Home ព័ត៌មានអន្តរជាតិ

ព័ត៌មានអន្តរជាតិ

ប្រទេសឥណ្ឌា៖ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ យ៉ាងហោចណាស់សិស្សចំនួន ២០នាក់ បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស នៅក្នុងគ្រោះអគ្គិភ័យដ៏សាហាវមួយ ដែលបានកើតឡើងនៅអាគារពាណិជ្ជកម្មមួយកន្លែង នៅតំបន់ Surat ប្រទេសឥណ្ឌា កាលពីពេលថ្មីនេះ។សិស្សសរុបមានចំនួន ៥០នាក់ ត្រូវបានគេរាយការណ៍ថា នៅខាងក្នុងអាគារពាណិជ្ជកម្ម អំឡុងពេលដែលមានគ្រោះអគ្គិភ័យបានកើតឡើង។ ប៉ូលិសឥណ្ឌាបានស្រាវជ្រាវរកឃើញមនុស្ស៣នាក់ ដែលមានការពាក់ព័ន្ធករណីភ្លើងឆេះនេះ។ អ្នករងរបួសត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ពាក់ព័ន្ធនឹងគ្រោះអគ្គិភ័យខាងលើ ប៉ូលិសធ្វើការស៊ើបអង្កេតបន្ថែមទៀត៕
អន្តរជាតិ៖ អ្នកផ្កាប់មុខជាមួយផលិតផល Apple នៅក្នុងប្រទេសចិនពេលនេះ បានកំពុងចាប់ផ្តើមផ្លាស់ប្តូរទូរស័ព្ទ iPhone របស់ពួកគេទៅប្រើទូរស័ព្ទ Huawei ដែលជាផលិតផលក្នុងស្រុកវិញ ដោយសារភាពតានតឹងផ្នែកពាណិជ្ជកម្ម និងបច្ចេកវិទ្យារវាងក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងកាន់តែយ៉ាប់យ៉ឺន។កាសែត South China Morning Post បានរាយការណ៍ថា អ្នកប្រើប្រាស់ត្រូវបានជំរុញទឹកចិត្ត ដោយពួក «អ្នកជាតិនិយម» ដែលកំពុងមានសន្ទុះកើនឡើង ដើម្បីគាំទ្រដល់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei ដែលត្រូវបានចុះក្នុងបញ្ជីខ្មៅដោយសហរដ្ឋអាមេរិក។យោងតាម South China Morning Post នេះបានឱ្យដឹងថា ក្រុមអ្នកជាតិនិយមចិនដែលផ្លាស់ប្តូរមកប្រើឧបករណ៍ Huawei វិញមានការកើនឡើងយ៉ាងខ្លាំង នៅពេលភាពតានតឹងពាណិជ្ជកម្មនៅតែមិនចប់ទៅវិញ។ យុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយសង្គមបានជំរុញប្រជាពលរដ្ឋធ្វើការគាំទ្រក្រុមហ៊ុន Huawei ឱ្យដូចដែលធ្លាប់ចំណាយលើក្រុមហ៊ុន Apple ដើម្បីជាការឆ្លើយតបទៅនឹងជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិន។ អ្នកប្រើប្រាស់ផ្កាប់មុខនូវផលិតផល Apple ពីមុនៗនៅក្នុងប្រទេសចិន បានចាប់ផ្តើមងាកមកទិញរបស់ក្រុមហ៊ុន Huawei ដែលនេះវាជាទង្វើស្នេហាជាតិ និងភ្ញាក់ខ្លួនវិញរបស់ពួកគេ៕
