គូរស្នេហ៍លោក ម៉ាដូណា ប៉ះកញ្ញាស្រីសាច់សខ្ចី ក្នុងបទចម្រៀង រាំសម័យ ៧៩

0
26

រាជធានីភ្នំពេញ ៖ លោក  ហេង ដែលក៏ជាគូស្នេហ៍របស់  តារាកំប្លែង  លោក  ម៉ាដូណា ហើយមានប្រិយមិត្តភាគច្រើនស្គាល់គាត់ តាមរយៈ អាជីពជាកាមេរ៉ាមែន ថ្មីៗនេះ បានងាកមកចាប់យកអាជីពមួយទៀត  គឺជាតារាចម្រៀងដែលបានចាប់ដៃគូជាមួយតារាសម្តែង  ពន្លកថ្មី  កញ្ញា  ពៅ  ពិសី  ។នេះជាលើកទីមួយហើយ  ដែល  Camera man លោក  ហេង  បានចាប់ដៃគូជាមួយតារាសម្តែង  កញ្ញា  ពៅ  ពិសី  ក្នុងគោលបំណងត្រៀមចេញបទចម្រៀងថ្មី  អបអរបុណ្យចូលឆ្នាំប្រពៃណីខ្មែរ  ដែលឈានមកដល់ឆាប់ៗខាងមុខនេះ។

លោក  ហេង  ដែលជាម្ចាស់បទ  “រាំសម័យ៧៩”  បានប្រាប់អោយដឹងថា  ដោយសារតែការស្រលាញ់សិល្បៈ  ទើបលោកបានវិត្តន៍ខ្លួន  មកចាប់យកអាជីពសិល្បៈចម្រៀងនេះ  ហើយឆាប់ៗនេះបទចម្រៀង  ត្រៀមអបអរបុណ្យចូលឆ្នាំរបស់លោកក៏ត្រៀមចេញ  ដើម្បីចែកជូនបងប្អូនគ្រួសារខ្មែរបានច្រៀងបានរាំសប្បាយអបអរឆ្នាំថ្មីទាំងអស់គ្នា។

ដោយឡែក  ទាក់ ទងការចាប់ដៃគូជាតារាសម្តែងពន្លកថ្មីនេះ  ត្រូវបានលោកប្រាប់ឲ្យដឹងថា  ដោយសារតែមើលឃើញពីភាពស៊ីចង្វាក់អ្វីប្រហែលគ្នា  ហើយមានគោលដៅដូចគ្នា  ទើបសម្រេចចាប់ដៃគ្នា  សម្តែងតែម្តងទៅ  ដោយរំពឹងថាទស្សនិកជនពុកម៉ែបងប្អូន  នឹងគាំទ្រការងាររបស់លោកផងដែរ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here