Home សេដ្ឋកិច្ច

សេដ្ឋកិច្ច

រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន  អ៊ីណារីតា បានបើកសម្ពោធសាខាទី២ សំរោងអណ្តែត ជាផ្លូវការហើយ ដែលមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់អតិថិជន គ្រប់ខេត្ត ក្រុង និង សិល្បៈករ សិល្បៈការនី ជាច្រើនរូប ។បើតាមការបញ្ជាក់របស់លោកអគ្គនាយក ឌីម សួនណាត និង លោកស្រី ម៉ក់ សុភក្ត្រ័ អោយដឹងថា ‘’សាខាទី២ សំរោងអណ្តែត គឺជាសាខាថ្មីមួយទៀតរបស់ក្រុមហ៊ុន អ៊ីណារីតា ដើម្បីធ្វើយ៉ាងណាផ្តល់ភាពងាយស្រួលចំពោះអតិថិជនទាំងអស់គ្នា ដែលរង់ចាំទទួលយកសេវាកម្មពីក្រុមហ៊ុនយើង យ៉ាងច្រើន ដែលកន្លងមកអតិថិជនមួយចំនួនមានការលំបាកក្នុងការរង់ចាំផ្សេងៗ ។ នេះជាការផ្តល់ជូននូវភាពងាយស្រួលបន្ថែមមួយកំរិតទៀត ចំពោះអតិថិជនរបស់យើង ដែលសំដែងអោយឃើញថា ក្រុមហ៊ុន អ៊ីណារីតា គឺបានគិតគូ និងយកចិត្តទុក្ខដាក់ចំពោះអតិថិជនខ្លួន” ។ លោកក៏បានបន្ថែមថា សាខាជាច្រើនទៀតរបស់ក្រុមហ៊ុន អ៊ីណារីតា នឹងមានវត្តមាន កាន់តែគៀក កាន់តែជិត អតិថិជន របស់យើង ដោយយើងនឹងពង្រីក និង...
ប្រទេសអូស្ត្រាលី៖ អូស្ត្រាលីជាប្រទេសដែលមានសន្តិសុខ សេវាកម្មរស់នៅបានយ៉ាងល្អបំផុត ក្នុងចំណោមប្រទេសជាច្រើននៅជុំវិញពិភពលោក​ ។ អូស្ត្រាលី​ក្លាយជាជម្រើស របស់មហាសេដ្ឋីនៅជុំវិញពិភពលោក មករស់នៅ និងវិនិយោគនៅក្នុងប្រទេសនេះ។កត្តាមួយចំនួន ដែលប្រជាជនជាច្រើនសម្រេចចិត្តទៅរស់នៅប្រទេសអូស្ត្រាលី៖ យោងតាមស្ថិតិជាក់ស្តែង៩៩%នៃប្រជាជនក្នុងប្រទេសអូស្ត្រាលីគឺជាធនធានមនុស្សប្រកបដោយចំណេះដឹង។ ចំណាត់ថ្នាក់លេខ ១ ក្នុងចំណោមទិសដៅអន្តោប្រវេសន៍សម្រាប់អ្នកជំនួញ អ្នកវិនិយោគទុន និងមហាសេដ្ឋី។ ចំណាត់ថ្នាក់លេខ ១ ក្នុងចំណោមទីក្រុងដែលគួរអោយចង់រស់នៅបំផុតក្នុងពិភពលោកគឺទីក្រុងមេលប៊ន (Melbourne)។ ចំណាត់ថ្នាក់លេខ ២ ក្នុងចំណោមប្រព័ន្ធថែរក្សាសុខភាពល្អជាងគេបំផុត។ ចំណាត់ថ្នាក់លេខ ២ ក្នុងចំណោមប្រទេសល្អជាងគេបំផុតសម្រាប់ការចូលនិវត្តន៍ដ៏មានផាសុខភាព។ ចំណាត់ថ្នាក់លេខ ៣ ក្នុងចំណោមប្រទេសល្អជាងគេបំផុតសម្រាប់មូលដ្ឋានសាជីវកម្ម។ នៅពេលនេះដែរ មានមហាសេដ្ឋីដល់ទៅ ១០៨នាក់ នៅជុំវិញពិភពលោក​ មានភៀសខ្លួន ទៅរស់នៅក្នុងប្រទេសអូស្ត្រាលីនាឆ្នាំ​២០១៨ កើនឡើង​១៤ភាគរយ បើប្រៀបធៀបនិងឆ្នាំ​២០១៨ និងកើនឡើងទ្វេដងបើប្រៀបធៀបនិងឆ្នាំ​២០១៣។ តាមតួលេខ​របស់​អង្គការ New World Wealth ​មានទីតាំងនៅទីក្រុង​ Johannesburg ​ប្រទេសអាហ្វ្រិកខាងត្បូង បានប្រកាសថា អូស្ត្រាលី អាមេរិក និងកាណាដា​គឺជា ប្រទេសដែល ក្រុមមហាសេដ្ឋីលំដាប់ពិភពលោកចង់ទៅរស់នៅ​។ អូស្ត្រាលី​ឈរលំដាប់កំពូលតារាង​ និងជាប្រទេសដែលមានសុវត្ថិភាពសម្រាប់​ អ្នកមានភៀសខ្លួន​ទៅរស់នៅ ដោយអូស្ត្រាលី​មិនបានយកពន្ធទៅលើ ទ្រព្យសម្បត្តិ​ ដែលទុកឲ្យកូន​។ មិនតែប៉ុណ្ណោះ...
