ខណ្ឌ៧មករាបង្ក្រាបល្បែងដូចអាគុយស្ទើរភ្លើង!ខណៈណេត២៤ម៉ោងបង្កប់ល្បែងស៊ីសងខុសច្បាប់រីកដូចផ្សិតនៅតាមបណ្តោយផ្លូវ១០៩(ផ្សារឌុយម៉ិច)

0
19

រាជធានីភ្នំពេញ៖ បន្ទាប់ពីបិទទ្វារបានមួយរយៈពេលខ្លីឥឡូវនេះគេសង្កេតឃើញហាងអ៊ីនធឺណេត២៤ម៉ោងបង្កប់ល្បែងស៊ីសងភ្នាល់តាមអនឡាញ នៅផ្សារឌុយម៉ិច(ផ្លូវលេខ១០៩) បានបើកទ្វាស្វាគមន៍ក្រុមអ្នកញៀនល្បែងទៀតហើយ ដែលធ្វើអោយមតិជាច្រើនគិតថា ប្រហែលជាបានគិតគួររឺនិយាយត្រូវរ៉ូវគ្នាជាមួយអជ្ញាធរមូលដ្ឋានហើយមើលទៅ ។គួររំលឹកផងដែរថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យអាជ្ញាធររាជធានីភ្នំពេញ បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ដែលកើតមាន នៅក្នុងរាជធានីភ្នំពេញផងដែរ ។ ដែលការបញ្ជានេះ បានធ្វើឡើងនៅចំពោះមុខអភិបាលរាជធានីភ្នំពេញ ស្នងការនគរ បាលរាជធានីភ្នំពេញ និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមទាំងមន្ត្រីដែលពាក់ព័ន្ធ ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ។

យោងតាមបទបញ្ជាដែលដាក់ចេញដោយ សម្តេចក្រឡាហោម ប្រជាពលរដ្ឋនឹងរង់ចាំមើល លោក លឹម សុភា អភិបាលខណ្ឌ និងលោក នេត ស៊ីថុន អធិការខណ្ឌ ហ៊ានប្រើកំដាប់ដៃដែកបង្ក្រាបទីតាំងល្បែងស៊ីសងអនឡាញខុសច្បាប់តាមបណ្តោយផ្លូវ១០៩ ឌុយម៉ិច នេះទេ រឺបណ្តោយទុកអោយបើកលេងយ៉ាងអណាធិបតេយ្យផ្ទុយពីបទបញ្ជាថ្នាក់លើ ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here