ចូលឆ្នាំថ្មីនេះ!!! ព្រះពុទ្ធរូប ព្រះពុទ្ធគ្រូស្តេចថ្នាំ ដែលមានអាយុកាលជាង ១ពាន់ឆ្នាំនឹងបង្ហាញខ្លួននៅវត្តគ្រួស

0
200

រាជធានីភ្នំពេញ ៖ ក្រុមការងារ កំពុងរៀបចំនីតិវិធីក្នុងការនាំយកនូវព្រះពុទ្ធរូបមួយអង្គ ដែលមានអាយុកាលជាង ១ពាន់ឆ្នាំ មកតម្កល់នៅក្នុងបរិវេណវត្តគ្រួស ដើម្បីផ្តល់ឪកាសឲ្យពុទ្ធបរិស័ទ បានគោរពបូជា ជាពិសេសក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ។ព្រះញាណវិសុទ្ធិ  សាត វិបុល ព្រះរាជាគណថ្នាក់  ចត្វាព្រះវិន័យ  អនុគណ  ខណ្ឌព្រែកព្នៅ  និង ជាព្រះចៅអធិការ  វត្តជេស្នាឧត្តម  ហៅវត្តគ្រួស  ដែលមានទីតាំងស្ថិតនៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានអោយដឹងថា  ព្រះពុទ្ធរូប ព្រះភៃសជ្យគុរុ ដែលជាព្រះពុទ្ធគ្រូស្តេចថ្នាំ កសាងឡើងក្នុងសតវត្យរ៍ទី១២ ។
ព្រះតេជគុណ បានអោយដឹងថាទៀតថា ដោយលោក DEVID និងក្រុមការងារ បានកំពុងរៀបចំនីតិវិធីដើម្បីបាននាំមកពីសហរដ្ឋអាមេរិក យកមកតម្កល់ក្នុងវត្តជេដ្ឋាឧត្តមនេះ ដែលមានរយៈពេល៣ខែ  ទើបនាំយកទៅរក្សាទុកក្នុងសារមន្ទីជាតិវិញ ។

ព្រះតេជគុណ សាត វិបុល បានអោយដឹងទៀតថា តាមគម្រោង ព្រះពុទ្ធរូបនេះ នឹងយកមកតម្កល់ នៅថ្ងៃទី៣០ ខែមីនា ខាងមុខនេះ ។ ដូចនេះ ប្រសិនបើញាតិញោម ចង់មកថ្វាយបង្គំ ព្រះពុទ្ធអង្គ ដែលមានអាយុកាលជាងមួយពាន់ឆ្នាំនោះ សូមអញ្ជើញមកកាន់វត្តគ្រួស ជាពិសេស នៅក្នុងអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ៕

 

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here