អូស្ត្រាលីជាជម្រើសល្អសម្រាប់ការរស់នៅរបស់បណ្តាមហាសេដ្ឋីលើពិភពលោក

0
9

ប្រទេសអូស្ត្រាលី៖ អូស្ត្រាលីជាប្រទេសដែលមានសន្តិសុខ សេវាកម្មរស់នៅបានយ៉ាងល្អបំផុត ក្នុងចំណោមប្រទេសជាច្រើននៅជុំវិញពិភពលោក​ ។ អូស្ត្រាលី​ក្លាយជាជម្រើស របស់មហាសេដ្ឋីនៅជុំវិញពិភពលោក មករស់នៅ និងវិនិយោគនៅក្នុងប្រទេសនេះ។កត្តាមួយចំនួន ដែលប្រជាជនជាច្រើនសម្រេចចិត្តទៅរស់នៅប្រទេសអូស្ត្រាលី៖
យោងតាមស្ថិតិជាក់ស្តែង៩៩%នៃប្រជាជនក្នុងប្រទេសអូស្ត្រាលីគឺជាធនធានមនុស្សប្រកបដោយចំណេះដឹង។
ចំណាត់ថ្នាក់លេខ ១ ក្នុងចំណោមទិសដៅអន្តោប្រវេសន៍សម្រាប់អ្នកជំនួញ អ្នកវិនិយោគទុន និងមហាសេដ្ឋី។
ចំណាត់ថ្នាក់លេខ ១ ក្នុងចំណោមទីក្រុងដែលគួរអោយចង់រស់នៅបំផុតក្នុងពិភពលោកគឺទីក្រុងមេលប៊ន (Melbourne)។
ចំណាត់ថ្នាក់លេខ ២ ក្នុងចំណោមប្រព័ន្ធថែរក្សាសុខភាពល្អជាងគេបំផុត។
ចំណាត់ថ្នាក់លេខ ២ ក្នុងចំណោមប្រទេសល្អជាងគេបំផុតសម្រាប់ការចូលនិវត្តន៍ដ៏មានផាសុខភាព។
ចំណាត់ថ្នាក់លេខ ៣ ក្នុងចំណោមប្រទេសល្អជាងគេបំផុតសម្រាប់មូលដ្ឋានសាជីវកម្ម។
នៅពេលនេះដែរ មានមហាសេដ្ឋីដល់ទៅ ១០៨នាក់ នៅជុំវិញពិភពលោក​ មានភៀសខ្លួន ទៅរស់នៅក្នុងប្រទេសអូស្ត្រាលីនាឆ្នាំ​២០១៨ កើនឡើង​១៤ភាគរយ បើប្រៀបធៀបនិងឆ្នាំ​២០១៨ និងកើនឡើងទ្វេដងបើប្រៀបធៀបនិងឆ្នាំ​២០១៣។
តាមតួលេខ​របស់​អង្គការ New World Wealth ​មានទីតាំងនៅទីក្រុង​ Johannesburg ​ប្រទេសអាហ្វ្រិកខាងត្បូង បានប្រកាសថា អូស្ត្រាលី អាមេរិក និងកាណាដា​គឺជា ប្រទេសដែល ក្រុមមហាសេដ្ឋីលំដាប់ពិភពលោកចង់ទៅរស់នៅ​។
អូស្ត្រាលី​ឈរលំដាប់កំពូលតារាង​ និងជាប្រទេសដែលមានសុវត្ថិភាពសម្រាប់​ អ្នកមានភៀសខ្លួន​ទៅរស់នៅ ដោយអូស្ត្រាលី​មិនបានយកពន្ធទៅលើ ទ្រព្យសម្បត្តិ​ ដែលទុកឲ្យកូន​។ មិនតែប៉ុណ្ណោះ អូស្ត្រាលី មានទំនាក់ទំនងល្អជាមួយចិន​ ជប៉ុន និងកូរ៉េខាងត្បូង ។មិនតែប៉ុណ្ណោះ អូស្ត្រាលីមានសេដ្ឋកិច្ចរឹងមាំ រក្សាកំណើនល្អរយៈពេល ២៧ឆ្នាំកន្លងមក​។
កាលពីឆ្នាំ​២០១៨ ចិន និងរុស្ស៊ីជាប្រទេស​ដែលមានចំនួនមហាសេដ្ឋីចំណាក់ស្រុក​ច្រើនជាងគេបំផុត ។ ចំណែកនៅអង់គ្លេសវិញ​បញ្ហា​ Brexit ​និងពន្ធដាទ្រព្យសម្បត្តិ​បានធ្វើឲ្យមហាសេដ្ឋី​ជាង ៣ពាន់នាក់​បានចាកចេញពីអង់គ្លេស​៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here