Home សិល្បៈ និងកំសាន្ត

សិល្បៈ និងកំសាន្ត

កំសាន្ត៖ នេះជារឿងមួយដែលគួរអោយចាប់អារម្មណ៍ និងជាសារដាស់តឿនដល់មនុស្សស្រីដែលមានរាងធាត់ៗ មួយចំនួនធំ ដែលពិបាកចិត្ត ខ្វល់ខ្វាយអត់មានអ្នកស្រឡាញ់ ។ មនុស្សស្រីធាត់ៗដែលគិតដូចនេះគឺខុសទាំងស្រុង ។ផ្ទុយទៅវិញ ការគិតទាំងនេះ គឺគ្រាន់តែត្រឹមត្រូវមួយចំណុចតូចតែប៉ុណ្ណោះ ព្រោះកាលពីថ្មីៗនេះ នៅលើបណ្តាញសង្គម មានគូស្នេហ៍មួយគូ បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាពិសេសនារីៗ នៅពេលដែលឃើញនារីម្នាក់មានមាឌធាត់ ក៏ប៉ុន្តែនាងអាចរកសង្សារបានយ៉ាងសង្ហា មិនចាញ់តួកុនប៉ុន្មាននោះទេ។ យ៉ាងណាមិញ សម្រាប់គូស្នេហ៍ខុសគីឡូនោះដែរ ពួកគេបានបង្ហាញភាពផ្អែមល្ហែមយ៉ាងខ្លាំង ដោយពូកគេបានបង្ហោះរូប ធ្វើដំណើរកម្សាន្តបែបគូស្នេហ៍នៅលើឆ្នេរសមុទ្រ ដែលធ្វើឲ្យអ្នកលេងបណ្តាញសង្គម ឃើញហើយលួចច្រណែន ពីវាសនារបស់នារីម្នាក់នោះមិនតិចនាក់នោះឡើយ។ ដូច្នេះហើយ ទាំងនេះបានបង្ហាញឲ្យឃើញថា នារីដែលមានមាឌម៉ាប់ៗ មិនប្រាកដថារកសង្សាសង្ហាមិនបាននោះទេ ព្រោះថានារីមាឌធាត់ម្នាក់នេះ បានបញ្ជាក់យ៉ាងច្បាស់ពីស្នេហ៍ស្មោះរបស់នាង ជាមួយកម្លោះម្នាក់យ៉ាងសង្ហា៕
រាជធានីភ្នំពេញ ៖ តារាល្បីៗកម្ពុជាចំនួន១០រូប និងធ្វើការហោះហើរទៅសម្តែងនៅទីក្រុង ប៊ូសាន ប្រទេសកូរ៉េ ក្នុងព្រឹត្តិការណ៍ ប្រគុំតន្ត្រីសប្បុរសធម៌ដ៏ធំអស្ចារ្យដើម្បីស្វែងរកមូលនិធិជួយមន្ទីរពេទ្យគន្ធបុប្ផានិងអបអរសង្រ្កាន្ដឆ្នាំថ្មីក្រោមការឧបត្ថម្ភដោយក្រុមហ៊ុន ឡេង ណាវ៉ាត់ត្រា ។ហើយអ្វីដែលពិសេសជាងនេះគឺ ក្នុងព្រឹត្តការណ៍ខាងលើនោះក៏មានការរាំបំបែកកំណត់ត្រា ប្រចាំឆ្នាំ២០១៩នូវចង្វាក់ ប្រពៃណីខ្មែរដែលមានវង់ធំជាងគេលើពិភពលោកដែលមានការចូលរួមរាំលេងដោយសេរី ជាមួយកំពូលតារាចំរៀងកំពុងពេញនិយមជាមួយឡូរ៉ាម៉ម, ខេម, វុទ្ធា, បានម៉ុន្នីល័ក្ខ, ចាន់សម័យមិនតែប៉ុណ្ណោះជួបជាមួយបទយុវវ័យកន្ត្រាក់អារម្មណ៍យូរីBmo Tampo ពិធីករកំពូលកូប៉ែនចំរ៉ុងនឹងកូអោយកាន់តែសប្បាយថែមទៀតផង។ លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានប្រាប់អ្នកសារព័ត៌មានថា កាលដែលលោកចំណាយថវិកាផ្ទាល់ខ្លួនរៀបចំព្រឹត្តិការណ៍នេះឡេីង