រឿងមិនគួរកើត!!!ហៅអោយមកដេកលេងក្នុងបន្ទប់ដូចអោយមករំលោភអញ្ចឹង

0
102

រាជធានីភ្នំពេញ៖ ក្មេងស្រីជាអនិតិជនម្នាក់ត្រូវបានគេចាប់រំលោភបានសំរេចចំនួន២ដងក្នុងមួយយប់ដោយសារតែចិត្តល្អពេក ហៅជនសង្ស័យមកស្នាក់នៅក្នុងបន្ទប់ជាមួយ ។ ដែលហេតុការនេះបានកើតឡើងកាលពីយប់ថ្ងៃទី៤ ខែសីហាឆ្នាំ២០១៩ ហើយសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាននៅយប់ថ្ងៃទី ៦ខែសីហា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួល ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។ជនសង្ស័យឈ្មោះ ម៉េង ឌឿន ភេទប្រុអាយុ២៣ឆ្នាំ មុខរបរកម្មករ ចំណែកជនរងគ្រោះឈ្មោះ ស ស ណភេទស្រីអាយុ១៤ឆ្នាំ ទាំងពីរនាក់ស្នាក់នៅបន្ទប់ជួលក្បែរគ្នា នៅក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១​ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ កាលពីវេលាម៉ោង២២និង៣០នាទីថ្ងៃទី៤ខែសីហាឆ្នាំ២០១៩​ ជនសង្ស័យបានឈ្លោះគ្នាជាមួយសង្សារ បន្ទាប់ពីឈ្លោះគ្នាហើយជនរងគ្រោះក៏បានហៅជនសង្ស័យមកបន្ទប់ខ្លួនដេកលេងធម្មតា​ព្រោះគិតថាជាអ្នកស្គាល់គ្នា មិនចង់អោយមានអំពើហឹង្សា ។ ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីបានចូលដេកក្នុងបន្ទប់ហើយ ដូចជាបានកូនសោរអញ្ចឹងជនសង្ស័យបានចាប់បង្ខំនារីរងគ្រោះរំលោភម្តងតែមិនបានសម្រេច នៅមិនអស់ចិត្តជនសង្ស័យក៏បានចាប់បង្ខំនារីរងគ្រោះរំលោភម្តងទៀតរហូតបានសម្រេច២ដង រួចហើយជនសង្ស័យបានអោយទូរស័ព្ទនារីរងគ្រោះមួយគ្រឿងហើយចេញទៅបាត់។ រហូតមកដល់ថ្ងៃទី៦ខែសីហា​ ទើបបែកការដល់បងស្រីជនរងគ្រោះប្តឹងនគរបាលឃាត់ខ្លួនតែម្តង ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here