសឲ្យពុទ្ធបរិស័ទ បានគោរពបូជា ជាពិសេសក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ។ព្រះញាណវិសុទ្ធិ  សាត វិបុល ព្រះរាជាគណថ្នាក់  ចត្វាព្រះវិន័យ  អនុគណ  ខណ្ឌព្រែកព្នៅ  និង ជាព្រះចៅអធិការ  វត្តជេស្នាឧត្តម  ហៅវត្តគ្រួស  ដែលមានទីតាំងស្ថិតនៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានអោយដឹងថា  ព្រះពុទ្ធរូប ព្រះភៃសជ្យគុរុ ដែលជាព្រះពុទ្ធគ្រូស្តេចថ្នាំ កសាងឡើងក្នុងសតវត្យរ៍ទី១២ ។ ព្រះតេជគុណ បានអោយដឹងថាទៀតថា ដោយលោក DEVID និងក្រុមការងារ បានកំពុងរៀបចំនីតិវិធីដើម្បីបាននាំមកពីសហរដ្ឋអាមេរិក យកមកតម្កល់ក្នុងវត្តជេដ្ឋាឧត្តមនេះ ដែលមានរយៈពេល៣ខែ  ទើបនាំយកទៅរក្សាទុកក្នុងសារមន្ទីជាតិវិញ ។ ព្រះតេជគុណ សាត វិបុល បានអោយដឹងទៀតថា តាមគម្រោង ព្រះពុទ្ធរូបនេះ នឹងយកមកតម្កល់ នៅថ្ងៃទី៣០ ខែមីនា ខាងមុខនេះ ។...
ថ្មីៗនេះមានករណីមួយដោយមានគណនីហ្វេសប៊ុក Socheata Hy បានបង្ហោះទាំងការខឹងសម្បារ ដោយជួបនឹងករណីអ្នកបើកកង់បីឥណ្ឌាម្នាក់ បានបន្លំយកលុយរបស់នាង ដោយមិនព្រមអាប់លុយមកវិញ រួចជិះទៅបាត់ ខណៈដែលនាងកំពុងតែយកអីវ៉ាន់ចុះ ដោយប្រភពដដែលបានបង្ហាញអត្តសញ្ញាណអ្នកបើកកង់បីឥណ្ឌា ដោយកង់បីមានពាក់ផ្លាកលេខ ត្បូងឃ្មុំ 1G-7898 ពណ៏ស លេខទូរស័ព្ទ ០៨១ ៥៦៤ ៥៣៩។ដោយម្ចាស់គណនីហ្វេសប៊ុកដដែលបានសរសេររៀបរាប់ថា៖ “រត់….ឬក៏ចោរ បានជាខ្ញុំជិះអស់តែ25000៛ សោះអោយលុយទៅ ២០$ អាលែងតែរៀបអីវ៉ាន់ចុះ ស្រាប់តែវាជិះយ៉ាងលឿនអត់អាប់លុយអោយ ខំស្រែកយ៉ាងម៉េចក៏មិនឈប់ដែល។ សំខាន់ខលទៅបិទទូរសព្ទ័មិនលើកម៉ាអាពស់ចឹកកណ្ដាលទ្រូង បងប្អូនប្រុងប្រយត្ន័ទាំងអស់គ្នាជាមួយអាឆ្កួតម្នាក់នេះ ថោកទាបណាស់”៕