ពិន័យជាប្រាក់ជាង ២០លានដុល្លាសហរដ្ឋអាមេរិក ដោយសារផ្គត់ផ្គង់ទឹកស្អាតមិនគ្រប់គ្រាន់

0
23

ប្រទេសហ្វីលីពីន៖ នៅថ្ងៃនេះដែរ ភ្នាក់ងារប្រព័ន្ធបង្ហូរទឹក និងប្រព័ន្ធលូបង្ហូរទឹកក្រុង (MWSS) របស់ប្រទេសហ្វីលីពីន បានប្រកាសថា ពួកគេបានដាក់ពិន័យលើសេវាកម្មទឹក Manila Water ចំនួន ១,១៣៤ ពាន់លានផោនប៉េសូ (ប្រហែល ២១.៧១២ លានដុល្លារអាមេរិក) ចំពោះការខកខានរបស់ខ្លួនក្នុងការផ្គត់ផ្គង់ទឹកឱ្យបានគ្រប់គ្រាន់ដល់ប្រជាពលរដ្ឋ ដែលរស់នៅតំបន់ភាគខាងកើតទីក្រុងម៉ានីល និង ខេត្ត Rizal ។ សារព័ត៌មាន ABS-CBN បានរាយការណ៍ថា ក្នុងនោះទឹកប្រាក់ចំនួន ៦០០លានប៉េសូ (ប្រហែល ១១.៤៨៨ លាននដុល្លារអាមេរិក) នឹងត្រូវប្រើប្រាស់ដោយរដ្ឋាភិបាល ដើម្បីបង្កើតប្រភពទឹកថ្មី។MWSS បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការពិន័យនេះត្រូវបានដាក់លើក្រុមហ៊ុនសេវាកម្មទឹក Manila Water បន្ទាប់ពីខ្លួនមិនគោរពតាមលក្ខខណ្ឌនៃកិច្ចសន្យារបស់ពួកគេជាមួយរដ្ឋាភិបាល។ យោងតាម MWSS បានឱ្យដឹងថា ក្រុមហ៊ុន Manila Water នេះមិនបានអនុលោមតាមមាត្រាទី ១០ កថាខ័ណ្ឌ ១០.៤ នៃកិច្ចសន្យាដែលចែងថា ប្រសិនបើអ្នកមិនអាចផ្គត់ផ្គង់ទឹកបានលើសពី ៦០ ថ្ងៃទេនោះ MWSS មានសិទិ្ធដាក់ទណ្ឌកម្មចំពោះកំហុសនេះ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here