គឺដេីម្បីផ្តល់ភាពសប្បាយរីករាយដល់បងប្អូននៅក្រៅប្រទេស ហេីយក៏មានការរៀបចំការរាំវង់ដ៏ធំជាងគេបំបែកកំណត់ត្រា ហេីយក៏មានការរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ។ កន្លងមកលោកធ្លាប់យកថវិកាទៅជួយមន្ទីរពេទ្យនេះច្រេីនហេីយ ប៉ុន្តែលេីកនេះលោកចង់បង្កេីតកម្មវិធីផ្តល់ឱកាសអោយបងប្អូនឯនាយសមុទ្របានចូលរួមចំណែកជួយដូចគ្នា។ អ្វីដែលកាន់តែពិសេសទៀតនោះគឺ ព្រឹត្តិការណ៍ ដ៏ធំនេះ នឹងមានការចូលរួមដោយ អ្នកដឹកនាំដ៏ល្បីយឹមតាស្រង់នឹងធ្វើអោយកម្មវិធីកាន់តែអស្ចារ្យផលិតវីដេអូព្រឹត្តិការណ៍ដ៏អស្ចារ្យនេះទុកជាអនុស្សាវរីយជារៀងរហូតសូមកុំអោយឱកាសនេះកន្លងផុតអោយសោះចូលរួមដោយមិនគិតថ្លៃរួមគ្នាគាំទ្រសិល្ប:ខ្មែរ។ ដូច្នេះកុំអោយឱកាស ជួបជុំសប្បាយដ៏ធំកម្រមាននេះ រំលងផុតអោយសោះ ចូលរួមដោយសេរី នៅថ្ងៃទី២០ ខែមេសា ចាប់ពីម៉ោង4ល្ងាចដល់ម៉ោង10 យប់អាសយដ្ឋាន#ទីក្រុងប៊ូសានសួនឧទ្យានសាមណាក់ក្បែរស្ថានីរថភ្លើងសាសាងឬតាមរយៈ부산사상구삼락동29-51 ។ព័ត៌មានបន្ថែម-010-2151-5565 / 010-4447-7168៕
រាជធានីភ្នំពេញ៖  ក្រុមហ៊ុនបុរី  ឡេង  ណាវ៉ាត់ត្រា  នឹងមានការ រៀបចំព្រឹត្តិការណ៍សង្ក្រាន្តដ៏ធំ ក្នុងពេលឆាប់ៗនេះ ដែលប្រមូលម្តុំទៅដោយតារាប្រុសស្រីល្បីៗជាច្រើនដួង  ទៅច្រៀងរាំអបអរសាទរឆ្នាំថ្មីជួបជុំ  បងប្អូនពលករខ្មែររស់នៅប្រទេសកូរ៉េ  ហើយនៅក្នុងព្រឹត្តិការណ៍នោះផងដែរ  ក៏មានការរាំវង់ បំបែកកំណត់ត្រា  ធំជាងគេ  ប្រចាំឆ្នាំ២០១៩ផងដែរ។នៅក្នុងព្រឹត្តិការណ៍  ប្រគុំតន្ត្រីសប្បុរសធម៌ដ៏ធំអស្ចារ្យ ដើម្បីស្វែងរកមូលនិធិជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសង្រ្កាន្ដឆ្នាំថ្មី  ដែលមានការឧបត្តម្ភគាំទ្រ  ដោយក្រុមហ៊ុន  ឡេង  ណាវ៉ាត់ត្រា  នៅប្រទេសកូរ៉េ នាទីក្រុងប៊ូសាន ជាពិសេស នឹងបានរួមគ្នា  រាំបំបែកកំណត់ត្រា  ប្រចាំឆ្នាំ២០១៩ នូវចង្វាក់ ប្រពៃណីខ្មែរ ដែលមានវង់ធំជាងគេ លើពិភពលោក។ នៅក្នុងព្រឹត្តិការណ៍ ដ៏ធំនេះ  មានការចូលរួមរាំលេងដោយសេរី  ជាមួយកំពូលតារាចំរៀងកំពុងពេញនិយមជាមួយ ឡូរ៉ា ម៉ម, ខេម, វុទ្ធា, បាន ម៉ុន្នីល័ក្ខ, ចាន់ សម័យ មិនតែប៉ុណ្ណោះជួបជាមួយ បទយុវវ័យ កន្ត្រាក់អារម្មណ៍ យូរី Bmo...