នៅតំបន់ West Indie ។ ពោរពេញដោយភាពកម្រ និងទិដ្ឋភាពមិនអាចប្រងើយកន្តើយបាន ប្រទេសនេះតែងតែនាំនូវភាពភ្ញាក់ផ្អើលដល់ភ្ញៀវទេសចរណ៍ ទិដ្ឋភាពនៃជ្រលងភ្នំស្រួច រូងភ្នំលាក់កំបាំងខ្លួន ដំណាំគ្រឿងទេស និងទេសភាពព្រៃភ្នំបៃតងដ៏ស្រស់បំព្រង។ តាមរយ:ការធ្វើដំណើរតាមរាជធានី បែបប្រវត្តិសាស្ត្រ St. George របស់ប្រទេសនេះវិញ បាននាំឲ្យឃើញពីទិដ្ឋភាពដ៏ស្រស់ស្រាយចំរុះពណ៌នៃទីផ្សាររស់រវើក ព្រមជាមួយនឹងស្នាមញញឹមរាក់ទាក់ស្វាគមន៌របស់អ្នកស្រុក និងទិដ្ឋភាពកំពង់ផែដ៏ស្រស់ស្អាតបំផុតនៃសមុទ្រ Caribbean ។ ឆ្នេរខ្សាច់នៃប្រទេស Grenada គឺប្រមូលផ្តុំទៅដោយឆ្នេរខ្សាច់ពណ៌ស និងពណ៌មាស រួមជាមួយដើមត្នោតនៅមាត់ឆ្នេរ និងក្លិនប្រហើរ ឈ្ងុយឈ្ងប់ នៃប្រភេទគ្រឿងទេសនៃដែនកោះនេះ។ ប្រទេស Grenada តែងតែនាំមកជូននូវទេសភាពដ៏ស្រស់ស្អាត និងរបៀបជីវិតរស់នៅតាមបែប Caribbean  រួមជាមួយនឹងវប្បធម៌ដ៏ច្រើនលើសលប់ ក៏ដូចជាបរិស្ថានបែបរីករាយ និងរាក់ទាក់។កាលពីឆ្នាំ ២០១៨ ប្រទេស Grenada មានតួលេខកើនឡើងខាងផ្នែកទេសចរណ៍លឿនជាងគេ ក្នុងចំណោមបណ្តាប្រទេសនៅតំបន់ Caribbean បើយោងទៅតាមអង្គភាពទេសចរណ៍ Caribbean ដោយទទួលបានភ្ញៀវ ទេសចរណ៍ចំនួន 500,000 នាក់។...
ខេត្តស្ទឹងត្រែង ៖ មិនបានប៉ុន្មានថ្ងៃផង បន្ទាប់ពីសាខា ខេត្តក្រចេះ បាន បើកសម្ពោធកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ នោះ ឥលូវនេះ សាខាថ្មីខេត្តស្ទឹងត្រែង ក៏បានបើកសម្ពោធហើយ កាលពីយប់មិញ។ ក្រោយពីទទួលជោគជ័យក្នុងបេសកម្ម ផ្សព្វផ្សាយគម្រោងថ្មីៗរបស់ក្រុមហ៊ុននៅខេត្តមួយចំនួន នៅក្នុងពេលនេះក្រុមអចលនទ្រព្យ ENARITA បានសំរេចផ្លែផ្កាហើយ ដោយបានបើកសម្ពោធសាខាថ្មីមានជាបន្តបន្ទាប់។ ការបោះជំហានចូលក្នុងទឹកដីនៃខេត្តស្ទឹងត្រែង នេះ ក្រុមហ៊ុន បានរៀបចំកម្មវិធីសម្ពោធសាខាថ្មី យ៉ាងអធិកអធម ដែលបានធ្វើឡើងនៅថ្ងៃទី២ ខែមិថុនានេះ។លោកអគ្គនាយកក្រុមហ៊ុន បានដឹកនាំតារាល្បីជាច្រើនដួង រួមមាន តារាចម្រៀង លោក គូម៉ា លោក ម៉ាដូណា លោក រតនៈ វិសិដ្ឋ កញ្ញា សុវត្ថឌី ធីរិកា លោក ឃុន វុត្ថា លោក សៅ ឧត្តម លោក BIG ជាដើម...
