សំណាងហើយសមត្ថកិច្ចចាប់បាន!! ចុះបើប្រជាពលរដ្ឋចាប់បានវិញច្បាស់ជាចង្ហើមចង្រិតហើយ

0
30

រាជធានីភ្នំពេញ ៖ រឿងរ៉ាវប្តីក្មេងយកម៉ូតូទៅឌុបស្រីផ្សេងធ្វើអោយស្ត្រីជាប្រពន្ធដែលមានវ័យចាស់ជាង ខឹងសម្បារយ៉ាងខ្លាំង រត់ទៅប្តឹងនគរបាល​ ខណ្ឌពោធិសែនជ័យ ថាចោលួចម៉ូតូ ។ ខណៈដែលម៉ូតូមានភ្ជាប់ប្រព័ន្ធGPSផង សមត្ថកិច្ចក៏ទាក់ទងគ្នាតាមវិទ្យុទាក់ទង​ ផ្អើលកម្លាំងសមត្ថកិច្ចអស់មួយចំហៀងក្រុងភ្នំពេញ មានខណ្ឌពោធិសែនជ័យ ដង្កោ អង្គស្នួល កណ្តាលស្ទឹង ប្រុងជើងការ ចាំស្ទាក់ បង្ក្រាបតែពេលឃាត់បានគឺប្តីក្មេងរបស់គាត់យកម៉ូតូទៅឌុបស្រីថ្មី ។ ដែលហេតុការណ៍​នេះបង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤.២០នាទីល្ងាចថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៩ ។តាមសមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោងខាងលើ មានស្រ្តីចំណាស់ម្នាក់ បានទូរស័ព្ទចូលប៉ុស្តិ៍វិទ្យុស្នើសុំឲ្យកម្លាំងប៉ូលីស ក្នុងរាជធានីភ្នំពេញ ជួយអន្តរាគមន៍ ឃាត់ចាប់ម៉ូតូ មួយគ្រឿងម៉ាក ហុងដា សេ១២៥ សេរី២០១៩ ពណ៌ខ្មៅ 1HK-4937 ជិះសំដៅចូលរាជធានីភ្នំពេញ ។ គ្រាន់តែបានទទួលពត៌មានតាមវិទ្យុភ្លាម កម្លាំងនគរបាលខណ្ឌពោធិសែនជ័យ ប្រទះជួប ឃើញម៉ូតូខាងលើ ត្រូវបានប្រុសក្មេងម្នាក់ជិះ ឆ្លងកាត់រត់ចូលទឹកដី ភូមិសាស្រ្តខណ្ឌដង្កោ ក៏បានបោះដៃតាមប្រព័ន្ធវិទ្យុទាក់ទង ទូទាំងក្រុងភ្នំពេញ ខេត្តកណ្តាល ជាប់ព្រំប្រទល់គ្នា ចាំឃ្លាំមើល ដោយម៉ូតូមានភ្ជាប់GPSផង រត់រហូតដល់ ផ្លូវ៥០ម៉ែត្រ ភូមិព្រែកថ្លឹង សង្កាត់ដង្កោ ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោ បង្ក្រាបចាប់ឃាត់បានទាំងម៉ូតូ ទាំងមនុស្ស លុះដើមបណ្តឹង អ្នកស្រែក ទៅដល់ ទើបដឹងថារឿងស្នេហាទៅវិញ ។

តាមប្រភព ពីស្រ្តីចំណាស់ ជាប្រពន្ធ ប្រាប់ដូចលាក់លៀម ថា ក្រោយពីប្តីចាស់ស្លាប់ទៅ គាត់បានយក ប្តីក្មេង ម្នាក់ខាងលើ មកស្អំបេះដូងបន្ត តែមិនបានដូចចិត្ត ប្តីក្មេង ដឹងតែចាយលុយ ជិតមួយឆ្នាំហើយ ចុងក្រោយ លួចមានស្រីថ្មី ចង់ស៊ីឡាក់ស្រីចាស់ ដឹងរឿង ម៉ូតូទើបទិញឲ្យជិះថ្មីស្រឡាង បែជាយកទៅឌុបតែស្រីក្មេង ស្រីចាស់ធីបទុកចោលនៅផ្ទះ ខឹងពេក នៅវេលាម៉ោងខាងលើ បន្ទាប់ពីលោកប្តីក្មេងយកម៉ូតូជិះគេចចេញមក ស្រែកប្តឹងប៉ូលិសឲ្យជួយចាប់ឃាត់តែម្តង ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here