រាជធានីភ្នំពេញ ៖ លោក  ហេង ដែលក៏ជាគូស្នេហ៍របស់  តារាកំប្លែង  លោក  ម៉ាដូណា ហើយមានប្រិយមិត្តភាគច្រើនស្គាល់គាត់ តាមរយៈ អាជីពជាកាមេរ៉ាមែន ថ្មីៗនេះ បានងាកមកចាប់យកអាជីពមួយទៀត  គឺជាតារាចម្រៀងដែលបានចាប់ដៃគូជាមួយតារាសម្តែង  ពន្លកថ្មី  កញ្ញា  ពៅ  ពិសី  ។នេះជាលើកទីមួយហើយ  ដែល  Camera man លោក  ហេង  បានចាប់ដៃគូជាមួយតារាសម្តែង  កញ្ញា  ពៅ  ពិសី  ក្នុងគោលបំណងត្រៀមចេញបទចម្រៀងថ្មី  អបអរបុណ្យចូលឆ្នាំប្រពៃណីខ្មែរ  ដែលឈានមកដល់ឆាប់ៗខាងមុខនេះ។ លោក  ហេង  ដែលជាម្ចាស់បទ  "រាំសម័យ៧៩"  បានប្រាប់អោយដឹងថា  ដោយសារតែការស្រលាញ់សិល្បៈ  ទើបលោកបានវិត្តន៍ខ្លួន  មកចាប់យកអាជីពសិល្បៈចម្រៀងនេះ  ហើយឆាប់ៗនេះបទចម្រៀង  ត្រៀមអបអរបុណ្យចូលឆ្នាំរបស់លោកក៏ត្រៀមចេញ  ដើម្បីចែកជូនបងប្អូនគ្រួសារខ្មែរបានច្រៀងបានរាំសប្បាយអបអរឆ្នាំថ្មីទាំងអស់គ្នា។ ដោយឡែក  ទាក់ ទងការចាប់ដៃគូជាតារាសម្តែងពន្លកថ្មីនេះ  ត្រូវបានលោកប្រាប់ឲ្យដឹងថា  ដោយសារតែមើលឃើញពីភាពស៊ីចង្វាក់អ្វីប្រហែលគ្នា  ហើយមានគោលដៅដូចគ្នា  ទើបសម្រេចចាប់ដៃគ្នា  សម្តែងតែម្តងទៅ  ដោយរំពឹងថាទស្សនិកជនពុកម៉ែបងប្អូន ...
