ពិដជាអស្ចារ្យណាស់ឆ្នាំនេះសង្ក្រាន្តព្រៃវែង!!! TV5បានរៀបចំព្រឹត្តិការណ៍ Khmer Fight ផ្គូរផ្គងសុទ្ធតែកីឡាករបរទេសល្អៗ

0
55

រាជធានីភ្នំពេញ៖ កីឡាករជើងខ្លាំងថៃ២រូប ត្រូវប៉ះជាមួយជើងខ្លាំងកម្ពុជា ក្នុងព្រឹត្តិការណ៍ Khmer Fight ដែលរៀបចំឡើងដោយស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ សហការជាមួយខេត្តព្រៃវែងនិងក្រុម ស.ស.យ.ក (សហព័ន្ធសភាពយុវជនកម្ពុជា) ក្នុងសង្ក្រាន្តខេត្តព្រៃវែង។លើកនេះកាន់តែអស្ចារ្យដែលTV5 បាននាំយកព្រឹត្តិការណ៍ធំនៃការប្រកួតប្រដាល់លក្ខណៈអន្តរជាតិ Khmer Fight  ដាក់ក្នុងពិធីអបអរសង្ក្រាន្តព្រៃវែង កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩នេះ ក្រោមវត្តមានអភិបាលខេត្ត លោក ជា សុមេធី និង រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាលោក ស សុខា នៅទីលានបាល់ទាត់ក្រុងព្រៃវែង អមដោយមានមនុស្សរាប់សិបម៉ឺននាក់ ។

TV5 បាននាំយកកីឡាករថៃដែលជាជើងខ្លាំងមានកណ្តាប់ដៃធ្ងន់ និង ជើងរហ័ស ចូលរួមព្រឹត្តិការណ៍នេះ ដែលក្នុងនោះ កីឡាករ ឡៅ ចន្ទ្រា ប៉ះជាមួយកីឡាករមកពីប្រទេសអ៊ីតាលី  ហ្វីឌឺរីកូ (Federico Ernesto)   ខណៈកីឡាការបរទេសរូបនេះពិតជាខ្លាំងមែនទែន តបតមិនសម្រាក់ដៃសោះ លើ ឡៅ ចន្ទ្រា។ ប៉ុន្តែដល់ទឹកទី៣ ឡៅ ចន្ទ្រា បញ្ចេញកណ្តាប់ដៃនិងកែងសម្រុកលើកីឡាករអ៊ីតាលី យកឈ្នះដោយពិន្ទុ។

ដល់គូវិញ កីឡាករជើងចាស់លោក រឿង សោភ័ណ្ឌ ដែលឡើងវ៉ៃជាមួយកីឡាករថៃ ឆនណាស័ក្ត (Petchmai Chornagsak) ត្រូវបានមហាជនមើលឃើញកីឡាករថៃមានកម្លាំងខ្លាំងនិងរឹងមាំ មិនណយឡើយ ដែលធ្វើឱ្យ រឿង សោភ័ណ្ឌ ពិបាកបំបាក់ឱ្យថៃចាញ់ភ្លាមៗណាស់ ។ ក្នុងទឹកទី២ កីឡាករថៃវាយបកឱ្យរអិលដួលម្តង ចំបោកឱ្យដួលម្តង និង អុកជង្គង់មូយជើង លើ រឿង សោភ័ណ្ឌ ធ្វើថយអង្គុយចុះ។   ប៉ុន្តែដល់ទឹកទី៣វិញ កីឡាករមានប្រជាប្រិយរូបនេះ រឿង សោភ័ណ្ឌ ក៏មិនរាថយឡើយ ខំប្រឹងសម្រុកហក់វ៉ៃនិងលោតទាត់កីឡាករថៃ រហូត គណៈកម្មឱ្យស្មើរគ្នាទៅវិញ ។

ចំណែកកីឡារកម្ពុជាដ៏ល្បីម្ចាស់មេដាយមាសស៊ីហ្គេម លោក ឃុន ឌីម៉ា មកត្រូវជួបជើងខ្លាំងថៃ មឿនស៊ីម៉ា  (Thong Mueangsima) ដែលគូនេះពិតជាអស្ចារ្យដោយវ៉ៃមិនដកដៃឡើយ។ ទឹកទី១ និងទី២ ស្ថានភាពនៃការសម្រុករបស់កីឡាករទាំងពីររូបនេះស្មើរគ្នា ប៉ុន្តែកីឡាករថៃរូបនេះរៀងរឹងមាំពិបាកក្នុងវ៉ៃចូល។ លុះដល់ទឹកទី៣ ឃុន ឌីម៉ា មិនបង្អន់ទង្ងន់ដៃឡើយ ដោយវ៉ៃសម្រុកលើផ្ទៃមុខយ៉ាងរហ័ស និង ប្រើជើងទាត់បំបុកចំទ្រូងលើកីឡាករថៃ ។ ជិះដល់អស់ម៉ោង ឃុន ឌីម៉ា ប្រើកែងបំបុក និង កែងបក ធ្វើបែកលើថ្ងាស់ឈាមហូរស្រោកលើផ្ទៃ។  គណៈកម្មការឱ្យ ឃុន ឌីម៉ា ឈ្នះដោយពិន្ទុ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Khmer Fight នេះត្រូវបានកំណត់លក្ខខណ្ឌវ៉ៃតែបីទឹកប៉ុណ្ណោះ ហើយការប្រកួតតែងតែទទួលការគាំទ្រយ៉ាងខ្លាំងពីមហាជន ខណៈស្ថានីយទូរទស្សន៍លេខ៥ ក៏បានរៀបចំម្តងកាលថ្ងៃឆ្លងសាកលឆ្នាំ២០១៩ អបអរពិធីសម្ពោធវិមាននយោបាយឈ្នះៗ របស់រាជរដ្ឋាភិបាលកម្ពុជា៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here