ប្រកែកលែងបានទៀហើយ!!ក្រោយស្រីស្នេហ៍ទម្លាយរឿងអាថ៌កំបាំងស្នេហាលួចលាក់របស់ព្រះចៅអធិការ​វត្តពោធិ៍​ចិន​តុង

0
16

រាជធានីភ្នំពេញ៖ អុញនោះ ស្រីស្នេហ៍របស់ព្រះនាម ភិក្ខុ វ៉ា​ន វ​ន្នី ព្រះចៅអធិការ​វត្តពោធិ៍​ចិន​តុង បានសរសេរសារតាមបណ្តាញសង្គមហ្វេសប៊ុកទម្លាយការពិតហើយធ្វើអោយប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងនឹកស្មានមិនដល់។ ចាំមើលខាងក្រសួងធម្មការ និងសាសនា ចាត់វិធានការបែបណា?ព្រះចៅអធិការ​វត្តពោធិ​ចិន​តុង ព្រះនាម ភិក្ខុ វ៉ា​ន វ​ន្នី ត្រូវបានអាជ្ញាធរ និង​មន្ដ្រី​ជំនាញ បាន​បើក​ការ​ប្រជុំ​បន្ទាន់​មួយ ក្រោយមានការបែកធ្លាយរូបភាដេកកៀកកើយជាមួយស្រីស្នេហ៍នៅក្នុងបន្ទប់តែពីរនាក់ និងរូបភាពសាសងស្នេហាតាមហ្វេសប៊ុក កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅនេះ ដោយមានការចូលរួមក្រោម​អធិបតីភាព ព្រះ​ធម្ម​បញ្ញា​មុនី សែ​ម សុភា ព្រះ​អនុគណ​ស្តីទី​ខណ្ឌ​ពោធិ៍​សែន​ជ័យ មន្ត្រី​សង្ឃ និង​ភាគី​ពាក់ព័ន្ធ នៅ​សាលា​អនុគណ​ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ពេលនោះ ភិក្ខុ វ៉ា​ន វ​ន្នី បាន​មាន​សង្ឃដីកា​ថា រូបភាព​ដែល​បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​នេះ មិនមែន​ជា​រូប​ពិត​ទេ គឺ​ត្រូវ​បាន​គេ​កាត់ត ដដើម្បីបង្អូចកិត្តិយស​របស់​ព្រះ​អង្គ និង​តម្លៃ​ព្រះពុទ្ធ​សាសនា​ ។

ស្រាប់តែថ្មីៗនេះ កញ្ញា លប ធីតា ដែលមាន Facebook ឈ្មោះថា Jou Mary បានទម្លាយរូបថតភិក្ខុ វ៉ា​ន វ​ន្នី ជាមួយនឹងសារមួយឃ្លាថា “អូនជាអ្នកទិញអោយបង បងថាស្រឡាញ់អាវនឹងឆាតអោយអូនទិញអោយទុកពាក់ពេលបងសឹកទៅតែឡូវមិចក៏បងធ្វើដាក់អូនចឹងអូនលែងមានន័យសំរាប់ហើយមែនបង អគុណគ្រប់យ៉ាងសំរាប់កាបោកប្រាស់ អគុណព្រំលិខិតដែលធ្វើបាពខ្ញុំ កំសត់កំរជាមួយគ្នាជិតមួយឆ្នាំមានទាំងផ្អែមបានទាំងជូរចត់ ដោះស្រាយបង្ហារជាមួយគ្នា ពេលចប់រឿងបានសឹកបងបោះបង់អូនចោល ព្រោះជឿគ្រួសារបង អគុណមេរៀនជីវិត” ដែលធ្វើអោយមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះថាកាលគ្រាមុននាងបានបដិសេធចំពោះរូបថត និងទំនាក់ទំនងជាមួយ ភិក្ខុ វ៉ា​ន វ​ន្នី ថាមិនធ្លាប់ស្គាល់គ្នា ប៉ុន្តែស្រាប់តែឥលូវបែរជាប្រើពាក្យអូនបងពេញៗមាត់ទៅវិញ ក្រោយពេលខាងប្រុសដោះដៃ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here