រាជធានីភ្នំពេញ​៖លោក​ សាន​ ផានិត​ កាលពីពេលថ្មីៗកន្លងទៅនេះ​ បានបង្ហាញ​វត្តមាន​ នៅក្នុងកម្មវិធី​ "ចម្រៀងគ្រួសារខ្មែរ"​ របស់​ លោក​ អ៊ុក​ ណារីម​ និងអ្នកនាង​ ឆោម​ ឆពុំ​ ដោយលោកបានបកស្រាយចម្រៀងជាច្រើនបទ​ ទទួលបានការគាំទ្រយ៉ាងខ្លាំង ជាពិសេសសម្តេចតេជោ​ ហ៊ុន សែន ដែលលោកបានឆ្លៀតពេលដ៏មមាញឹក​ពីការងារ ចូលទស្សនាកម្មវិធី​ ថែមទាំងបានខមិន(comment)សួទៅកាន់​ លោក​ សាន​ ផានិត​ ថាបាត់មុខទៅណាយូម្ល៉េះ?តាមរយៈការខមិនសួររបស់ សម្តេច​តេជោ​ ទៅ​តារាចម្រៀង​ សាន​ ផានិត​ ថា​ "សាន​ ផានិត​ ទៅសម្ងំនៅឯណា​ ទើបបាត់មុខយូម្ល៉េះ?" ធ្វើឲ្យម្ចាស់ខ្លួនផ្ទាល់គឺ លោក​ សាន ផានិត មានចិត្តសប្បាយរីករាយយ៉ាងខ្លាំង ហើយបានឆ្លើយតបទៅសម្តេចតេជោ​ វិញភ្លាមៗ​ ទាក់ទងនិងមូលហេតុដែល​ ឃ្លាតឆ្ងាយពីសិល្បៈផងដែរ។ អ្វីដែលធ្វើឲ្យតារាចម្រៀង​ លោក​ សាន​ ផានិត​ មិនអស់ចិត្តនោះគឺ​ លោកបានបង្ហោះសារ​...
ប្រទេសបារាំង៖ បណ្តាក្រុមហ៊ុនដែលមានឈ្មោះល្បីៗនៅលើពិភពលោក បានបង្ហាញការសោកស្តាយយ៉ាងខ្លាំង ដល់មរណៈភាព នៃសសរទ្រូង រចនាម៉ូដដ៏ល្បីលើពិភពលោក​។ លោក​ Karl Lagerfeld ជាអ្នកបង្កើតនៅម៉ូដល្បីល្បាញលើពិភពលោក ម៉ាក Chanel ​បានស្លាប់នៅទីក្រុងប៉ារីស នាថ្ងៃទី ១៩ខែកុម្ភៈនេះ​ ក្នុងអាយុ​៨៥ឆ្នាំ​ ក្រោយធ្លាក់ខ្លួនឈឺមួយរយៈពេល ។ លោកបានស្លាប់នៅក្នុងមន្ទីពេទ្យ ទីក្រុងប៉ារីសក្រោយ បញ្ជូនទៅសង្គ្រោះ​កាលពីមួយថ្ងៃមុន។ លោក​Karl Lagerfeld ​ជាអ្នកបង្កើតនឹងជាអ្នកឆ្នៃម៉ូដ Chanel ​។ ក្រៅពីនេះ លោកត្រូវបានគេចាត់ទុកថាជា បីតាម៉ូដ​ពិភពលោក ដោយបានបង្កើតម៉ាកល្បីៗផ្ទាល់ខ្លួន គឺ​ Chanel , Fendi និង​ Karl Lagerfeld ​។ លោកបានបង្កើត ម៉ាក ហ្វ្រែន Chanel នៅឆ្នាំ​១៩៨៣ ​ ហើយបានក្លាយជា ម៉ាកល្បីបំផុតលើពិភពលោក ។ អ្នកឆ្នៃម៉ូដដ៏ល្បីរូបនេះធ្លាប់ ធ្វើការឲ្យក្រុមហ៊ុន​ Chloe និង​H&M ។...
