លាន់ស្នូរផ្ទុះគគ្រើកមេឃចេញពីយានដ្ឋានបញ្ជូលហ្គាសរថយន្តមួយកន្លែងនៅខេត្តសៀមរាប

0
6

ខេត្តសៀមរាប៖ មានហេតុការផ្ទុះហ្គាសមួយបានកើតឡើង នៅក្នុងយានដ្ឋាន LPG បញ្ចូលហ្គាសរថយន្ត ២៤ម៉ោង បណ្តាលអោយឆេះអស់ក្លាយជាផេះមួយប៉ប្រិចភ្នែក ខណៈកំពុងបញ្ចូលហ្គាសចេញពីឡាន បង្កឲ្យមានការកកស្ទះពេញផ្លូវ និងភ្ញាក់ផ្អើល បណ្តាលឲ្យរបួសស្រ្តីជនជាតិបរទេស២នាក់ ដែលកំពុងជិះម៉ូតូតាមផ្លូវ ប៉ុន្តែពុំមានបង្កឲ្យបុគ្គលិកលក់ និងតៃកុងឡានរងរបួសឡើយ។ ដែលហេតុការនេះបានកើតឡើង នៅវេលាម៉ោង១ រសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវលោកតាណឺយ មុខអតីតមន្ទីរពេទ្យនាគទេព ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។តាមសាក្សីនៅកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្ត១គ្រឿង បានចូលទៅដាក់ហ្គាសនៅទីនោះ ស្រាប់តែមួយសន្ទុះ ក៏ឮសូរផ្ទុះ និងបង្កជាអណ្តាតភ្លើងឡើង ចេញពីក្នុងនោះ បណ្តាលឲ្យផ្ទះអ្នកជិតខាង រងការខូចខាត បែកកញ្ចក់ខ្ទេច ។ ភ្លាមៗនោះអ្នកនៅជុំវិញនោះបាននាំគ្នាជួយទាញទុយោបាញ់ទឹកដែរ ប៉ុន្តែដោយសារហ្គាសទើបធ្វើឲ្យវាឆាបឆេះកាន់តែខ្លាំង ទប់លែងជាប់ក៏នាំគ្នារើឥវ៉ាន់រៀងៗខ្លួនចេញពីផ្ទះ។

ភ្លាមៗកម្លាំងសមត្ថកិច្ចពន្លត់អគ្គិភ័យ បានចេញជួយអន្តរាគមន៍បាញ់ពន្លត់ផងដែរ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here