Home Authors Posts by sunthy

sunthy

252 POSTS 0 COMMENTS

Get in touch

13,210FansLike

Recent Posts

Most Popular

ពិសេសមែន!!!ការប្រគួតគុណខ្មែរអន្តរជាតិខ្មែរហ្វៃត(Khmer Fight)របស់ស្ថានីយ៍ប៉ុស្តិ៍លេខ៥នៅខេត្តកំពង់ស្ពឺក្រោមក្រសែភ្នែកមនុស្សរាប់ម៉ឺននាក់

ខេត្តកំពង់ស្ពឺ៖ ការប្រកួតប្រដាល់អន្តរជាតិខ្មែរហ្វៃត៍(KHMER FIGHT) ដែលរៀបចំឡើងដោយស្ថានីយទូរទស្សន៍លេខ៥ ក្រោមការសហការជាមួយសហព័ន្ធសហភាពយុវជនកម្ពុជា និង រដ្ឋបាលខេត្តកំពង់ស្ពឺក្នុងអបអរពិធីបុណ្យអុំទូកខេត្តកំពង់ស្ពឺនោះ គូរប្រដាល់ក្បាច់កុនខ្មែរចំនួន៦គូប្រកួតឡើងកក្រើកសង្វៀនក្រោមសំលេងគាំទ្រពីអ្នកកំពង់ស្ពីរាប់ម៉ឺននាក់បើទោះបីជាមានភ្លៀង។ ការប្រកួតប្រដាល់អន្តរជាតិ KHMER FIGHT ដែលក្រើកខេត្តកំពង់ស្ពឺនេះមាន៦ប្រកួតសុទ្ធខ្លាំងៗប៉ះគ្នាមាន គូទី១៖ បាង កាយ៉ាក (ខ្មែរ) ឈ្មះ (អាល់ហ្រេរី) លីអាមីន ។ គូទី២៖ ចាន់ សំអាត (ខ្មែរ) ចាញ់ (ថៃ) សាត់...

ឆេះផ្សារលក់សំលៀកបំពាក់និងទូរស័ព្ទដៃឃ្លាំងរំសែវទាំងយប់ផ្អើលសមត្ថកិច្ចនិងប្រជាពលរដ្ឋ

រាជធានីភ្នំពេញ៖គ្រោះអគ្គិភ័យមួយបានកើតឡើងឆាបឆេះតូបក្នុងផ្សារឃ្លាំងរំសេវយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកបាញ់ពន្លត់កាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩  នៅចំណុចផ្សារឃ្លាំងរំសេវ  ផ្លូវម៉ៅសេទុង  សង្កាត់ផ្សារដើមគរ  ខណ្ឌទួលគោក។តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា  មុនពេលកើតហេតុគេបានឃើញអគ្គីភ័យបានឆេះផ្តើមចេញពីតូបលេខ២០២  ២០៤  និង២០៥  ដែលជាតូបលក់ទូរស័ព្ទខាងមុខគេ ភ្លាមនោះប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកអន្តរាគមន៍បាញ់ពន្លត់តែអគ្គិភ័យនៅតែបន្តឆាបឆេះកាន់តែខ្លាំងឡើងៗដោយក្រុមពន្លត់អគ្គិភ័យពិបាកបាញ់ព្រោះតូបនីមួយៗជាប់សោរ។ សមត្ថកិច្ចបានឲ្យដឹងថា  រហូតមកដល់វេលាម៉ោង១២និង២០នាទីទើបអគ្គិភ័យរលត់ទៅវិញ ទាំងស្រុង។ ពាក់ព័ន្ធនិងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះការប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ជាច្រើនគ្រឿងទើបអាចគ្រប់គ្រង់បាន។ សមត្ថកិច្ចបានបន្តថា  ចំនួនតូបដែលឆាបឆេះនោះចំនួន៤០តូបទាំងស្រុងចំណែកសំភារះដែលខូចខាតមិនអាចប៉ាន់ស្មានដឹងពីចំនួនអោយពិតប្រកដនោះទេ៕

សមត្ថកិច្ចខណ្ឌចំការមនមើលរំលងហ្គេមបាញ់ត្រីក្បែរច្រមុះជ្រូកក្បាលថ្នល់ដែលកំពុងបើកដំណើរការទទួលក្រុមក្មេងទំនើងដែលញៀនល្បែងអោយចូលលេង

រាជធានីភ្នំពេញ៖ ទីតាំងលបលួចបើកល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីមួយកន្លែងនៅក្បែរច្រមុះជ្រូកក្បាលថ្នល់ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន កំពុងតែបើកពង្វក់ក្រុមអ្នកញៀនល្បែងភ្នាល់អោយចូលលេងយ៉ាងគគ្រឹកគគ្រេង ជាពិសេសក្រុមក្មេងទំនើងដែលតែងតែប្រមូលផ្តុំចូលលេងយ៉ាងអាណាធិបតេយ្យបំផុត ។តាមប្រជាពលរដ្ឋបានលើកឡើងថា ទីតាំងល្បែងស៊ីសងខាងលើតែងតែមានក្រុមក្មេងទំនើងចេញចូលជាហូហែរមិនចេះដាច់ ជាពិសេសគឺពេលយប់តែម្តង ធ្វើអោយពួកគាត់មានការព្រួយបារម្ភខ្លាចក្រែងក្រុមក្មេងទំនើងទាំងនោះលេងចាញ់អស់លុយបែកគំនិតធ្វើសកម្មភាពលួច ឆក់ ប្លន់ជាដើម ។ គួររំលឹកផងដែរថា លោកចៅហ្វាយក្រុងឃួងស្រេង ធ្លាប់ដាក់បទបញ្ជាដល់ថ្នាក់ក្រោមជាពិសេសអភិបាលខណ្ឌទាំង១៤ និងសមត្ថកិច្ចដែលពាក់ពន្ធ័ ត្រូវតែចាត់វិធានការបង្ក្រាបរាល់ទីតាំងល្បែងស៊ីសងទាំងអស់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ព្រោះថាល្បែងជាប្រភពនៃអំពើឆក់ ប្លន់ ។ ដូច្នេះប្រជាពលរដ្ឋចាំមើលលោក ថេង សុថុល អភិបាលខណ្ឌមានជ័យ និងមានវិធានការយ៉ាងណាចំពោះទីតាំងល្បែងស៊ីសងខាងលើនេះ រឺក៏មិនបង្ក្រាបព្រោះបានលាភសក្ការៈ...