អន្តរជាតិ៖ យោងតាម ​​Euromonitor International ដែលជាក្រុមហ៊ុនស្រាវជ្រាវទីផ្សារពិភពលោកបានឱ្យដឹងថា ដោយសារសេដ្ឋកិច្ចទីផ្សារកំពុងរីកចម្រើន និងមានកំណើនខ្លាំងក្លា វៀតណាមនឹងក្លាយជាប្រទេសមួយ ដែលមានសន្ទុះខ្លាំងបំផុតនៅលើពិភពលោកនៅត្រឹមឆ្នាំ ២០៣០ ។ អ្នកស្រី An Hodgson អ្នកគ្រប់គ្រងការស្រាវជ្រាវ និងរកប្រាក់ចំណូលរបស់ Euromonitor International បាននិយាយថា មូលដ្ឋានទិន្នន័យស្រាវជ្រាវរបស់ក្រុមហ៊ុនបានបង្ហាញថា ការធ្វើនគរូបនីយកម្មជាមួយការប្រមូលផ្តុំប្រាក់ចំណូល ទ្រព្យសម្បត្តិ និងប្រជាជន នឹងជំរុញដល់ជោគជ័យពាណិជ្ជកម្មរបស់វៀតណាមនៅត្រឹមឆ្នាំ ២០៣០។អ្នកស្រីក៏បានបន្ថែមទៀតថា កាលពីខែមុនមូលដ្ឋានទិន្នន័យស្រាវជ្រាវបានរកឃើញថា វៀតណាមនឹងក្លាយជាទីក្រុងទី ៣ ធំជាងគេ ដែលមានចំនួនអ្នកប្រើប្រាស់ច្រើន និងធំជាងគេទី ៥ លើការចំណាយសរុបនៅអាស៊ីអាគ្នេយ៍។ ហើយនៅឆ្នាំ ២០៣០ ទីផ្សារអ្នកប្រើប្រាស់នៅទីប្រជុំជនរបស់ប្រទេសនេះនឹងពង្រីករហូតដល់ ៤៦ លាននាក់ ឬស្មើនឹងការចំំណាយ ១៦៩ ពាន់លានដុល្លារ។ លើសពីនេះកំណើនផលិតផលក្នុងស្រុកសរុប (GDP) ត្រូវបានគេរំពឹងថា នឹងឈានដល់ ៩១.៤% ពីឆ្នាំ ២០១៩ ទៅ...
