គម្រោង SIX SENSES LA SAGESSE GRENADA សហការជាមួយនឹងក្រុមហ៊ុន HARVEY LAW GROUP ចាប់ដំណើរការក្រោមកម្មវិធីទទួលបានសញ្ជាតិតាមរយ: ការវិនិយោគរបស់ប្រទេស Grenada សម្រាប់វិនិយោគិនអន្តរជាតិ ដែលចង់ ទទួលបានសញ្ជាតិទីពីរ Beach Club, Six Senses La Sagesse, Grenada

0
58

នៅតំបន់ West Indie ។ ពោរពេញដោយភាពកម្រ និងទិដ្ឋភាពមិនអាចប្រងើយកន្តើយបាន ប្រទេសនេះតែងតែនាំនូវភាពភ្ញាក់ផ្អើលដល់ភ្ញៀវទេសចរណ៍ ទិដ្ឋភាពនៃជ្រលងភ្នំស្រួច រូងភ្នំលាក់កំបាំងខ្លួន ដំណាំគ្រឿងទេស និងទេសភាពព្រៃភ្នំបៃតងដ៏ស្រស់បំព្រង។ តាមរយ:ការធ្វើដំណើរតាមរាជធានី បែបប្រវត្តិសាស្ត្រ St. George របស់ប្រទេសនេះវិញ បាននាំឲ្យឃើញពីទិដ្ឋភាពដ៏ស្រស់ស្រាយចំរុះពណ៌នៃទីផ្សាររស់រវើក ព្រមជាមួយនឹងស្នាមញញឹមរាក់ទាក់ស្វាគមន៌របស់អ្នកស្រុក និងទិដ្ឋភាពកំពង់ផែដ៏ស្រស់ស្អាតបំផុតនៃសមុទ្រ Caribbean ។ ឆ្នេរខ្សាច់នៃប្រទេស Grenada គឺប្រមូលផ្តុំទៅដោយឆ្នេរខ្សាច់ពណ៌ស និងពណ៌មាស រួមជាមួយដើមត្នោតនៅមាត់ឆ្នេរ និងក្លិនប្រហើរ ឈ្ងុយឈ្ងប់ នៃប្រភេទគ្រឿងទេសនៃដែនកោះនេះ។ ប្រទេស Grenada តែងតែនាំមកជូននូវទេសភាពដ៏ស្រស់ស្អាត និងរបៀបជីវិតរស់នៅតាមបែប Caribbean  រួមជាមួយនឹងវប្បធម៌ដ៏ច្រើនលើសលប់ ក៏ដូចជាបរិស្ថានបែបរីករាយ និងរាក់ទាក់។កាលពីឆ្នាំ ២០១៨ ប្រទេស Grenada មានតួលេខកើនឡើងខាងផ្នែកទេសចរណ៍លឿនជាងគេ ក្នុងចំណោមបណ្តាប្រទេសនៅតំបន់ Caribbean បើយោងទៅតាមអង្គភាពទេសចរណ៍ Caribbean ដោយទទួលបានភ្ញៀវ ទេសចរណ៍ចំនួន 500,000 នាក់។ នេះមិនមែនជារឿងដែលភ្ញាក់ផ្អើលទេ ដោយសារប្រទេសនេះមានភាពងាយស្រួលក្នុងការធ្វើដំណើរតាមរយ:ជើងយន្តហោះជារៀងរាល់ថ្ងៃ ពីទីក្រុងតូរ៉ុនតូ ញូវយ៉ក ម៉ាយអាមី និងអាត្លង់តា។

ប្រទេស Grenada បានចាប់ផ្តើមដំណើរការកម្មវិធីទទួលបានសញ្ជាតិតាមរយ:ការវិនិយោគ កាលពីខែសីហា ឆ្នាំ ២០១៣  និងបានចាប់ផ្តើមបើកទទួលដល់វិនិយោគិន នូវការទទួលបានសញ្ជាតិ Grenada ពេញមួយជីវិត រួមជាមួយលិខិតឆ្លងដែនលំដាប់កំពូលលើពិភពលោក ដែលអាចធ្វើដំណើរដោយគ្មានទិដ្ឋាការ ទៅប្រទេសចិន និង សហគមន៍អឺរ៉ុប។ បន្ថែមពីនេះទៅទៀត ប្រទេស ហ្គ្រីណាដា គឺជាប្រទេស ការីបៀន តែមួយគត់ ដែលអនុញ្ញាតឲ្យមានឱកាសទទួលបាន ទិដ្ឋាការ E-2 ទៅសហរដ្ឋអាមេរិក។ វិនិយោគិនមិនចាំបាច់ត្រូវបង់ពន្ធដារពីជុំវិញពិភពលោក ទៅលើ ប្រាក់ចំណូល ផ្ទាល់ខ្លួន ហើយមិនតម្រូវឲ្យធ្វើការហោះហើរទៅទស្សនកិច្ច ឫស្នាក់នៅ ក្នុងអំឡុង ឫបន្ទាប់ពីពេល ដំណើរការពាក្យស្នើសុំ ដើម្បីរក្សាលិខិតឆ្លងដែននេះទេ។

