បងប្អូននៅកូរ៉េត្រៀមរាំអោយហើយទៅ! ក្រុមហ៊ុន ឡេង ណាវ៉ាត់ត្រានាំយកតារាចំរៀងល្បីៗទៅប្រារព្ធព្រឹត្តការណ៍សង្ក្រាន្តកូរ៉េព្រមទាំងមានការរាំបំបែកកំណត់ត្រាប្រចាំឆ្នាំ២០១៩ចង្វាក់ប្រពៃណីខ្មែរ

0
110

រាជធានីភ្នំពេញ ៖ តារាល្បីៗកម្ពុជាចំនួន១០រូប និងធ្វើការហោះហើរទៅសម្តែងនៅទីក្រុង ប៊ូសាន ប្រទេសកូរ៉េ ក្នុងព្រឹត្តិការណ៍ ប្រគុំតន្ត្រីសប្បុរសធម៌ដ៏ធំអស្ចារ្យដើម្បីស្វែងរកមូលនិធិជួយមន្ទីរពេទ្យគន្ធបុប្ផានិងអបអរសង្រ្កាន្ដឆ្នាំថ្មីក្រោមការឧបត្ថម្ភដោយក្រុមហ៊ុន ឡេង ណាវ៉ាត់ត្រា ។ហើយអ្វីដែលពិសេសជាងនេះគឺ ក្នុងព្រឹត្តការណ៍ខាងលើនោះក៏មានការរាំបំបែកកំណត់ត្រា ប្រចាំឆ្នាំ២០១៩នូវចង្វាក់ ប្រពៃណីខ្មែរដែលមានវង់ធំជាងគេលើពិភពលោកដែលមានការចូលរួមរាំលេងដោយសេរី ជាមួយកំពូលតារាចំរៀងកំពុងពេញនិយមជាមួយឡូរ៉ាម៉ម, ខេម, វុទ្ធា, បានម៉ុន្នីល័ក្ខ, ចាន់សម័យមិនតែប៉ុណ្ណោះជួបជាមួយបទយុវវ័យកន្ត្រាក់អារម្មណ៍យូរីBmo Tampo ពិធីករកំពូលកូប៉ែនចំរ៉ុងនឹងកូអោយកាន់តែសប្បាយថែមទៀតផង។

លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានប្រាប់អ្នកសារព័ត៌មានថា កាលដែលលោកចំណាយថវិកាផ្ទាល់ខ្លួនរៀបចំព្រឹត្តិការណ៍នេះឡេីង គឺដេីម្បីផ្តល់ភាពសប្បាយរីករាយដល់បងប្អូននៅក្រៅប្រទេស ហេីយក៏មានការរៀបចំការរាំវង់ដ៏ធំជាងគេបំបែកកំណត់ត្រា ហេីយក៏មានការរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ។ កន្លងមកលោកធ្លាប់យកថវិកាទៅជួយមន្ទីរពេទ្យនេះច្រេីនហេីយ ប៉ុន្តែលេីកនេះលោកចង់បង្កេីតកម្មវិធីផ្តល់ឱកាសអោយបងប្អូនឯនាយសមុទ្របានចូលរួមចំណែកជួយដូចគ្នា។

អ្វីដែលកាន់តែពិសេសទៀតនោះគឺ ព្រឹត្តិការណ៍ ដ៏ធំនេះ នឹងមានការចូលរួមដោយ អ្នកដឹកនាំដ៏ល្បីយឹមតាស្រង់នឹងធ្វើអោយកម្មវិធីកាន់តែអស្ចារ្យផលិតវីដេអូព្រឹត្តិការណ៍ដ៏អស្ចារ្យនេះទុកជាអនុស្សាវរីយជារៀងរហូតសូមកុំអោយឱកាសនេះកន្លងផុតអោយសោះចូលរួមដោយមិនគិតថ្លៃរួមគ្នាគាំទ្រសិល្ប:ខ្មែរ។

ដូច្នេះកុំអោយឱកាស ជួបជុំសប្បាយដ៏ធំកម្រមាននេះ រំលងផុតអោយសោះ ចូលរួមដោយសេរី នៅថ្ងៃទី២០ ខែមេសា ចាប់ពីម៉ោង4ល្ងាចដល់ម៉ោង10 យប់អាសយដ្ឋាន#ទីក្រុងប៊ូសានសួនឧទ្យានសាមណាក់ក្បែរស្ថានីរថភ្លើងសាសាងឬតាមរយៈ부산사상구삼락동29-51 ។ព័ត៌មានបន្ថែម-010-2151-5565 / 010-4447-7168៕

LEAVE A REPLY

Please enter your comment!
Please enter your name here