បាញ់២គ្រាប់លេង!!! សង្ស័យខ្លាចសមត្ថកិច្ចខណ្ឌចំការមនទំនេរហើយមើលទៅ

0
33

រាជធានីភ្នំពេញ៖ មានជនមិនស្គាល់អត្តសញ្ញាណបានដកកាំភ្លើងបាញ់ចំនួន២គ្រាប់លេង ព្រោះខ្លាចសមត្ថកិច្ចខណ្ឌចំការមនទំនេរអត់ការងារធ្វើ ។ ដែលហេតុការបាញ់បោះសេរីនេះបានកើតឡើង កាលពីវេលាម៉ោង៩.២០នាទីយប់ថ្ងៃទី១៩ខែមីនាឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ២៧៦កែងនិងផ្លូវ១៤៣ ក្នុងសង្កាត់អូឡាំពិច ខណ្ឌចំការមន។តាមប្រភពពីប្រជាពលរដ្ឋឃើញហេតុការនេះបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនសង្ស័យម្នាក់មិនស្គាល់អត្តសញ្ញាណជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក ធ្វើដំណើតាមបណ្តោយផ្លូវ២៧៦ទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើមិនដឹងជាមានរឿងអ្វីនោះទេបានដកកាំភ្លើងខ្លីមួយដើមបាញ់ឡើងលើ២គ្រាប់ដោយមិនដឹងមូលហេតុរួចជិះម៉ូតូគេច្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។ ភ្លាមៗនោះបន្ទាប់ពីលឺស្នូរផ្ទុះអាវុធ សមត្ថកិច្ចមូដ្ឋានបានចុះមកសួនាំនៅនិងកន្លែងកើតហេតុ។

ក្រោយកើតហតុសមត្ថកិច្ចបានរើសយកសំបកគ្រាប់មករក្សាទុកនៅប៉ុស្តិ៍នគរបាលសង្កាត់អូឡាំពិចដើម្បីទុកធ្វើការស្រាវជ្រាវរកមុខជនបាញ់បោះសេរីយកមកផ្តន្ទាទោទៅតាមផ្លូវច្បាប់៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here