តើម្ចាស់ទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីខ្លាំងរឺក៏អជ្ញាធរខណ្ឌដូនពេញខ្សោយ?

0
21

រាជធានីភ្នំពេញ៖ ទីតាំងហ្គេមបាញ់ត្រីមួយកន្លែងតាមបណ្តោយផ្លូវលេខ១៨៤ សង្កាត់ផ្សារថ្មីទី៣ នៅតែបើកទទួលក្រុមក្មេងញៀនល្បែងអោយចូលលេងធម្មតា ខណៈពេលដែលទីតាំងផ្សេងៗទៀតជាច្រើនកន្លែងត្រូវបានបិទទ្វារ ។ គួររំលឹកផងដែរថា កាលពីពេលថ្មីៗនេះលោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញបានចុះបង្ក្រាបនិងបិទទីតាំងបើកល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រី អស់ជាច្រើនកន្លែងរួចមកហើយ តែចម្លែកអីតែទីតាំងមួយនេះនៅអាចដំណើរការលេងជាធម្មតា ធ្វើអោយមានមតិគិតថា ម្ចាស់ទីតាំងខ្លាំង រឺក៏អជ្ញាធរខណ្ឌដូនពេញខ្សោយ ។តាមប្រភពពីប្រជាពលរដ្ឋបានបញ្ជាក់ប្រាប់អោយដឹងថានៅតាមបណ្តោយផ្លូវលេខ១៨៤ សង្កាត់ផ្សារថ្មី៣ ផ្ទះលេខ៤០E0 ក៏មានហ្គេមបាញ់ត្រីមួយកន្លែងកំពុងតែបើកលេងយ៉ាងរលូន ដោយពង្វក់ក្រុមក្មេងៗ អោយភ្លេចការសិក្សា រឺគេចសាលាដើម្បីចូលទៅលេង ហើយជាពិសេសនៅពេលយប់គេតែងតែពិនិត្យឃើញក្រុមក្មេងស្ទាវមកពពាក់ពពួនជាក្រុមនៅទីតាំងខាងលើនោះផងដែរ ។

ដូច្នេះសូមអជ្ញាធរខណ្ឌដូនពេញ ដែលមានលោក សុខ ពេញវុធ ជាគណៈអភិបាលខណ្ឌមេត្តាចុះពិនិត្យ និងបង្ក្រាបទីតាំងនេះផង ព្រោះថាអំពើចោរឆក់ ប្លន់ ភាគច្រើនគឺកើតចេញពីការលេងល្បែងស៊ីសងទាំងអស់ ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here