បរទេស៖ អាមេរិកបានបញ្ជូនអាវុធជាច្រើនទៅកាន់ប្រទេសនៅជុំវិញ អ៊ីរ៉ង់ ក្នុងនោះមានប្រទេសកាតាន និង​អ៊ីរ៉ាក់។ សកម្មភាពខាងលើរបស់អាមេរិក គឺដើម្បីត្រៀមលក្ខណះវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់​។ ចំណែកអ៊ីរ៉ង់វិញក៏បានត្រៀមទប់ទល់អាមេរិក ផងដែរ ដោយបញ្ជូនមីស៊ីល​ S-300PMU2 អាចបាញ់បានចម្ងាយ​ដល់ពី​២០០គីឡូំម៉ែត្រ​​ ក្នុងកម្ពស់២៧គីឡូម៉ែត្រ ទៅកាន់តំបន់ឆ្នេរសមុទ្រ ត្រៀមល្ខណះទប់ទល់ជាមួយយន្តហោះទម្លាក់គ្រាប់ អាមេរិក​ B-52 និងមីស៊ីល ដែលអាចវាយប្រហារពីនាវា អាមេរិក ។នៅលើបណ្តាញសង្គម​​ជនជាតិរុស្ស៊ី​បានបង្ហោះឃ្លីបវីដេអូ​ស្តីពីររថយន្តដឹក​មីស៊ីល S-300PMU2 ទៅកាន់តំបន់សម្ងាត់មួយនៅឆ្នេរសមុទ្រ ។ តាមប្រភពព័ត៌មាន បានឲ្យដឹងថា៖ មីស៊ីល​ S-300PMU2 បានដឹកជញ្ជូនទៅកាន់ភាគខាងត្បូង ខេត្ត Busher ​ដើម្បីទប់ទល់អាមេរិក ។ បច្ចុប្បន្ន ប្រព័ន្ធមីស៊ីល​ S-300PMU2 ជាប្រព័ន្ធ ការពាររយៈចម្ងាយឆ្ងាយទំនើបបំផុតរបស់កម្លាំងទាហានការពារអ៊ីរ៉ង់ ។​មីស៊ីលនេះអាចកម្ទេចយន្តហោះទម្លាក់គ្រាប់អាមេរិក B-52 បានគ្រប់ពេល​។ សកម្មភាពបញ្ជូនមីស៊ីលរបស់អ៊ីរ៉ង់ កើតឡើង ក្នុងពេលដែល ប្រឈមមុខតានតឹង​ជាមួយអាមេរិក នៅតំបន់ឈូងសមុទ្រ ដោយអាមេរិកបញ្ជូននាវាចម្បាំង និង​នាវា​ផ្ទុកយន្តហោះទៅគំរាមកំហែងវាយប្រហារអ៊ីរ៉ង់។ កន្លងមកថ្មីៗសារព័ត៌មាន​ Fars News ​របស់អ៊ីរ៉ង់បានផ្សាយថា យោធាអាម៉េរិកបានបង្កើនវត្តមានយោធារបស់ខ្លួននៅអ៊ីរ៉ាក់ដល់ចំនួន១០.០០០នាក់...
វ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានលើកឡើងថា ចិនមានគោលដៅចង់ក្លាយជាកំពូលមហាអំណាច​ នៅលើពិភពលោក ក៏ប៉ុន្តែរឿងនេះមិនអាចទៅរួចបានឡើយ ដរាបណាលោកនៅជាមេដឹកនាំរបស់សហរដ្ឋអាមេរិក។ នេះបើតាម​ការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០១៩។ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានអាមេរិក Fox News លោក ត្រាំ បាននិយាយថា មុនពេលលោកឡើងកាន់អំណាច សេដ្ឋកិច្ចចិនស្ទើរតែតាមទាន់អាមេរិក ហើយនឹងអាចវ៉ាអាមេរិកថែមទៀត។ ពោលគឺបើលោកស្រី ហ៊ីលឡារី គ្លីតុន ជាប់ឆ្នោតជា​ប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦ វិញនោះ សេដ្ឋកិច្ចចិនប្រហែលជារីកធំហួសសហរដ្ឋអាមេរិកឆ្ងាយបាត់ទៅហើយ នៅចុងអាណត្តិរបស់​លោកស្រី ​ប៉ុន្តែឥឡូវនេះ វាមិនបានកៀកនឹងសេដ្ឋកិច្ចរបស់អាមេរិកផង ព្រោះតែមានរូបលោក នៅក្នុងសេតវិមាន។ លោក ត្រាំ បានថ្លែងបែបនេះ ចំពេលដែលប្រទេសទាំងពីរ កំពុងព្យាយាមស្វែងរកដំណោះស្រាយសម្រាប់សង្រ្គាមពាណិជ្ជកម្ម ដែល​បានចាប់ផ្តើមឡើងដំបូងកាលពីឆ្នាំ២០១៨ ខណៈកិច្ចចរចាជុំចុងក្រោយគេ ទើបតែបានបញ្ចប់ទៅនៅទីក្រុងវ៉ាស៊ីនតោន ដោយមិន​ទទួលបានលទ្ធផលអ្វី ហើយសេតវិមាន បានសម្រេចអនុវត្តន៍ការដំឡើងពន្ធលើ ទំនិញចិនទំហំ២០០ពាន់លានដុល្លារ រីឯទីក្រុងប៉េកាំងវិញក៏​បានប្រកាសថា នឹងដំឡើងពន្ធលើទំនិញអាមេរិកទំហំ៦០ពាន់លានដុល្លារ។ កាលពីសប្តាហ៍មុន លោក...
