ចិត្តធំជាងប៉ែត!!!ខឹងឪពុកប្រដៅកុំអោយផឹកស៊ីទាញក្រមារចង-កសម្លាប់ខ្លួនឯងបានសម្រេច!!!

0
2

ខេត្តកណ្ដាល៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីយុវជនម្នាក់ខឹងចិត្តព្រោះតែឪពុកស្តីថារឿងផឹកស៊ីរត់ទៅចង-កសម្លាប់ខ្លួនបានសំរេច ។ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦.៣០ នាទីព្រឹក ថ្ងៃទី ១១ ខែសីហា ឆ្នាំ២០១៩ នៅចំណុចចំការស្វាយមួយកន្លែង ស្ថិតក្នងភូមិថ្មគរ ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល។សពមានឈ្មោះម៉ៅ ឧត្តម ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កសិករ  មានទីលំភូមិកើតហេតុខាងលើ ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថាកាលពីយប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ ជនរងគ្រោះបានផឹកស្រាច្រៀងខារ៉ាអូខេជាមួយបងបង្កើតក្នុងខ្ទមចាំចំការក្បែរផ្ទះហើយក៏មានទំនាស់ពាក្យសំដីគ្នាបន្តិចបន្តួច ខណៈពេលនោះឪពុកបង្កើតបានឮក៏ហៅមកធ្វើការអប់រំនិងប្រៀនប្រដៅជនរងគ្រោះកុំឱ្យឈ្លោះប្រកែកគ្នាជាមួយបងប្អូន ស្រាប់តែជនរងគ្រោះបានខឹងហើយក៏បានដើរចេញពីផ្ទះទៅបាត់មិនបានចូលផ្ទះវិញទេ។ ទោះជាបាត់កូនប្រុសមិនឃើញចូលផ្ទះវិញ ក៏ក្រុមគ្រួសារមិនបានតាមរកដែរ ដោយមូលហេតុទម្លាប់ជនរងគ្រោះចេញចូលផ្ទះមិនទៀងទាត់ពេលវេលាដើរបាត់ៗពីផ្ទះ។

រហូតមកដល់វេលាម៉ោង៦.៣០ ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ ២០១៩ មានប្រជាពលរដ្ឋម្នាក់ឈ្មោះ សួន សុធា ភេទស្រី អាយុ ៣២ឆ្នាំបានយកសំរាមទៅបោះចោលមាត់ទន្លេដូចសព្វដងក៏បានប្រទះឃើញជនរងគ្រោះចង-ក លើដើមស្វាយហើយក៏មានអារម្មណ៍ភ័យខ្លាចក៏ស្រែកឮៗ ហើយក៏ដឹងដល់សាច់ញាតិក៏នាំគ្នារត់ទៅមើល ។

បើតាមការអះអាងរបស់ក្រុមគ្រួសារជនរងគ្រោះកន្លងមក រយៈពេលកន្លះខែមកហើយជនរងគ្រោះធ្លាប់មានបំណងរត់ទៅលោតទឹកនិងចង-កសម្លាប់ខ្លួនម្ដងរួចមកហើយតែបានសម្រេចដោយម្ដាយតាមយកមកវិញ ព្រោះតែមានបញ្ហាទំនាស់ក្នុងគ្រួសារបងប្អូនបន្តិចបន្តួចនេះដែរ តែលើកនេះកូនប្រុសបានសម្លាប់ខ្លួនបានសំរេចហើយ ។

ក្រោយពេលពិនិត្យសាកសពរួចហើយ សមត្ថកិច្ចបានប្រគល់សពជនរងគ្រោះឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here