ទីតាំងហ្គេមបាញ់ត្រីមួយកន្លែងក្នុងខណ្ឌដូនពេញនៅតែបើកលេងធម្មតាខណៈអភិបាលខណ្ឌ័ចុះបិទទីតាំងផ្សែងៗជាច្រើនកន្លែងហើយ

0
17

រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះលោកសុខ ពេញវុធអភិបាលខណ្ឌដូនពេញបានបញ្ជាលោកអភិបាលរងខណ្ឌម្នាក់អោយចុះបង្ក្រាបនិងបិទទីតាំងបើកល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រី នៅសង្កាត់ផ្សារថ្មី៣ខណ្ឌដូនពេញដោយដកហូតបានទូរហ្គេមចំនួន៣ ។ តាមទង្វើរបស់អភិបាលខណ្ឌ ធ្វើអោយប្រជាពលរដ្ឋមានការសាទរ ហើយក៏ចង់ឃើញលោកអភិបាលបន្តសកម្មភាពបង្ក្រាបទីតាំងល្បែងខុសច្បាប់ផ្សេងទៀត ។តាមប្រភពពីប្រជាពលរដ្ឋបានបញ្ជាក់ប្រាប់អោយដឹងថានៅតាមបណ្តោយផ្លូវលេខ១៨៤ សង្កាត់ផ្សារថ្មី៣ ផ្ទះលេខ៤០E0 ក៏មានហ្គេមបាញ់ត្រីមួយកន្លែងកំពុងតែបើកលេងយ៉ាងរលូន ដោយពង្វក់ក្រុមក្មេងៗ អោយភ្លេចការសិក្សា រឺគេចសាលាដើម្បីចូលទៅលេង ហើយជាពិសេសនៅពេលយប់គេតែងតែពិនិត្យឃើញក្រុមក្មេងស្ទាវមកពពាក់ពពួនជាក្រុមនៅទីតាំងខាងលើនោះផងដែរ ។

ដូច្នេះសូមអជ្ញាធរខណ្ឌដូនពេញ ដែលមានលោក សុខ ពេញវុធ ជាគណៈអភិបាលខណ្ឌមេត្តាចុះពិនិត្យ និងបង្ក្រាបទីតាំងនេះផង ព្រោះថាអំពើចោរឆក់ ប្លន់ ភាគច្រើនគឺកើតចេញពីការលេងល្បែងស៊ីសងទាំងអស់ ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here