ស្ងាត់ៗកញ្ញាដួងម៉ានិចចោលស្នេហាខុសវ័យលោកបុត្រទៅស្រឡាញ់អ្នកផ្សេង!!!!

0
92

រាជធានីភ្នំពេញ៖ សុខៗស្រាប់តែស្ថានីយទូរទស្សន៍លេខ៥ លេងបំបែកកញ្ញា ដួង ម៉ានិច  កំពុងតែល្បីមានស្នេហាខុសលោក បុត្រ ឱ្យនាងទៅជួបនឹងអ្នកផ្សេងទៅវិញយ៉ាងនេះ?  អូហូ! តាមការពិតតម្រូវឱ្យនាថក្លាយតួឯកស្រី ជាមួយលោក មង្គល ក្នុងរឿងភាគថ្មីសោះ ស្មានតែចង់បំបែកគ្នា។កញ្ញា ដួង ម៉ានិច កំពុងតែល្បីរឿងមានទំនាក់ទំនងស្នេហាខុសវ័យជាមួយលោក បុត្រ ដែលមានអាយុប្អូនឃើញក្មេងខ្លាំងពេលនៅជាមួយនាង។ ប៉ុន្តែស្រាប់តែកាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ តារាស្រីរូបនេះលេងលេចមុខបណ្តើរមកជាមួយគ្នានឹងលោក មង្គម តារាសម្តែងប្រុសរូបសង្ហាដែលមានវ័យច្រើនល្មមសាមសមនឹងគ្នាក្នុងពិធីក្រុងពាលីរឿងភាគថ្មី “អន្ទាក់ស្នេហ៍”  នៅស្ថានីយទូរទស្សន៍លេខ៥។

រឿងនេះក៏បានប្រកាសថា នឹងថតរយៈពេលបីខែ ដែលធ្វើឱ្យនាងនិងស្នេហាប្រុសក្មេងលោក បុត្រ ត្រូវឃ្លាតឬយ៉ាងណា?

អ្នកដឹកនាំកម្មវិធីរបស់ទូរទស្សន៍នេះបានបង្ហើបឱ្យដឹងថា មូលហេតុដែលដាក់កញ្ញា ដួង ម៉ានិច ជាតួឯកស្រីនោះដោយសារតែនាងមានសមត្ថភាព ហើយរឿងភាគលើកមុនៗ ដែលជាតួឯកស្រីនោះទទួលការគាំទ្រនិងសរសើរ។ ម្យ៉ាងនាងកំពុងតែផ្ទុះរឿងមានទំនាក់ទំនងស្នេហាផ្អែមល្ហែមជាមួយតារាវ័យក្មេងលោក បុត្រ ធ្វើឱ្យផ្អើលពេញបណ្តាញសង្គម ដូច្នេះដាក់នាងមកជាតួឯកស្រីប៉ះជាមួយបុរសវ័យកណ្តាលលោក មង្គល នឹងទទួលបានការគាំទ្រនិងជោគជ័យ។កញ្ញា ដួង ម៉ានិច បានប្រាប់ឱ្យដឹងថា សម្រាប់រឿងភាគថ្មីនេះ នាងមិនផលប៉ះពាល់អ្វីឡើយសម្រាប់នាង និងស្នេហារបស់នាងគឺលោក បុត្រនោះ ប៉ុន្តែនាងសប្បាយចិត្តទៅវិញនៅពេលបានសម្តែងជាតួឯកស្រី មកជួបលោក មង្គល។ សម្រាប់នាងគ្មានបញ្ហាអ្វីនោះទេ ហើយថតរឿងភាគឱ្យស្ថានីយទូរទស្សន៍លេខ៥ លើកនេះជារឿងល្អ និងជាឱកាសថ្មីរបស់នាងទៅវិញ។

តារាសម្តែងសិចស៊ីរូបនេះបានបញ្ជាក់ថា រឿងភាគ “អន្ទាក់ស្នេហ៍” នាងទទួលបានតំណែងជាតួឯកស្រី ដែលជាស្រីក្រមុំស្រស់ស្អាត ជាប់លំដាប់សេដ្ឋីនី ជាមនុស្សមិនងាយទទួលព្រមចំពោះអ្នកណាងាយៗនោះទេ។ រឿងនេះអ្វីដែលពិសេសនោះ នាងដើរតួជាស្រីលំដាប់អ្នកមាន ហើយមានធ្លាប់ឆ្លងការប្តីបីនាក់ ដែលប្តីទាំងនោះសុទ្ធតែស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ រហូតអ្នកណាក៏ចង់ខ្លាចនាងដែរ។ ក្នុងរឿងនេះ សង្គមហៅតួស្រីនេះជាស្រីចង្រៃ  ធ្វើឱ្យតួឯកស្រីក្លាយជាមនុស្សក្រៀមក្រំដាក់ទឹកចិត្តក្នុងជីវិត រហូតមកជួបតួឯកប្រុស ហើយលង់ស្រលាញ់តាមរហូតសម្រេចមានស្វាមីជាលើកទី៤ ។សូមបញ្ជាក់ថា រឿងភាគថ្មីរបស់ទូរទស្សន៍លេខ៥ នឹងត្រៀមថតនាពេលឆាប់ៗនេះ ដោយចំណាយរយៈពេលបីខែ ដើម្បីសម្រិតសម្រាំងទាំងគុណភាព និង ឈុតឆាកល្អៗ ជូនទស្សនិកជនមិនឱ្យខកបំណង។ រឿងនេះក្រៅពីតួឯកទាំងពីរមានតារាល្បីៗដូចជា កញ្ញា រ៉ូហ្សា, កញ្ញា ដានី អារីយ៉ា, កញ្ញា ចាន់ ស្រីរ័ត្ន, កញ្ញា មូនណា, អ្នកនាង ញឹម ច័ន្ទថន, តារាកំប្លែងលោក ចេឡា, លោក រិទ្ធី, លោក យុទ្ធ ឋានៈ, លោក គង់ សុភី, អ្នកស្រី ញឹម សុខា , អ្នកស្រី វណ្ណា និងតារាជាច្រើននាក់ផ្សេងមករួមគ្នាដើម្បីសាច់រឿងនេះនឹងល្អមើល៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here