(Video Inside)ថ្នាំញៀន១២៨កញ្ចប់តូចធំ និងមនុស្ស២នាក់ត្រូវបានសមត្ថកិច្ចខណ្ឌដូនពេញធ្វើការបង្ក្រាបនិងឃាត់ខ្លួនបាន

0
23

រាជធានីភ្នំពេញ៖ សមត្ថកិច្ចខណ្ឌដូនពេញបានបើកប្រតិបត្តការណ៍បង្កា និងបង្ក្រាបករណីគ្រឿងញៀន ទ្រង់ទ្រាយធំចំនួន២ករណី ក្នុងថ្ងៃតែមួយ ដោយបានធ្វើការឃាត់ខ្លួនក្រុមអ្នកជួញដូរបាន២នាក់ និងថ្នាំញៀនចំនួន១២៨កញ្ចប់ តូចធំ ។ ដែលប្រតិបត្តការណ៍នេះបានធ្វើឡើងនៅទីតាំងតែមួយគឺ ចំនុចផ្លូវរថភ្លើង R6 ក្តាន់ពីរ  ស្ថិតក្នុងក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ។ករណីទី១ ធ្វើឡើងនៅវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី ២ ខែឧសភា ឆ្នាំ២០១៩ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះលឹម រតនា ហៅអាពេជ្រ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលទីតាំងខាងលើ ដកហូតបានវត្ថុតាងដូចជា ១/ក្រាមពណ៌សរថ្លាសង្ស័យជាគ្រឿងញៀនចំនួន១២៤កញ្ចប់ ក្នុងនោះមាន០២កញ្ចប់ធំ ២/ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០២ ៣/ដាវកែឆ្នៃចំនួន០៤ដើម ៤/ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន ៥/ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ករណីទី២ ធ្វើឡើងនៅវេលាម៉ោង ៦.៣០ ល្ងាចថ្ងៃដដែល ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ ជិន សារ៉ាវី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលម្តុំផ្សារទំនប់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដកហូតបានវត្ថុតាង ១/ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០៤កញ្ចប់ធំ ២/កូនកាបូបស្ពាយ ពណ៌ខ្មៅលាយទឹកប៊ិច មួយ ៣/បំពង់ជ័រ ពណ៌លឿងមួយ សម្រាប់ចូកគ្រឿងញៀន។ ៤/កូនថង់ប្លាស្ទិចមួយចំនួន។

ក្រោយពេលឃាត់ខ្លួនបានជនសង្ស័យទាំង២ និងវត្ថុតាងទាំងអស់ត្រូវបានសមត្ថកិច្ចធ្វើការឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋានខណ្ឌដូនពេញ ដើម្បីកសាងសុំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនិតិវិធីនៃច្បាប់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here