បរទេស៖មនុស្ស ៧នាក់ ក្នុងចំណោម ២៣នាក់ ដែលក្រុមសង្គ្រោះបានយកចេញពីគំនរអគាររលំបាក់បែកមួយ ត្រូវបានប្រកាសថាបានស្លាប់។ យ៉ាងហោចណាស់មានមនុស្ស ១៧នាក់ ត្រូវបានគេជួយសង្គ្រោះបាន បន្ទាប់ពីដំបូលឃ្លាំងលក់រថយន្តមួយកន្លែងនៅក្រុងសៀងហៃបានដួលរលំ ក្នុងកំឡុងពេលកំពុងជួសជុលឡើងវិញកាលពីព្រឹកថ្ងៃព្រហស្បតិ៍។ឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោងប្រហែល ១១ និង ៣០នាទី ព្រឹក នៅឃ្លាំងលក់រថយន្ត Mercedez-Benz 4S ដែលមានទីតាំងនៅផ្លូវ ១៤៨ Zhaohua សង្កាត់ Changning ប្រទេសចិន។អ្នកពន្លត់អគ្គីភ័យជាង ១៥០នាក់ ត្រូវបានបញ្ជូនទៅកន្លែងកើតហេតុ ដោយពួកគេបានជីកកកាយកម្ទេចថ្មដែលបានសង្កត់លើកម្មករដែលជួសជុលឃ្លាំងទាំងនោះ។ ចំនួនពិតប្រាកដនៃមនុស្សដែលជាប់នៅក្នុងគំនរអគារបាក់បែកមិនទាន់ដឹងច្បាស់នៅឡើយទេ។ យ៉ាងណាមិញលោកអ្នកអាចមើលរូបភាពអំឡុងពេលសង្គ្រោះមួយចំនួននៅខាងក្រោមនេះ៖
ប្រទេសស៊ីរី៖ ទីតាំងយោធារបស់រុស្ស៊ីនៅក្នុងប្រទេសស៊ីរី ក្លាយជាគោលដៅវាយប្រហារ របស់ក្រុមភេរវកម្ម ហើយការវាយប្រហារ ធ្វើឡើងដោយមីស៊ីលបាញ់ពីចម្ងាយ ។ ពេលថ្មីៗក្រុមភេរវកម្មបានបាញ់មីស៊ីល ជិត ៤០គ្រាប់ទៅលើទីតាំង រុស្ស៊ី ហើយកាលពីរសៀលថ្ងៃទី ៨ខែឧសភា ទីតាំងរុស្ស៊ីបន្តរងការវាយប្រហារ ដោយមីស៊ីល ជាច្រើនគ្រាប់ទៀត ។ប្រភពព័ត៌មានបានឲ្យដឹងថា ទីតាំងយោធា Khmeimim របស់រុស្ស៊ី នៅក្នុងប្រទេសស៊ីរីរងការវាយប្រហារដោយមីស៊ីល ដល់ទៅ ១២ដើម ប៉ុន្តែមីស៊ីលទាំងនោះត្រូវបានខាងប្រព័ន្ធការពាររបស់រុស្ស៊ីវាយស្ទាក់ដោយជោគជ័យ ។ សារព័ត៌មាន RT  បានផ្សាយថា ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថាទីតាំងនៅស្រុក  Khmeimim  ប្រទេសស៊ីរី កាលពីថ្ងៃទី ៨ខែឧសភា  រងការវាយប្រហារដោយមីស៊ីលដល់ទៅ ១២គ្រាប់  ប៉ុន្តែត្រូវបំផ្លាញទាំងអស់ដោយប្រព័ន្ធការពាររបស់រុស្ស៊ី។ មីស៊ីលខាងលើបានបាញ់ចេញពី តំបន់  Idlib  ដែលគ្រប់គ្រងដោយក្រុមភេរវកម្ម Hayat Tahrir al-Sham មានទំនាក់ទំនងជាមួយ ក្រុមអាលកៃដា ។ លោក Viktor Kupchishin មន្ត្រីយោធារុស្ស៊ីបានបញ្ជាក់ថា មីស៊ីលទាំងនោះបាញ់នៅរសៀលថ្ងៃទី...