កំណើនសេដ្ឋកិច្ចពិភពលោក កំពុងតែធ្វើដំណើរទៅមុខ យ៉ាងយឺតនៅក្នុងឆ្នាំនេះ មិនតែប៉ុណ្ណោះ អាច និងត្រូវធ្លាក់ចុះក្នុងពេលខាងមុខដោយសារតែសង្គ្រាមពាណិជ្ជកម្ម អាមេរិក​-ចិន​។ បណ្តាក្រុមហ៊ុននិងអង្គការ​ អន្តរជាតិនានានៅជុំវិញពិភពលោក បានស្នើរឲ្យអាមេរិក និងចិន បញ្ចប់ សង្គ្រាមពាណិជ្ជកម្ម បើមិនដូច្នោះទេ​ ពិភពលោកទាំងមូលរងផលប៉ះពាល់យ៉ាងខ្លាំង ។ កន្លងមក ធនាគារពិភពលោក WB មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ​ ក៏បានព្រមានពីផលប៉ះពាល់​ដោយសារ តែសង្គ្រាមពាណិជ្ជកម្ម​ រវាងមហាអំណាចប្រទេសទាំងពីរ។​នៅពេលនេះដែរ​ អង្គការ​ដើម្បី​កិច្ចសហប្រតិបត្តិនិង​​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ហៅកាត់​ថា OCDE បាន​អំពាវនាវ​ នៅ​ថ្ងៃ​អង្គារ​នេះ ឱ្យ​ប្រទេស​ជា​សមាជិក​អង្គការ​ទាំង​អស់​រួសរាន់ បញ្ចៀស​សង្គ្រាម​ពាណិជ្ជកម្ម​ ដែ​ល​​អាមេរិក​និង​ចិន​កំពុង​តតាំង​គ្នា។ រដ្ឋាភិបាល​នីមួយៗ​​ត្រូវរួប​រួម​គ្នា​បង្កើន​កម្លាំង​ដើម្បី​លើក​ស្ទួយ​សេដ្ឋកិច្ចពិភពលោក​ឱ្យ​ភាព​ស្វាហាប់​ឡើង​វិញ។ ​ឆ្នាំ​នេះ​ សេដ្ឋកិច្ច​ពិភពលោក ត្រូវ​ដើរ​បន្ថយ​ល្បឿន​ផង។ នេះ​ជា​ដាក់​តឿន​របស់​លោកស្រី Angel Gurria ​អគ្គលេខាធិការ​អង្គការ​OCDE។ នៅ​ក្នុង​សន្និសីទ​កាសែត​ បង្ហាញ​អំពី​ទស្សនៈ​វិស័យ​សេដ្ឋកិច្ច​ មុន​ការ​បើក​ជំនួប​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​អង្គការ លោកស្រី​អគ្គលេខាធិការអង្គការ​OCDE បាន​រំលើក​ឱ្យ​ឃើញ​អំពី​ភាព​​ធ្ងន់ធ្ងរ​នៃ​ស្ថានការណ៍​សេដ្ឋកិច្ច​ពិភពលោក ដោយ​អំពាវនាវ​ឱ្យ​រដ្ឋ​ជា​សមាជិក​ទាំង​អស់ ត្រូវ​រួសរាន់​​ចូល​តុ​ចរចា​ ជាពហុភាគី​ ដើម្បី​លើក​ស្ទួយ​កំណើន​សេដ្ឋកិច្ច​ពិភពលោក។ សេណារីយ៉ូ ដ៏អាក្រក់​បំផុត គឺ​ភាព​តាន​តឹង​ពាណិជ្ជកម្ម​បន្ត​ពី​រឿង​មួយ​ទៅ​រឿង​មួយ​...
ទីក្រុងតូក្យូ៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក មហាធៀ មហាម៉េដ (Mahathir Mohamad) បានចេញមុខគាំទ្រក្រុមហ៊ុនបច្ចេកវិទ្យារបស់ប្រទេសចិន Huawei ដែលកំពុងស្ថិតក្រោមគំនាបរបស់អាមេរិក ដោយលោកបាននិយាយថា ម៉ាឡេស៊ីនឹងបន្តប្រើប្រាស់ផលិតផលរបស់ Huawei ឲ្យបានច្រើនតាមតែអាចធ្វើបាន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នារសៀលថ្ងៃ ព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០១៩។ក្នុងឱកាសចូលរួមសន្និសីទអន្តរជាតិលើកទី ២៥ ស្តីពីអនាគតរបស់តំបន់អាស៊ី ដែលរៀបចំឡើងនៅទីក្រុងតូក្យូនៃប្រទេសជប៉ុន លោក Mahathir បានលើកឡើងថា ក្រុមហ៊ុន Huawei មានសមត្ថភាពស្រាវជ្រាវបច្ចេកវិទ្យាទំនើបៗខ្លាំង ដូច្នេះហើយប្រទេស លោកនឹងព្យាយាមប្រើប្រាស់ផលិតផលបច្ចេកវិទ្យារបស់ Huawei ដើម្បីជាប្រយោជន៍ ឲ្យបានច្រើនតាមតែអាចធ្វើទៅរួច។ លោក Mahathir បានថ្លែងគាំទ្រ Huawei បែបនេះ ខណៈដែលក្រុមហ៊ុន Huawei បានទទួលរងការចោទប្រកាន់គ្មានមូលដ្ឋាន ពីសំណាក់សហរដ្ឋអាមេរិកដែលថា រដ្ឋាភិបាលចិនអាចលួចស៊ើបការណ៍សម្ងាត់ពីប្រទេសដទៃ តាមរយៈផលិតផលរបស់ Huawei ខណៈដែលជាក់ស្តែង...
