(វីដេអូ)សកម្មភាពបុគ្គលិក ក្រេដ ហ្វាយនេន មកអុកឡុកដល់ផ្ទះកូនបំណុលផ្អើលភូមិដោយសារតែ…

0
369

រាជធានីភ្នំពេញ ៖ មានរឿងភ្ញាក់ផ្អើលមួយបានកើតឡើងដោយសារតែគេឃើញមនុស្សស្លៀកពាក់ស៊ីវិលប្រហែលជា១០ម៉ូតូបានទៅគោះអង្រួនទ្វារផ្ទះប្រជាពលរដ្ឋធ្វើអោយផ្អើលមនុស្សមួយភូមិ ហើយដំបូងឡើយគេស្មានតែករណីគ្រឿងញៀន រឺក៏បង្ខាំងមនុស្សខុសច្បាប់ ។ តែដល់ពេលទៅសួរនាំអោយច្បាស់ទៅទើបដឹងការពិត ថាមនុស្សមួយក្រុមដែលទៅអង្រួនទ្វារផ្ទះគេនោះគឺបុគ្គលិក ក្រេដ ហ្វាននែនហើយមូលហេតុដែលធ្វើបែបនេះគឺដោយសារតែម្ចាស់ផ្ទះយឺតយ៉ាវក្នុងការបង់ប្រាក់ ។ ដែលហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង ២ រសៀល ថ្ងៃទី ៣០ ខែកក្តដា ឆ្នាំ២០១៩ នៅក្នុងក្រុមទី៤ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។បើតាមសំដីរបស់អតិថិជន ក្រេដ ហ្វាននែន បានអោយដឹងថា ដោយសារតែ ក្រេដ ងាយស្រួលរត់ឯកសារ ក្នុងការផ្តល់ប្រាក់កម្ចី ទើបម្រេចចិត្តខ្ចីប្រាក់ពី ក្រេដ ហ្វាននែន រយៈពេលកន្លងមកពិតជាងាយស្រួល ទើបធ្វើអោយខ្លួនបន្តខ្ចីប្រាក់ពី ក្រេដ នេះចំនួន៤លើកមកហើយ ហើយក៏មិនដែលមានបុគ្គលិកណា មកបង្ខិតបង្ខំ សំឡុត គំរាមកំហែង ដែរ ទើបតែមួយរយៈពេលចុងក្រោយនេះ មានបុគ្គលិក របស់ ក្រេដ ហ្វាននែន បានមកធ្វើទុក្ខបុកម្នេញ ដោយសារតែការបង់ប្រាក់សងមានការយឺតយ៉ាវ។

អតិថិជន ខាងលើបន្តថា ដោយសារតែការបង់សង មានការយឺតយ៉ាវ ទើបធ្វើអោយបុគ្គលិករបស់ ក្រេដ បានទៅរំខានដល់កន្លែងលក់ដូរ ក៏ដូចជាដល់ផ្ទះ។ ការរំខាននៅកន្លែងលក់ដូរ ដោយក្រុមបុគ្គលិកប្រមាណ ៤នាក់ទៅ៥នាក់ បាននាំគ្នាទៅអង្គុយចាំទារលុយ នៅជុំវិញតូបលក់ដូរ និងប្រាប់គេឯងថា ម្ចាស់តូប ជំពាក់លុយ ខាង ក្រេដ របស់ខ្លួនមិនព្រមសង រហូតដល់ម្ចាស់តូប បញ្ឈប់ការជួលតូបអោយលក់ដូរបន្តទៀត និងត្រូវរើឥវ៉ាន់ យកមកទុកនៅផ្ទះ ដោយមិនបានប្រកបរបរអ្វីទៀតឡើយ។

ក្រោយពីមុខរបរលក់ដូរនៅឯផ្សារត្រូវបានផ្អាក និងមិនចំណូល ដើម្បីសងដល់ ក្រេដ នេះ ក្រុមបុគ្គលិកក្រេដ បានបន្តមកអុកឡុករំខានដល់ផ្ទះ ដោយមានគ្នីគ្នាប្រមាណជា១០នាក់ ស្រែកឡូឡារ ស៊ីផ្លេម៉ូតូ លឺៗ ជាដើម។ ទោះបីម្ចាស់ផ្ទះនិយាយ លួងលោមសម្រុះសម្រួលយ៉ាងណា ក៏មិនស្តាប់ គឺនៅតែបង្ខំអោយសងលុយ អោយខានតែបាន។

ដោយឡែកបើតាមការអោយដឹងពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងពីធនាគារមួយចំនួន ចំពោះការបង់ប្រាក់សង មានការយឺតយ៉ាវ គេតែមានការផាកពិន័យ ទៅតាមចំនួន ថ្ងៃឬក៏ចំនួនខែដែលបានបង់យឺតយ៉ាវនោះ ខុសប្លែកតែខាង ក្រេដ មិនមានការផាកពិន័យ គឺមានតែក្រុមចុះមក សំឡុត គំរាម ដល់អតិថិជនរបស់ខ្លួនទៅវិញ ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here