អន្តរជាតិ៖ បញ្ហាគ្រោះថ្នាក់យន្តហោះជាបន្តបន្ទាប់ បានធ្វើឲ្យអ្នកដំណើរបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំង ពេលធ្វើដំណើរតាមយន្តហោះម្តងៗ ។ នៅពេលនេះអ្នកដំណើរនៅលើយន្តហោះបារាំង បារម្ភយ៉ាងខ្លាំងពេលយន្តហោះរបស់ខ្លួនបាត់ចេញពីប្រពន្ធទំនាក់ទំនងរ៉ាដ៉ា ។ ចំណែកយន្តហោះរបស់ក្រុមហ៊ុន  Biman Bangladesh Airlines វិញបានបាក់ជា ៣កំណាត់ពេលចុះចត តែមិនបណ្តាលឲ្យឆាប់ឆេះនោះឡើយ ។ពាក់ព័ន្ធនិងយន្តហោះបារាំង យន្តហោះដឹកអ្នកដំណើរ Airbus A-240313 របស់ក្រុមហ៊ុន អាកាសចរណ៍បារាំង  Air France  បានបាត់ចេញពីប្រព័ន្ធរ៉ាដា  ក្រោយពេលប្រកាសអាសន្ន ឲ្យជួយ ពេលកំពុងធ្វើដំណើរ ទៅកាន់ប្រទេសឥណ្ឌា ។ មន្ត្រីអ៊ីរ៉ងបានប្រកាសថា នៅពេលនេះយន្តហោះខាងលើ បានចុះចតដោយសុវត្ថិភាព នៅក្នុងប្រទេសអ៊ីរ៉ង កាលពីថ្ងៃទី ៨ខែឧសភា ក្រោយហោះហើរបានពាក់កណ្តាលផ្លូវពីទីក្រុង ប៉ារីសទៅកាន់ ទីក្រុង ម៉ុមបៃ ប្រទេសឥណ្ឌា ។ សារព័ត៌មាន  IRNA  បានដកស្រងសម្តីលោក  Mansoon Glass អគ្គនាយក គ្រប់គ្រងដែនអាកាសអ៊ីរ៉ង បានប្រកាសឲ្យដឹងថា  អ្នកដំនើរនៅលើយន្តហោះទាំងអស់មានសុវត្ថិភាពធម្មតា  ប៉ុន្តែកំពុងទទួលបានការ...
