Home សេដ្ឋកិច្ច

សេដ្ឋកិច្ច

រាជធានីភ្នំពេញ៖ ដើម្បីថ្លៃងអំណរគុន ដល់សមាជិកនិងបណ្តាញអ្នកចែកចាយផលិតផល ក្រុមមហ៊ុនRF3 World បានរៀបចំកម្មវិធី ជប់លៀងជារៀងរាល់ឆ្នាំនោះ នឹងត្រៀមធ្វើការចែកជូនយ៉ាងច្រើនសន្ធឹកមានទាំង កុំព្យូទ័រ ទូរសព្ទ ដំណើរកម្សាន្តក្រៅប្រទេសហើយជាពិសេសរង្វាន់ធំគឺ  ម៉ូតូ និង រថយន្តទំនើបៗជាច្រើនគ្រឿង នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះដល់គ្រប់សមាជិកទាំងអស់។កម្មវិធីពិសេសជប់លៀងលើកទឹកចិត្តដល់សមាជិកទាំងអស់ដែលខំប្រឹងបំពេញការងារនិងបានគ្រប់លក្ខខណ្ឌនៃផែនការណ៍របស់ក្រុមហ៊ុន RF3 World នោះ លោក វណ្ណ សុភានោ អគ្គនាយកក្រុមហ៊ុន Rf3 World Cambodia ធ្វើតាមសន្យាប្រារព្ធពិធីធំឱ្យ ដោយធ្វើការចែកជូនរង្វាន់ម៉ូតូស៊េរីថ្មី និង រថយន្តទំនើបៗ ដល់តំណាងចែកចាយដែលជោគជ័យបំពេញភារកិច្ចបានល្អពីឆ្នាំ២០១៨រហូតមកដល់២០១៩នេះ។ ពេលវេលាចូលរួម សមាជិក (សម្លៀកបំពាក់ អាវយឺតព័ណ៌ស្វាយ ក្រុមហ៊ុន) (ម៉ោង ២ ដល់ ៤:៣០ ល្ងាច) បង្វឹក បង្ហាញក្តីសុបិន្ត តាំងគោលដៅ បំពាក់តំណែង ថតរូបទុកជាអនុស្សវរីយ ជាមួយអ្នកជោគជ័យ និងថ្នាក់ដឹកនាំ...