រាជធានីភ្នំពេញ៖ បវរកញ្ញាឯកប្រមាណជាង៤០ប្រទេស មកពីគ្រប់តំបន់ជុំវិញពិភពលោក បាននឹងកំពុងបំពេញបេសកម្មនៅទីក្រុងភ្នំពេញ បេះដូងនៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរឆ្ពោះទៅកាន់ការគ្រងម្កុដរាជានី សម្រស់លើកដំបូង ក្នុងកម្មវិធីបវរកញ្ញា ឯកភពផែនដីអន្តរជាតិ ឆ្នាំ២០១៩ (Miss planet International 2019)។ លោកស្រី ម៉ីន ហាលីម៉ាស់ អគ្គនាយិកា ក្រុមហ៊ុន មីស ផ្លេនិត អ៉ិនធឺណេសិនណល និងជាអ្នករៀបចំកម្មវិធីបវរកញ្ញាឯកភពផែនដីអន្តរជាតិ ឆ្នាំ២០១៩ (Miss planet International 2019) បានអោយដឹងថា ឆ្នាំនះគឺជាឆ្នាំដំបូង ដែលយើងបាននាំយកនូវព្រឹត្តិការណ៍ប្រកួតប្រជែងសម្រស់ថ្នាក់ថ្មីមួយ មកកាន់ប្រទេសកម្ពុជា ក្រោមការចូលរួមគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ក្រសួងវប្បធម៍និងវិចិត្រសិល្បៈ ក្រសួងទេចរណ៍ និងក្រសួងបរិស្ថាន។ លោកស្រីបន្ថែមថា គោលបំណងនៃការរៀបចំកម្មវិធីនេះឡើង ដើម្បីផ្សព្វផ្សាយអំពីសិល្បៈ វប្បធម៍ ប្រពៃណីជាតិ បរិស្ថានធម្មជាតិ ទេសចរណ៍ និងលើកកម្ពស់ កិត្យានុភាពនៃព្រះរាជាណាចក្រកម្ពុជា នៅលើឆាកអន្តរជាតិ តាមរយៈការផ្លាស់ប្តូរនូវបទពិសោធន៍ ពីគ្នាទៅវិញទៅមក រវាងបវរកញ្ញាឯកភពផែនដី ប្រចាំប្រទេសនិមួយៗទាំងជា៣៤ ក្នុងព្រឹត្តិការណ៍នេះ។ លោកស្រីបន្តថា ក្រៅពីវិស័យរដ្ឋ...
រាជធានីភ្នំពេញ​៖​ ពិធីករបុរសរូបសង្ហារ​ សាច់សរ​ លោក​ អ៊ាង​ គង្គា​ នៅពេលថ្មីៗនេះបានបែកធ្លាយព័ត៌មាន ដ៏រសេបថា​ ក្រៅពីអាជីពជាអ្នកសារព័ត៌មាន​ និងជាពិធីករ​ ប្រចាំស្ថានីយទូរទស្សន៍មួយហើយ​ លោកក៏ជាគ្រូទាយពូកែមួយរូប​ តែលោកលាក់មុខមិន​ ដែលបង្ហាញនោះទេ។ បើតាមព័ត៌មានដែលបង្ហើបដោយតារាសម្តែងជើងចាស់​ អ្នកស្រី​ សរ​ កេសរ៉ា​ ឲ្យដឹងថា​ នេះជាលើកទីមួយហើយដែលអ្នកគ្រូបានជួបនិងដឹងថា​ ពិធីករ​ លោក​ អ៊ាង​ គង្គា​ ជាគ្រូទាយ​ ព្រោះតែកន្លងមកធ្លាប់មានអ្នកស្គាល់អ្នកគ្រូច្រើនទៅរកលោក​ ឲ្យជួយទស្សទាយ​ មើលរាសីនិងជួយជាច្រើនទៀត។ ហើយជាការឆ្លើយតបមកវិញ​ គឺអ្នកដែលទៅមើល​ ពឹងពាក់លោក​ គឺទទួលបានជោគជ័យ​ ទើបមានភាពជឿជាក់លើលោកខ្លាំង។ អ្នកស្រី​ សរ​ កេសរ៉ា​ បានប្រាប់ឲ្យដឹងទៀតថា​ លោក​ អ៊ាង​ គង្គា​ គឺជាគ្រូទាយមួយរូប​ ដែលមានបារមីពូកែសក្ក័ស្និទ្ធិឃុំគ្រង​លោក​ ហើយកន្លងមកធ្លាប់មានអ្នកទៅ​ រកទាយច្រើន​ ។ ជាទូទៅទស្សនិកជនតែងតែបានឃើញ​ លោក​ អ៊ាង​ គង្គា​  បង្ហាញវត្តមាននៅលើឆាក​ កម្មវិធី​ផ្សេងៗ​ ជាអ្នកសារព័ត៌មាន​...
