នាំខ្លួនទៅតុលាការហើយ!!! ជនជាតិចិន៣នាក់ដែលនាំលុយគ្មានប្រភពច្បាស់លាស់ជាង៣លាន់ដុល្លាចូលប្រទេសកម្ពុជា

0
12

រាជធានីភ្នំពេញ​៖ បុរសជនជាតិចិន៣នាក់ដែលនាំលុយជាង៣លានដុល្លាចូលកម្ពុជា ត្រូវបាននគរបាល​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ​ បញ្ជូនមកដល់តុលាការដើម្បីធ្វើការសាកសួរហើយ នៅ​ព្រឹក ថ្ងៃទី​២៧​ ខែ​មេសា​ ឆ្នាំ​២០១៩​ នេះ​ ​។របាយការណ៍​ពី​ប៉ូលិស​អន្តោប្រវេសន៍​ បាន​ឱ្យ​ដឹងថា​ ជនសង្ស័យ​ទី១៖ ឈ្មោះ Wang Shiping កាន់លិខិតឆ្លងដែនលេខEC9259330 មុខរបរ មិនពិតប្រាកដ, ទី២៖ ឈ្មោះ Wang Lichao កាន់ លិខិតឆ្លងដែន លេខED4367915 មុខរបរ មិនពិតប្រាកដ និងទី៣៖ ឈ្មោះ Zhang Jian កាន់លិខិត ឆ្លងដែនលេខE 35414034 មិនមានលិខិតឆ្លងដែន ជាប់ខ្លួន មុខរបរមិនពិតប្រាកដ។

ជនសង្ស័យ​ទាំង​៣នាក់​ ត្រូវបាន កម្លាំងនគរបាលអន្ដោប្រវេសន៍ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករប្រចាំនៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ ចាប់ខ្លួនកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ខណៈកំពុងនាំលុយចំនួន ៣,៥២០,០០០ ដុល្លារ ដោយពុំមានការបញ្ជាក់ពីប្រភពហរិញ្ញវត្ថុច្បាស់លាស់ ពីទីក្រុងហុងកុងចូលមកប្រទេសកម្ពុជា។

ក្រោយពីការត្រួតពិនិត្យឯកសាររួចជនជាតិចិនទាំង៣នាក់ ត្រូវបានបញ្ជូនទៅកាន់តុលាការចាត់វិធានការតាមនីតិវិធី ក្នុងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហរិញ្ញប្បទានភេរវកម្ម ព្រមទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធជាធរមាននៅកម្ពុជា​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here