សាហាវណាស់!!!ហៅគ្នាមកកាប់ និងបើករថយន្តបុកសន្តិសុខយាមហាងបណ្តាលអោយស្លាប់ក្នុងថ្លុកឈាម

0
182

រាជធានីភ្នំពេញ ៖ ជនបង្កមួយក្រុមមានគ្នាប្រហែល១០នាក់ ជិះរថយន្តពីរគ្រឿងមកកាប់ និងវាយជនរងគ្រោះដែលជាសន្តិសុខ ហើយថែមទាំងបើករថយន្តបុកបណ្តាលអោយស្លាប់ម្នាក់ របួសធ្ងន់ម្នាក់កាលពីវេលាម៉ោង០២.៤០នាទីទៀបភ្លឺ ឈានចូលថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០១៩នេះ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ជនរងគ្រោះទាំង២នាក់ទី១ឈ្មោះ អ៊ុ តុល ហៅលិញ ភេទប្រុស អាយុ ២៧ឆ្នាំ (ស្លាប់) មុខរបរ សន្ដិសុខឯកជន ទីលំនៅស្នាក់នៅទីតាំងកើតហេតុខាងលើ ។ ទី២ឈ្មោះ អឿន ប៊ុនថាន់ ហៅចំបើង ភេទប្រុស អាយុ ២៣ឆ្នាំ (របួសធ្ងន់) មុខរបររត់ម៉ូតូកង់បីឥណ្ឌា ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនសង្ស័យមិនស្គាល់អត្តសញ្ញាណជិះរថយន្ដម៉ាក ហាយឡែនឌ័រ ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2AT-2875 និង រថយន្ដហាយឡែនឌ័រ ពណ៌ស មួយគ្រឿងទៀតមិនចាំស្លាកលេខ គេចខ្លួនបាត់ ទាំងពីរគ្រឿង ។

សមត្ថកិច្ចឲ្យដឹងថា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង២:៤០នាទីទៀបភ្លឺ មានជនសង្ស័យមួយក្រុម មានគ្នាប្រហែល ១០នាក់ ជិះរថយន្ដម៉ាកហាយឡែនឌ័រ ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AT-2875 និងរថយន្ដម៉ាកហាយឡែនឌ័រ ពណ៌ស មួយគ្រឿងទៀតមិនចាំស្លាកលេខ បានមានទំនាស់ពាក្យសំដីជាមួយសពជនរងគ្រោះឈ្មោះ អ៊ុ តុល ហើយក៏ប្រតាយប្រតប់គ្នាដោយក្រុមជនសង្ស័យប្រើដំបងទីប និងដាវ ។

បន្ទាប់មកសពជនរងគ្រោះឈ្មោះ អ៊ុ តុល បានទៅហៅ ជនរងគ្រោះឈ្មោះ អឿន ប៊ុនថាន់ ត្រូវជាប្អូនជីដូនមួយរបស់សព មកជួយវាយគ្នា ហើយក្រុមជនង្ស័យក៏បានវាយនិងកាប់មកលើជនរងគ្រោះទាំងពីរនាក់បងប្អូន រួចក៏បើករថយន្ដបុករហូតដល់ស្លាប់ឈ្មោះ អ៊ុ តុល រួចក៏បើករថយន្ដទៅទិសខាងជើង តាមផ្លូវ២១៧ គេចខ្លួនបាត់តែម្ដង។

ក្រោយមកសមត្ថកិច្ចក៏បានចុះមកជួយអន្ដរាគមន៍ ដោយយកឈ្មោះ អឿន ប៊ុនថាន់ ទៅសង្រ្គោះនៅគ្លីនីកសួរគ៌ារងរបួសបាក់ឆ្អឹងកដៃស្ដាំ ដាច់រយះដៃខាងឆ្វេង ២កន្លែង ក្បាលជាច្រើនកន្លែង ដេរសរុបចំនួន៤៥ថ្នេរ និងជនរងគ្រោះឈ្មោះ អ៊ុ តុល បានរងរបួសពេញរូបរាងកាយ និងក្បាលបណ្ដាលឲ្យស្លាប់នៅនឹងកន្លែងតែម្ដង។

បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តសំបួរ និង ជនរងគ្រោះរងរបួសសំរាកព្យាបាលនៅមន្ទីពេទ្យសួគ៌ា ចំពោះករណីខាងលើសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here