សង្ស័យមានភ្លើងខៀវពីអជ្ញាធរខណ្ឌទួលគោកហើយបានជាមេឆ្នោតយួនអាចដាក់កូនកញ្ច្រែងកត់ជាហូរហែរជុំវិញផ្សារសាមគ្គី

0
18

រាជធានីភ្នំពេញ៖ បើតាមការលើកឡើងរបស់ប្រជាពលរដ្ឋបានអោយដឹងថានៅជុំវិញផ្សារសាមគ្គីសង្កាត់ដេប៉ូ៣ខណ្ឌទួលគោកសុទ្ធតែតុកត់ឆ្នោតយួនដាក់តំរៀបគ្នាជាហូរហែរដើម្បីបំរើដល់ក្រុមអ្នកញៀនល្បែងមួយចំនួនដែលនិយមលេងឆ្នោតយួននេះ ។សូមបញ្ជាក់ថាកាលពីពេលថ្មីៗនេះគេសង្កេតឃើញសកម្មភាពអជ្ញាធរខណ្ឌទួលគោកធ្វើការចុះបង្ក្រាបទីតាំងល្បែងស៊ីសងអនឡាញខុសច្បាប់ជាច្រើនកន្លែង ដែលធ្វើអោយគេគិតថាជាទង្វើល្អក្នុងការអនុវត្តបទបញ្ជាថ្នាក់លើដើម្បីលុបបំបាត់ល្បែងស៊ីសងក្នុងភូមិសាស្ត្ររាជធានី ។ ប៉ុន្តែក៏មានសំនួរចោទសួរថា ណេតបង្កប់ល្បែងស៊ីសងបើកក្នុងផ្ទះហេតុអ្វីបានជាអជ្ញាធរដឹងច្បាស់ចុះបង្ក្រាប ហើយចំណែកឆ្នោតយួនខុសច្បាប់ដាក់តុកត់ជាប់គ្នារដឹកកណ្តាលវាលជុំវិញផ្សារសាមគ្គី បែរជាអជ្ញាធរមើលមិនឃើញ នឹងបណ្តែតបណ្តោយអោយមេឆ្នោតសប្បាយកើបលុយខ្ទង់លានក្នុងមួយថ្ងៃៗ រឺក៏អជ្ញាធរខណ្ឌទួលគោកបង្ក្រាបតែកន្លែងល្បែងណាដែលគ្មានផលប្រយោជន៍ ចំណែកកន្លែងដែលមានប្រយោជន៍រក្សាទុកដោយមិនខ្វល់ពីបទបញ្ជាថ្នាក់លើ ។

គួររំលឹកផងដែរថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យ អាជ្ញាធររាជធានីភ្នំពេញ បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ដែលកើតមាន នៅក្នុងរាជធានីភ្នំពេញអោយខាងតែបាន។ ដែលការបញ្ជានេះ បាន ធ្វើ ឡើងនៅចំពោះមុខអភិបាលរាជធានីភ្នំពេញ ស្នងការនគរ បាលរាជធានីភ្នំពេញ និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមទាំងមន្ត្រីដែលពាក់ព័ន្ធ ក្នុងពិធី ប្រកាសចូលកាន់តំណែងក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅសាលារាជធានីភ្នំពេញ ។

ប្រជាពលរដ្ឋនឹងរង់ចាំមើលចំណាត់ការរបស់លោក ឯក ឃុនឌឿន អភិបាលខណ្ឌទួលគោក និង លោក សុខ ហេងអធិការខណ្ឌទួលគោកចំពោះទីតាំងកត់ឆ្នោតយួនជុំវិញផ្សារសាមគ្គីនេះ ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here