បរទេស៖ ស្ថានីយ៍ទូរទស្សន៍ចិន China Central Television (CCTV) បានរាយការណ៍ថា ពួកគេបានប្តូរកាលវិភាគរបស់ខ្លួន ដោយមិនត្រឹមតែឈប់ចាក់បញ្ចាំងរឿងហូលីវូដទាំងអស់ប៉ុណ្ណោះទេ ថែមទាំងឈប់បញ្ចាំងខ្សែភាពយន្តក្នុងស្រុកណាមួយ ដែលមានឈុតឆាកថតនៅសហរដ្ឋអាមេរិកផងដែរ។ ក្រុមអ្នកសង្កេតការណ៍បានមើលឃើញការផ្លាស់ប្តូរនេះ ខណៈដែលទូរទស្សន៍ CCTV ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋផ្សេងទៀតកំពុងហាមឃាត់ការចាក់បញ្ចាំងរឿងទាំងនោះ។ទំនាក់ទំនងរវាងរដ្ឋាភិបាលទីក្រុងប៉េកាំងជាមួយនឹងក្រុងវ៉ាស៊ីនតោនកាន់តែធ្លាក់ចុះដុនដាប បន្ទាប់ពីមានការជាប់គាំងនៅក្នុងកិច្ចចរចាពាណិជ្ជកម្មទ្វេភាគី និងលំដាប់ផ្តាច់ព្រ័ត្រ ដែលលោក Donald Trump បានថ្កោលទោសយ៉ាងចាស់ដៃមកលើក្រុមហ៊ុន Huawei ។ចំណែកស្ថានីយ៍ទូរទស្សន៍ CCTV-6 វិញក៏កំពុងប្តូរកាលវិភាគពេលល្ងាចរបស់ពួកគេទៅចាក់ផ្សាយរឿងទាក់ទិននឹងសង្គ្រាមរាប់ទសវត្សរ៍ ដែលទាហានចិនយកឈ្នះលើទាហានអាមេរិកទៅវិញ។ រឿងទាំងនោះរួមមានខ្សែភាពយន្តអំពីសង្គ្រាមកូរ៉េ ពីឆ្នាំ១៩៥០-៥៣ អំឡុងពេលកងទ័ពក្រហមក្រោមឈ្មោះកងទ័ពស្ម័គ្រចិត្តប្រជាជនចិន (Chinese People’s Volunteer Army) របស់ ម៉ៅ សេទុង ចាប់ដៃជាមួយសមមិត្តកូរ៉េខាងជើង ដើម្បីរារាំងកងកម្លាំងសហរដ្ឋអាមេរិកពីកូរ៉េ​ខាង​ត្បូង។ ខ្សែភាពយន្តមួយដែលត្រូវបានចាក់ផ្សាយមានចំណងជើងថា «Battle of Shangganling Mountain» ជាផលិតកម្ម កាលពី ឆ្នាំ១៩៥៦ ដែលពណ៌នាអំពីសមរភូមិត្រីកោណ ដែលសព្វថ្ងៃនេះជាបន្ទាត់កំណត់ព្រំដែនយោធា ដែលអ្នកប្រវត្តិសាស្ត្រហៅថា ជាទីតាំងមានការប្រយុទ្ធហូរឈាមយ៉ាងខ្លាំងក្លា។...
ខេត្តកណ្ដាល៖ ដើម្បីបំពេញតម្រូវការរបស់អថិជន ក្រុមហ៊ុន ហ៊ួត ជា ខូអិលធីឌី បានបន្តបើកសម្ភោធ សាខា ផ្គត់ផ្គង់សម្ភារសំណង់ចំនួន២ទីតាំងបន្ថែមទៀត៖ ទី១ នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល ទី២ សង្កាត់ស្វាយរៀង ខេត្តស្វាយរៀង កាលពីថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ២០១៩ ក្រុមហ៊ុន ហ៊ួត ជា ខូអិលធីឌី បានបើកសម្ភោធសាខា ផ្គត់ផ្គង់សម្ភារសំណង់ សាខាទី២៧ ស្ថិតនៅ ភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាលដោយទីតាំងទី១ លោក អ៊ឺង ម៉េងឡុង និងភរិយា ទទួលបានសិទ្ធិចែកចាយសំរាប់ ខេត្តកណ្តាលទាំងមូល។ លោក ហ៊ួត ជា បានផ្តល់កាដូលើកទឹកចិត្តនូវ ទូរទស្សន៍ Samsung 32" មួយគ្រឿងដល់ម្ចាស់សាខាថ្មីនេះផងដែរ។ ដោយឡែក នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ក្រុមហ៊ុន ហ៊ួត ជា...