គ្រាន់តែសម្តេចតេជោ ហ៊ុន សែន ចូលខមិនសួរថា “បាត់មុខពីសិល្បៈយូរម្លេះ” លោកសាន ផានិត សប្បាយរំភើបស្ទើរហោះ

0
67

រាជធានីភ្នំពេញ​៖លោក​ សាន​ ផានិត​ កាលពីពេលថ្មីៗកន្លងទៅនេះ​ បានបង្ហាញ​វត្តមាន​ នៅក្នុងកម្មវិធី​ “ចម្រៀងគ្រួសារខ្មែរ”​ របស់​ លោក​ អ៊ុក​ ណារីម​ និងអ្នកនាង​ ឆោម​ ឆពុំ​ ដោយលោកបានបកស្រាយចម្រៀងជាច្រើនបទ​ ទទួលបានការគាំទ្រយ៉ាងខ្លាំង ជាពិសេសសម្តេចតេជោ​ ហ៊ុន សែន ដែលលោកបានឆ្លៀតពេលដ៏មមាញឹក​ពីការងារ ចូលទស្សនាកម្មវិធី​ ថែមទាំងបានខមិន(comment)សួទៅកាន់​ លោក​ សាន​ ផានិត​ ថាបាត់មុខទៅណាយូម្ល៉េះ?តាមរយៈការខមិនសួររបស់ សម្តេច​តេជោ​ ទៅ​តារាចម្រៀង​ សាន​ ផានិត​ ថា​ “សាន​ ផានិត​ ទៅសម្ងំនៅឯណា​ ទើបបាត់មុខយូម្ល៉េះ?” ធ្វើឲ្យម្ចាស់ខ្លួនផ្ទាល់គឺ លោក​ សាន ផានិត មានចិត្តសប្បាយរីករាយយ៉ាងខ្លាំង ហើយបានឆ្លើយតបទៅសម្តេចតេជោ​ វិញភ្លាមៗ​ ទាក់ទងនិងមូលហេតុដែល​ ឃ្លាតឆ្ងាយពីសិល្បៈផងដែរ។

អ្វីដែលធ្វើឲ្យតារាចម្រៀង​ លោក​ សាន​ ផានិត​ មិនអស់ចិត្តនោះគឺ​ លោកបានបង្ហោះសារ​ អួតពីអារម្មណ៍ពិតថា​ “ជំរាបសួរបងប្អូនជនរួមជាតិ តើអ្នកយល់អារម្មណ៍១មួយនះទេ?

មួយជីវិតខ្ញុំកើតមកស្រលាញ់ និងបូជាដើម្បីសិល្បៈបានអស់ចិត្តហើយ”។

តាមរយៈសាររបស់សម្តេចតេជោ​ ហ៊ុន​ សែន​ បែបនេះ​ បានសរបញ្ជាក់ឲ្យឃើញថា​ ទោះបីសម្តេចរវល់ការងារតែសម្តេចមិនដែលភ្លេច​ អ្នកសិល្បៈ​ ឬសុខទុកប្រជាជននោះទេ​ ពោលសម្តេចតែងតែសាកសួសុខទុកអ្នកសិល្បៈ​ ជាប់និច្ច៕

LEAVE A REPLY

Please enter your comment!
Please enter your name here