ដឹងមូលហេតុពិដហើយ! ក្មេងប្រុសដែលលង់ទឹកស្រះស្លាប់ក្នុងវត្តជម្ពូវ័នម្សិលម៉ិញ

0
33

រាជធានីភ្នំពេញ ៖ ក្មេងប្រុសម្នាក់លង់ទឹកស្លាប់នៅស្រះវត្តជម្ពូវ័ន កាលពីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ម្សិលមិញ ជំហានដំបូងថាជាក្មេងអនាថា កំព្រា រស់នៅជាមួយអង្គការ តែមកដល់ព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩នេះ រកឃើញឪពុកម្តាយ និងរឿងពិតដែលក្មេងរងគ្រោះ មកដល់ចំណុចខាងលើហើយ ហើយខាងអាជ្ញាធរសង្កាត់ចោមចៅ៣ ក៏រួមចំណែក ក្នុងកិច្ចធ្វើបុណ្យ បូជាសពក្មេងរងគ្រោះដែរ ខណៈដែលក្រុមគ្រួសារក្មេងរងគ្រោះ ក្នុងស្ថានភាពក្រីក្រតោកយ៉ាក ។នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩នេះផងដែរ ក្រុមប្រឹក្សាសង្កាត់ចោមចៅ៣ លោក សុទ្ធ សុជាតិ និងលោក អុឹម វណ្ណា រួមជាមួយមន្ត្រីសង្កាត់ ចូលរួមវិភាគទាន ជាបច្ច័យផ្ទាល់ខ្លួន ដើម្បីបូជាសពក្មេងរងគ្រោះ ដោយសារលង់ទឹក ខាងលើ ។

សពក្មេងរងគ្រោះឈ្មោះ ឡាយ វ៉ាន់ណាត ប្រុស១៣ឆ្នាំ រស់នៅក្នុងអង្គការតាប៉ាង ឯក្រុងព្រះសីហនុ ហើយរត់ចេញមក ស្នាក់អាស្រ័យជាមួយក្មេងអនាថាដទៃទៀត នៅមុខវត្តជម្ពូវ័ន អស់រយៈពេលជាង១ខែមកហើយ មានឪពុកឈ្មោះ ពៅ សាក់ អាយុ៤៨ មុខរបជាសន្តិសុខ នៅក្រុងព្រះសីហនុ ម្តាយឈ្មោះ ជុំ សារី អាយុ៤២ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានស្រុកកំណើតភូមិ ថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ គ្រួសារខាងលើមានកូន៦នាក់ ប្រុស៤នាក់ ស្រី២នាក់ ក្មេងរងគ្រោះជាកូនទី២ ។

តាមបុរសជាឪពុក បានរៀបរាប់ទាំងទឹកភ្នែកថា គ្រួសាររបស់គាត់ ក្រីក្រលំបាកតោកយ៉ាក រកព្រឹកខ្វះល្ងាច ដោយជួបការលំបាក សម្រេចចិត្ត យកកូនប្រុស២នាក់ កូនរងគ្រោះ និងកូនម្នាក់ទៀតអាយុ១១ឆ្នាំ ផ្ញើវាសនា និងរស់នៅជាមួយអង្គការតាប៉ាង ក្រុងព្រះសីហនុ ក៏ប៉ុន្តែ អស់រយៈពេលជាង១ខែមកហើយ ដែលកូនប្រុសរបស់គាត់ បានចាកចេញពីអង្គការ មិនដឹងថាទៅណា ទាំងខាងអង្គការ ទាំងគាត់ ដើរស្វែងរកនៅក្នុងក្រុងព្រះសីហនុដែរ តែមិនឃើញ លេចឮដំណឹងថា នៅម្តុំវត្តជម្ពូវ័ន សង្កាត់ចោមចៅ៣ នេះដែរតែអត់ទាន់មានលុយ មកតាមរកកូន រហូតមកដល់ព្រឹកនេះឮដំណឹងថា កូនលង់ទឹកស្លាប់ទៅវិញ ។

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here