សព្វថ្ងៃនេះឱកាសវិនិយោគល្អជាងគេបំផុតនៅប្រទេស Grenada គឺគម្រោងផ្តាច់មុខ Six Senses La Sagesse Grenada ។ Six Senses គឺជាម៉ាកពាណិជ្ជកម្មរមណីយដ្ឋានប្រណីតដែលទទួលបានពានរង្វាន់ និងតែងតែផ្តោតទៅលើបទពិសោធន៍សាងសង់ដ៏ស្រស់បំព្រងដែលមិនអាចកាត់ថ្លៃបាននូវសម្រស់ពិភពធម្មជាតិនេះ។ កាលពីខែកុម្ភះ ឆ្នាំ២០១៩ ក្រុមហ៊ុនសណ្ឋាគារ InterContinental ដែលជាក្រុមហ៊ុនសណ្ឋាគារប្រណិតឈានមុខគេលើពិភពលោក បានទិញយកសណ្ឋាគាររីសត Six Senses ដែលមានមូលដ្ឋាននៅទីក្រុងបាងកក ក្នុងតម្លៃ ៣០០ លានដុល្លារអាមេរិក និងបានចាប់ផ្តើមនូវការពង្រីកបន្ថែមនៃម៉ាកពាណិជ្ជកម្ម Six Senses នេះ។

Six Senses La Sagesse Grenada គឺជាសមិទ្ធិផលនៃការសហការរវាងក្រុមហ៊ុន Range Developments ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងរមណីយដ្ឋានលំដាប់ប្រណិតជាប់ពានរង្វាន់នៅតំបន់ Caribbean រួមជាមួយក្រុមហ៊ុន Harvey Law Group ដែលជាក្រុមហ៊ុនច្បាប់អន្តោប្រវេសន៍ និងពាណិជ្ជកម្មលំដាប់ពិភពលោកឈាន មុខគេ និងជាដៃគូយុទ្ធសាស្រ្តផ្តាច់មុខនៅតំបន់អាស៊ីអាគ្នេយ៍។ គម្រោងនេះត្រូវបានទទួលស្គាល់ជាគម្រោងដែលបានទទួលការអនុម័តជាផ្លូវការកាលពីថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៩ ដោយរដ្ឋាភិបាល Grenada ។

ទីតាំងលំហែអារម្មណ៍ប្រណិតលំដាប់ផ្កាយ៥ នេះ មានទីតាំងស្ថិតនៅលើឆ្នេរខ្សាច់ La Sagesse របស់ Grenada និងមានទីតាំងត្រូវធ្វើដំណើរប្រហែល១៥នាទី ពីអាកាសយានដ្ឋានអន្តរជាតិ Maurice Bishop ។ ក្រៅពីសម្រស់ធម្មជាតិបែបបៃតង រមណីយដ្ឋាននេះក៏អាចធ្វើឲ្យភ្ញៀវទេសចរណ៍អាចស្រូបយកបរិយាកាសបែបដែនកោះត្រូពិក ដើម្បីសម្រាកលម្ហែអារម្មណ៍ និងបន្ថែមថាមពលក្នុងខ្លួនបន្ថែមទៀត។ សម្រស់ដើមត្នោតទេរ និងផ្ទៃមេឃនៅជាប់មាត់សមុទ្រ ហាក់ផ្តល់ជូននូវការរួមបញ្ចូលនៃសម្រស់មាត់ឆ្នេរដូចក្នុងរូបគំនូរ ហើយទិដ្ឋភាពទាំងអស់នេះគឺលោកអ្នកអាចរកឃើញបាន ពេលស្នាក់នៅរមណីយដ្ឋាន Six Senses នេះ។

La Sagesse Beach, Grenada

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here