ណេត២៤ម៉ោងបង្កបល្បែងស៊ីសងមួយកន្លែងក្នុងខណ្ឌទួលគោកមានប្រូម៉ូសិនច្រើនណាស់សំរាប់ភ្ញៀវ

0
21

រាជធានីភ្នំពេញ៖ ទីតាំងល្បែងស៊ីសងមួយកន្លែងជ្រកក្រោមស្លាកអ៊ីនធឺណេត២៤ម៉ោង កំពុងតែពង្វក់ក្រុមយុវវ័យអោយញៀនល្បែងភ្លេចការសិក្សារ ដោយគេសង្កេតឃើញក្មេងៗជាច្រើនតែងតែប្រមូលផ្តុំគ្នាចូលលេងជាពិសេសនៅពេលយប់ ព្រោះតែការមានប្រម៉ូសិនផ្តល់ជាអាហារ ភេសជ្ជះ និងទឹកប្រាក់ ដើម្បីទាក់ទាញក្រុមអ្នកញៀនល្បែង ជាពិសេសគឺក្មេងៗ ។ សូមបញ្ជាក់ថាទីតាំងខាងលើស្ថិតនៅតាមបណ្តោយផ្លូវ១៨២ ទេពផន ជាប់ហាងលក់កាបូប ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ។សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះគេសង្កេតឃើញលោក ឯក ឃុនឌឿន បានបញ្ជារអោយអភិបាលរងខណ្ឌដឹកនាំកំលាំងចុះបង្ក្រាបល្បែងស៊ីសងជាច្រើនកន្លែង បិទគ្មានសល់ ។ ដូច្នេះប្រជាពលរដ្ឋនិងរង់ចាំមើលទីតាំងខាងលើនេះ តើអាចបើកបានប៉ុន្មានទៀត បើអភិបាលប្រើកំដាប់ដៃដែកយ៉ាងដូច្នេះ ។

សូមបញ្ជាក់ថា សម្តេចក្រឡាហោម ស ខេង ធ្លាប់បានដាក់បទបញ្ជាអោយសមត្ថកិច្ចរាជធានីទាំងអស់ ត្រូវតែបង្ក្រាបល្បែងស៊ីសងក្នុងមូលដ្ឋានខ្លួនអោយអស់ ។

យើងចាំមើលថាតើលោក ឯក ឃុនឌឿន ហ៊ានបញ្ជាអោយកំលាំងលោកចុះបិទល្បែងអនឡាញនេះទេ ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here