ឥណ្ឌូនេស៊ី៖ ខែហូបបួសរ៉ាម៉ាដាន របស់សាសនឹកអិស្លាម  គឺពលរដ្ឋ ត្រូវតែបរិភោគ អាហារ  Sahur  នៅពេលព្រលឹម មុនថ្ងៃរះ ហើយនៅពេលថ្ងៃរះនោះពលរដ្ឋមិនអាច បរិភោគបានឡើយ។ ដើម្បីជួយដល់ពលរដ្ឋ អនុវត្តវិន័យសាសនាឲ្យបានល្អបំផុត កម្លាំងទាហានអាកាស បានប្រើប្រាស់យន្តហោះចម្បាំង ហោះហើរនៅលើដំបូលផ្ទះពលរដ្ឋ  ដើម្បីដាស់ឲ្យភ្ញាក់ពីដំណេកទាន់ពេលវេលា ។ទាំងនោះជាវិធីសាស្ត្រដ៏ល្អបំផុតរបស់កម្លាំងទាហានអាកាសឥណ្ឌូនេស៊ី នឹងជាការហ្វឹកហាត់នៅពេលព្រលឹមរបស់កម្លាំងទាហាន ។ កម្លាំងទាហានអាកាសឥណ្ឌូនេស៊ី បានប្រកាសថា នឹងបញ្ជូនយន្តហោះចម្បាំង ចូលរួមសកម្មភាព  ដាស់ពលរដ្ឋឲ្យភ្ញាក់ពីដំណេក  ដើម្បីបរិភោគ អាហារ Sahur  មុនថ្ងៃរះ  ក្នុងខែ ហូបបួស របស់សាសនិកអ៊ីលសាម  (Ramadan) កម្លាំងទាហានអាកាសឥណ្ឌូនេស៊ីបានប្រកាសថា យន្តហោះចម្បាំងនឹងហោះហើរ  ដាស់ពលរដ្ឋ ធ្វើឡើងនៅក្នុងទីក្រុង ជាច្រើននៅលើ កោះជ្វា ក្នុងនោះ មានទីក្រុង Surabaya  ,East Java , Surakarta , Klaten ,Sragen និង  Yogyakarta ...
ទីក្រុងLos Angeles ៖ រយៈពេលកន្លងមក ការបាញ់ប្រហារនៅអាមេរិកកើតឡើងឥតឈប់ឈបណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើននាក់។ ពិសេសគឺការបាញ់ប្រហារនៅតាមសាលារៀន បង្កក្តីបារម្ភយ៉ាងខ្លាំង ដល់ពលរដ្ឋ អាណាព្យាបាល សិស្សជាដើម។ការបាញ់ប្រហារកើនឡើងដោយសារ ការប្រើប្រាស់អាវុធពាសវាលពាសកាល  ហើយពលរដ្ឋអាចទិញកាំភ្លើងបាននៅគ្រប់ទិសទី  ក្នុងទីផ្សារងងឹត ឲ្យតែមានប្រាក់។ ការទិញកាំភ្លើងនៅអាមេរិក ងាយស្រួលដូច ទៅទិញបន្លែនៅក្នុងផ្សារ។ នៅពេលនេះក្រុមសន្តិសុខអាមេរិក បានរកឃើញឃ្លាំងអាវុធដែលមានកាំភ្លើងរាប់ពាន់ដើម លាក់ទុកនៅក្នុងផ្ទះវីឡា  ដ៏ប្រណិតមួយក្នុងទីក្រុង  Los Angeles ។ កម្លាំងសន្តិសុខបានរកឃើញកាំភ្លើងជាង ១០០០ដើម និង អាវុធផ្សេងៗជាច្រើនទៀត ។ សារព័ត៌មាន  CNN  កាលពីថ្ងៃទី ១០ខែតុលា បានផ្សាយថា  ប៉ូលិសទីក្រុង Los Angeles  បានសហការជាមួយកម្លាំង ប្រឆាំង បទល្មើស ស្រាបៀរ និងបារី (ATF)បាន សម្រុកចូលក្នុងផ្ទះវីឡា តម្លៃជាង ៧លានដុល្លារ  ស្ថិតនៅតំបន់អ្នកមាន  Bel Air ក្នុងទីក្រុង Los...
រាជធានីភ្នំពេញ៖ លោកខេ ភី សាម៉ា អូលី (The Rt. Hon’ble K. P. Sharma Oli) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៣-១៥ ខែឧសភា ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៍មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩។ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបន្តថា លោក ខេ ភី សាម៉ា អូលី នឹងចូលជួបសម្តែងការគួរសមជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ លោក ខេ ភី សាម៉ា អូលី នឹងមានជំនួបពិភាក្សាទ្វេភាគីជាមួយសម្តេចអគ្គមហាសេនាបតីតេជោ...