ភ្នំពេញ ៖ ការជួបជុំឌីជេទូទាំងប្រទេសប្រចាំឆ្នាំ DJs Party លើកទី៥ និងប្រារព្វឡើងនៅថ្ងៃទី ៨មិនា ឆ្នាំ២០១៩ ខាងមុខនេះ នៅឯ Angel Skybar លើដំបូលនៃសណ្ថាគារ Le Grand Hotel ជាប់ផ្លូវភ្លោះ១៣០ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ។ ការជួបជុំនេះ ដោយប្រមូលផ្តុំ ក្រុម DJs VJ MC តាម​ក្លឹប​នានា រួមទាំង​នៅ​វិទ្យុ និង​ទូរទស្សន៍ រួមទាំង​តារា​សំដែង តារាចម្រៀង ជាច្រើន​នាក់ ក្នុងកម្ពុជា ដើម្បី​ផ្លាស់ប្តូរ ​បទពិសោធន៍ ដែលមាន​រៀងៗ ចែករំលែកឲ្យ​គ្នា ​ទៅវិញទៅមក និង​បង្កើន​ទំនាក់ទំនង​ល្អ រវាង​គ្នា ​និង​គ្នា ជាពិសេស ប្រមូលថវិកា ចូលរួមជួយការងារសង្គម។ កម្មវិធី DJ party ជាកម្មវិធីមួយ ដែលត្រូវបានបង្កើតឡើង ដោយក្រុមពិធីករ និង...
រាជធានីភ្នំពេញ៖ ប្រិយមិត្តមួយចំនួន ប្រហែលជានៅចាំមិនទាន់ភ្លេចនោះទេ នូវអតីតតារាចម្រៀងដ៏ល្បីកាលពីជាង ១០ ឆ្នាំមុន លោក មួន ម៉ារ៉ា ដែលជាម្ចាស់បទចម្រៀងដ៏ល្បី មានចំណងជើងថា “កាដូឥតន័យ”។ អតីតតារាចម្រៀងដ៏មានប្រជាប្រិយភាពរូបនេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលឃើញរូបលោក បង្ហោះរូបភាពមួយសន្លឹក អមជាមួយសារដ៏ខ្លីថា៖ “ជិះទូកលេងតាមគង្គា យុវជនគ្រប់គ្នា ពុះពារដើម្បីទីក្រុងស្អាត! ថ្ងៃនេះបន្ត ថ្ងៃស្អែកបន្ត ហើយនៅតែបន្ត រហូតដល់ប្រជាពលរដ្ឋយើងយល់អំពីរការចោលសម្រាម”។ ទោះជាយ៉ាងណាក្តី សម្រាប់សារដ៏មានន័យ ក៏ដូចជារូបភាពនេះដែរ លោក មួន ម៉ារ៉ា បានធ្វើឲ្យមហាជនលាន់មាត់សរសើររូបលោកគ្រប់ៗគ្នា ព្រោះថា ពេលនេះលោកបានចេញមុខ ចូលរួមប្រមូលសម្រាម ជាមួយយុវជននៅលូបឹងត្របែក ដែលទាំងនេះពិតជារឿងដ៏ប្រពៃមួយ សម្រាប់មហាជន គួរតែយកគំរូតាម៕