ពិសេសមែន!!!ការប្រគួតគុណខ្មែរអន្តរជាតិខ្មែរហ្វៃត(Khmer Fight)របស់ស្ថានីយ៍ប៉ុស្តិ៍លេខ៥នៅខេត្តកំពង់ស្ពឺក្រោមក្រសែភ្នែកមនុស្សរាប់ម៉ឺននាក់

0
9

ខេត្តកំពង់ស្ពឺ៖ ការប្រកួតប្រដាល់អន្តរជាតិខ្មែរហ្វៃត៍(KHMER FIGHT) ដែលរៀបចំឡើងដោយស្ថានីយទូរទស្សន៍លេខ៥ ក្រោមការសហការជាមួយសហព័ន្ធសហភាពយុវជនកម្ពុជា និង រដ្ឋបាលខេត្តកំពង់ស្ពឺក្នុងអបអរពិធីបុណ្យអុំទូកខេត្តកំពង់ស្ពឺនោះ គូរប្រដាល់ក្បាច់កុនខ្មែរចំនួន៦គូប្រកួតឡើងកក្រើកសង្វៀនក្រោមសំលេងគាំទ្រពីអ្នកកំពង់ស្ពីរាប់ម៉ឺននាក់បើទោះបីជាមានភ្លៀង។

ការប្រកួតប្រដាល់អន្តរជាតិ KHMER FIGHT ដែលក្រើកខេត្តកំពង់ស្ពឺនេះមាន៦ប្រកួតសុទ្ធខ្លាំងៗប៉ះគ្នាមាន

គូទី១៖ បាង កាយ៉ាក (ខ្មែរ) ឈ្មះ (អាល់ហ្រេរី) លីអាមីន ។

គូទី២៖ ចាន់ សំអាត (ខ្មែរ) ចាញ់ (ថៃ) សាត់ គ្រានភុប ។

គូទី៣៖ មឺន សុភា (ខ្មែរ) ឈ្នះ (អ៊ឺរង់) អាប់ឌុលឡាស់ ។

គូទី៤៖ វង្ស ណយ (ខ្មែរ) ស្មើរគ្នានឹង (អ៊ឺរង់) អាម៉េត សូលីម៉ាលី ។

គូទី៥៖ ព្រុំ សំណាង (ខ្មែរ) ឈ្នះ (ថៃ) ឆាន់ឆៃ គាតថាវ៉ន។

គូទី៦ចុងក្រោយ៖ រឿង សោភ័ណ្ឌ (ខ្មែរ) ឈ្នះ (បាំរាង) អាប់ឌែល ការីមបែនណាឡា។

ព្រឹត្តិការណ៍ខ្មែរហ្វៃត៍ទូរទស្សន៍លេខ៥អបអរពិធីបុណ្យអុំទូកខេត្តកំពង់ស្ពឺដែលប្រព្រឹត្តិទៅកាលល្ងាចពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមវត្តមានថ្លៃថ្លាតំណាងរាស្រ្តខេត្តកំពង់ និង ជាប្រធានសហព័ន្ធសហភាពយុវជនកម្ពុជាឯកឧត្តម ហ៊ុន ម៉ានី និងអភិបាលខេត្តកំពង់ស្ពឺឯកឧត្តម វ៉ី សំណាង ។

ការប្រកួតប្រដាល់ក្បាច់កុនខ្មែរអន្តរជាតិ ខ្មែរហ្វៃត៍ លើកនេះមានមហាជនអ្នកខេត្តកំពង់ស្ពឺមកមកពីជាច្រើនស្រុកភូមិក្នុងខេត្តនេះបានលើកឡើងគ្នាមកមើលការប្រកួតប្រដាល់ខ្មែរនិងអន្តរជាតិយ៉ាងច្រើនកុះករ ពេញទីលានមជ្ឈមណ្ឌលកីឡដ្ឋានជាតិខេត្តកំពង់ស្ពឺបើទោះបីជាមានមេឃភ្លៀងរំខានក៏ដោយ៕

សូមសទស្សនាការពេញ KHMER FIGHT លើកទីកដីខេត្តកំពង់ស្ពឺ៖

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here