ឆេះផ្សារលក់សំលៀកបំពាក់និងទូរស័ព្ទដៃឃ្លាំងរំសែវទាំងយប់ផ្អើលសមត្ថកិច្ចនិងប្រជាពលរដ្ឋ

0
3

រាជធានីភ្នំពេញ៖គ្រោះអគ្គិភ័យមួយបានកើតឡើងឆាបឆេះតូបក្នុងផ្សារឃ្លាំងរំសេវយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកបាញ់ពន្លត់កាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩  នៅចំណុចផ្សារឃ្លាំងរំសេវ  ផ្លូវម៉ៅសេទុង  សង្កាត់ផ្សារដើមគរ  ខណ្ឌទួលគោក។តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា  មុនពេលកើតហេតុគេបានឃើញអគ្គីភ័យបានឆេះផ្តើមចេញពីតូបលេខ២០២  ២០៤  និង២០៥  ដែលជាតូបលក់ទូរស័ព្ទខាងមុខគេ ភ្លាមនោះប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកអន្តរាគមន៍បាញ់ពន្លត់តែអគ្គិភ័យនៅតែបន្តឆាបឆេះកាន់តែខ្លាំងឡើងៗដោយក្រុមពន្លត់អគ្គិភ័យពិបាកបាញ់ព្រោះតូបនីមួយៗជាប់សោរ។

សមត្ថកិច្ចបានឲ្យដឹងថា  រហូតមកដល់វេលាម៉ោង១២និង២០នាទីទើបអគ្គិភ័យរលត់ទៅវិញ ទាំងស្រុង។ ពាក់ព័ន្ធនិងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះការប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ជាច្រើនគ្រឿងទើបអាចគ្រប់គ្រង់បាន។

សមត្ថកិច្ចបានបន្តថា  ចំនួនតូបដែលឆាបឆេះនោះចំនួន៤០តូបទាំងស្រុងចំណែកសំភារះដែលខូចខាតមិនអាចប៉ាន់ស្មានដឹងពីចំនួនអោយពិតប្រកដនោះទេ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here