សមត្ថកិច្ចខណ្ឌចំការមនមើលរំលងហ្គេមបាញ់ត្រីក្បែរច្រមុះជ្រូកក្បាលថ្នល់ដែលកំពុងបើកដំណើរការទទួលក្រុមក្មេងទំនើងដែលញៀនល្បែងអោយចូលលេង

0
25

រាជធានីភ្នំពេញ៖ ទីតាំងលបលួចបើកល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីមួយកន្លែងនៅក្បែរច្រមុះជ្រូកក្បាលថ្នល់ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន កំពុងតែបើកពង្វក់ក្រុមអ្នកញៀនល្បែងភ្នាល់អោយចូលលេងយ៉ាងគគ្រឹកគគ្រេង ជាពិសេសក្រុមក្មេងទំនើងដែលតែងតែប្រមូលផ្តុំចូលលេងយ៉ាងអាណាធិបតេយ្យបំផុត ។តាមប្រជាពលរដ្ឋបានលើកឡើងថា ទីតាំងល្បែងស៊ីសងខាងលើតែងតែមានក្រុមក្មេងទំនើងចេញចូលជាហូហែរមិនចេះដាច់ ជាពិសេសគឺពេលយប់តែម្តង ធ្វើអោយពួកគាត់មានការព្រួយបារម្ភខ្លាចក្រែងក្រុមក្មេងទំនើងទាំងនោះលេងចាញ់អស់លុយបែកគំនិតធ្វើសកម្មភាពលួច ឆក់ ប្លន់ជាដើម ។

គួររំលឹកផងដែរថា លោកចៅហ្វាយក្រុងឃួងស្រេង ធ្លាប់ដាក់បទបញ្ជាដល់ថ្នាក់ក្រោមជាពិសេសអភិបាលខណ្ឌទាំង១៤ និងសមត្ថកិច្ចដែលពាក់ពន្ធ័ ត្រូវតែចាត់វិធានការបង្ក្រាបរាល់ទីតាំងល្បែងស៊ីសងទាំងអស់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ព្រោះថាល្បែងជាប្រភពនៃអំពើឆក់ ប្លន់ ។

ដូច្នេះប្រជាពលរដ្ឋចាំមើលលោក ថេង សុថុល អភិបាលខណ្ឌមានជ័យ និងមានវិធានការយ៉ាងណាចំពោះទីតាំងល្បែងស៊ីសងខាងលើនេះ រឺក៏មិនបង្ក្រាបព្រោះបានលាភសក្ការៈ ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here