ក្រុមបាល់ទាន់លោក អ៊ិន សុភិន បន្តឡើងទៅវគ្គ១/៤ពានរង្វាន់KMH Champion ក្រោយបំបាក់ក្រុមយុវជនខេត្តកំពង់ចាម ៧ទល់៣

0
33

រាជធានីភ្នំពេញ ៖  ក្រុមបាល់ទាត់ Mohahong All Star របស់លោក អ៊ិន សុភិន បានឆ្លងផុតការប្រកួតវគ្គ ១៨ក្រុមចុងក្រោយ នៃពានរង្វាន់ KMH Champions League 2019ហើយ បន្ទាប់ពីយកឈ្នះក្រុមយុវជនខេត្តកំពង់ចាម ៧-៣ ក្នុងជំនួប ២ជើង ដើម្បីឡើងទៅវគ្គ ៨ក្រុមចុងក្រោយ ឬវគ្គ ១/៤ ផ្ដាច់ព្រ័ត្រនាពេលឆាប់ៗខាងមុខ ។កាលពីជួបគ្នាជើងទី១ ក្រុមដឹកនាំដោយម្ចាស់ផលិតកម្មលោក អ៊ិន សុភិន បានយកឈ្នះយុវជនកំពង់ចាម ៤-២ មុនបន្ដយកឈ្នះ ៣-១ ក្នុងជំនួបជើងទី២ ដែលជាការប្រកួតកាត់សេចក្ដី នៅទីលានKMH Park កាលពីយប់មិញ ។

ក្រោយចប់ការប្រកួត លោក អ៊ិន សុភិន ស្ថាបនិក និងជាប្រធានក្រុម Mohahong All Starបានសម្ដែងការកោតសរសើរកូនក្រុមខ្លួន ដែលសហការគ្នាបានយ៉ាងល្អក្នុងជំនួបជើងទី២ ទោះបីក្រុមគូប្រជែងបានព្យាយាមដាក់សម្ពាធ គ្រាដែលកីឡាករខ្លួនភាគច្រើនជាតារាចម្រៀង និងតារាសម្ដែងក្ដី ។

អ្វីដែលពិសេសគឺលោកមិនទំពឹងថា ក្រុមMohahong All Star អាចឈានដល់វគ្គ ៨ក្រុមចុងក្រោយដូច្នេះនោះទេ ព្រោះនេះគឺជាលើកដំបូង ដែលក្រុមលោកបានចូលរួមប្រកួតពាន តែលោកប្ដេជ្ញានឹងធ្វើឲ្យបានកាន់តែល្អ នាប្រកួតវគ្គបន្ដ ។

គួរបញ្ជាក់ថា Mohahong All Star គឺជាក្រុមកូនពៅ ដែលដណ្ដើមបានកៅអីវគ្គ ៨ក្រុមចុងក្រោយកាលពីយប់មិញ គ្រាដែល ៧ក្រុមផ្សេងទៀត ត្រូវបានរកឃើញជាបន្ដបន្ទាប់ រួមមានក្រុមពិស្ណុការ, ក្រុមTN Kandal, ក្រុម Avatar, សម្ព័ន្ធយុវជនមូស្លិមកម្ពុជា, Down Town Sport, គ្រួសារប៊ីចេង និងក្រុមISI Group United ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here