សង្ស័យមានភ្លើងខៀវពីអជ្ញាធរខណ្ឌទួលគោកហើយបានជាមេឆ្នោតយួនអាចដាក់កូនកញ្ច្រែងកត់ជាហូរហែរជុំវិញផ្សារសាមគ្គី

រាជធានីភ្នំពេញ៖ បើតាមការលើកឡើងរបស់ប្រជាពលរដ្ឋបានអោយដឹងថានៅជុំវិញផ្សារសាមគ្គីសង្កាត់ដេប៉ូ៣ខណ្ឌទួលគោកសុទ្ធតែតុកត់ឆ្នោតយួនដាក់តំរៀបគ្នាជាហូរហែរដើម្បីបំរើដល់ក្រុមអ្នកញៀនល្បែងមួយចំនួនដែលនិយមលេងឆ្នោតយួននេះ ។សូមបញ្ជាក់ថាកាលពីពេលថ្មីៗនេះគេសង្កេតឃើញសកម្មភាពអជ្ញាធរខណ្ឌទួលគោកធ្វើការចុះបង្ក្រាបទីតាំងល្បែងស៊ីសងអនឡាញខុសច្បាប់ជាច្រើនកន្លែង ដែលធ្វើអោយគេគិតថាជាទង្វើល្អក្នុងការអនុវត្តបទបញ្ជាថ្នាក់លើដើម្បីលុបបំបាត់ល្បែងស៊ីសងក្នុងភូមិសាស្ត្ររាជធានី ។ ប៉ុន្តែក៏មានសំនួរចោទសួរថា ណេតបង្កប់ល្បែងស៊ីសងបើកក្នុងផ្ទះហេតុអ្វីបានជាអជ្ញាធរដឹងច្បាស់ចុះបង្ក្រាប ហើយចំណែកឆ្នោតយួនខុសច្បាប់ដាក់តុកត់ជាប់គ្នារដឹកកណ្តាលវាលជុំវិញផ្សារសាមគ្គី បែរជាអជ្ញាធរមើលមិនឃើញ នឹងបណ្តែតបណ្តោយអោយមេឆ្នោតសប្បាយកើបលុយខ្ទង់លានក្នុងមួយថ្ងៃៗ រឺក៏អជ្ញាធរខណ្ឌទួលគោកបង្ក្រាបតែកន្លែងល្បែងណាដែលគ្មានផលប្រយោជន៍ ចំណែកកន្លែងដែលមានប្រយោជន៍រក្សាទុកដោយមិនខ្វល់ពីបទបញ្ជាថ្នាក់លើ ។ គួររំលឹកផងដែរថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យ អាជ្ញាធររាជធានីភ្នំពេញ បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ដែលកើតមាន នៅក្នុងរាជធានីភ្នំពេញអោយខាងតែបាន។ ដែលការបញ្ជានេះ...

តើម្ចាស់ទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីខ្លាំងរឺក៏អជ្ញាធរខណ្ឌដូនពេញខ្សោយ?

រាជធានីភ្នំពេញ៖ ទីតាំងហ្គេមបាញ់ត្រីមួយកន្លែងតាមបណ្តោយផ្លូវលេខ១៨៤ សង្កាត់ផ្សារថ្មីទី៣ នៅតែបើកទទួលក្រុមក្មេងញៀនល្បែងអោយចូលលេងធម្មតា ខណៈពេលដែលទីតាំងផ្សេងៗទៀតជាច្រើនកន្លែងត្រូវបានបិទទ្វារ ។ គួររំលឹកផងដែរថា កាលពីពេលថ្មីៗនេះលោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញបានចុះបង្ក្រាបនិងបិទទីតាំងបើកល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រី អស់ជាច្រើនកន្លែងរួចមកហើយ តែចម្លែកអីតែទីតាំងមួយនេះនៅអាចដំណើរការលេងជាធម្មតា ធ្វើអោយមានមតិគិតថា ម្ចាស់ទីតាំងខ្លាំង រឺក៏អជ្ញាធរខណ្ឌដូនពេញខ្សោយ ។តាមប្រភពពីប្រជាពលរដ្ឋបានបញ្ជាក់ប្រាប់អោយដឹងថានៅតាមបណ្តោយផ្លូវលេខ១៨៤ សង្កាត់ផ្សារថ្មី៣ ផ្ទះលេខ៤០E0 ក៏មានហ្គេមបាញ់ត្រីមួយកន្លែងកំពុងតែបើកលេងយ៉ាងរលូន ដោយពង្វក់ក្រុមក្មេងៗ អោយភ្លេចការសិក្សា រឺគេចសាលាដើម្បីចូលទៅលេង ហើយជាពិសេសនៅពេលយប់គេតែងតែពិនិត្យឃើញក្រុមក្មេងស្ទាវមកពពាក់ពពួនជាក្រុមនៅទីតាំងខាងលើនោះផងដែរ ។ ដូច្នេះសូមអជ្ញាធរខណ្ឌដូនពេញ...