គិតខ្លីរត់មកលោតទឹកសម្លាប់ខ្លួន!!! ព្រោះតែខឹងគូរដណ្តឹងមិនយល់ចិត្ត

0
252

រាជធានីភ្នំពេញ៖ នារីសាច់សខ្ចីម្នាក់បានសំរេចចិត្តលោតទឹកសម្លាប់ខ្លួន ព្រោះតែខឹងនិងគូរដណ្តឹងមិនយល់ចិត្ត តែមិនស្លាប់ បែរជាបាក់ឆ្អឹងខ្នងទៅវិញ ។ ដែលហេតុការគិតខ្លីលោតទឹកសម្លាប់ខ្លួន​នេះបានកើតឡើងកាលពីវេលាម៉ោង ៥ល្ងាចថ្ងៃទី២៥ ខែ មេសា ឆ្នាំ ២០១៩ នៅចំណុចស្ពានព្រះមុនីវង្សចាស់ ស្ថិតនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។នារីរងគ្រោះមានឈ្មោះ ហាក់ គន្ធា ភេទស្រី អាយុ២៥ឆ្នាំ ស្នាក់នៅបន្ទប់ជួល សង្កាត់បឹងត្របែក ខណ្ឌចំការមន មានស្រុកកំណើត ភូមិព្រែកតាអុង ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្ដាល។
បើតាមសំដីនារីរងគ្រោះបានអោយដឹងថា ដោយសារខឹងគូដណ្ដឹងខ្លួន តែមិនបានបញ្ជាក់ថាមានរឿងអ្វីនោះទេ គ្រាន់តែឲ្យលេខទូរស័ព្ទគូដណ្ដឹងទៅសមត្ថកិច្ច និងមិននិយាយតបត ជាមួយសមត្ថកិច្ចទ្បើយ។ បន្ទាប់ពីបានលេខហើយ សមត្ថកិច្ច បានទាក់ទងទៅបុរសជាគូដណ្ដឹង ដើម្បីសួរនាំពីបញ្ហា ដោយបុរសគូដណ្ដឹង និយាយថា សព្វថ្ងៃគាត់បានមករស់នៅភ្នំពេញ ជួលបន្ទប់នៅជាមួយគ្នា តែមិនបញ្ជាក់ពីមូលហេតុ នាំឲ្យគូដណ្ដឹង មកលោតទឹកសម្លាប់ខ្លួនទេ គ្រាន់តែថាខាងស្រីប្រច័ណ្ឌច្រើន សូម្បីតែគាត់ដើរទៅណាឆ្ងាយ ឬទៅណាយូរក៏មិនបានដែរ។
ក្រោយស្តាប់ដើមហេតុហើយ សមត្ថកិច្ច បានប្រាប់ឲ្យខាងបុរសជាគូដណ្ដឹង ជួយទាក់ទងក្រុមគ្រួសារឲ្យប្រញាប់មកមើលជនរងគ្រោះ នៅមន្ទីរពេទ្យបង្អែកមានជ័យផង ដោយសារត្រូវថតស្កេនឆ្អឹងខ្នង សង្ស័យនារីរងគ្រោះ លោតទៅបោកនិងថ្មចំជើងតាងស្ពាន បណ្ដាលឲ្យបាក់ឆ្អឹងខ្នង៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here