បងម៉ៅ៣នាក់និងថ្នាំញៀនជាង២១គ.កត្រូវសមត្ថកិច្ចខណ្ឌដង្កោចាប់ឃាត់ខ្លួន

0
17

រាជធានីភ្នំពេញ៖ កាលពីយប់រំលងអាធ្រាតឈានចូលថ្ងៃទី ២៨ខែកក្តដា ឆ្នាំ២០១៩ សមត្ថកិច្ចបានធ្វើការចាប់ឃាត់ខ្លួនជនជាតិនីហ្សេរីយ៉ាចំនួនបីនាក់ និងដកហូតថ្នាំញៀនប្រមាណជាង ២១គីឡូក្រាម។ ការចាប់ខ្លួននេះ បានធ្វើឡើងកាលពីអាធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ ។មន្ត្រីជាន់ខ្ពស់អគ្គស្នងការនគរបាលជាតិបានប្រាប់នៅព្រឹកថ្ងៃទី២៩ ខែកក្កដា នេះថា សមត្ថកិច្ចខណ្ឌដង្កោ បានឃាត់ជនជាតិនីហ្ស៊រីយ៉ាចំនួន៣នាក់ ដកហូតថ្នាំញៀន ICE ចំនួន ២១ដុំ ទម្ងន់ប្រមាណ២១គីឡូក្រាម។ ហើយខាងមន្ទីរប្រឆាំងគ្រឿងញៀន បានចាត់តាំងមន្ត្រីជំនាញ ទៅសហការដើម្បីស្រាវជ្រាវបន្ត ស្វែងរកបក្ខពួកដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។

ជនសង្ស័យដែលបានឃាត់ខ្លួនចំនួន៣នាក់ ៖

ទី១ឈ្មោះ ម៉ាឌូកា ចនអេសឈីប៊ូឌូ ហៅ MADUKAJONASCHIBU DO ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិ នីសេរីយ៉ា មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះសំណាក់តូនី ផ្លូវបេតុង ភូមិចំរើនផល សងា្កត់ស្ទឹងមានជ័យ២ ខណ្ឌមាន ជ័យ រាជធានីភ្នំពេញ ទី២ឈ្មោះ អ៊ូប៊ីស៊ីស៊ីកោឌីណាកាឈីម័ររៀ ហៅ OBIESIE CHIKA ODINAKA CHIEMERIE ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិនីសេរីយ៉ា មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះសំណាក់តូនី ផ្លូវបេតុង ភូមិចំរើនផល សងា្កត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទី៣ឈ្មោះ DAVIS CANKWDO ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិនីសេរីយ៉ា មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលបុរីពិភពថ្មីចំការដូង ភូមិថ្មី សងា្កត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ  វត្ថុតាងចាប់យកបានរួមមាន ទី១-ក្រាមពណ៌សថ្លាចំនួន ២១ កញ្ចប់ថង់ផ្លាស្ទីចពណ៌លឿង ទី២-លិខិតឆ្លងដែនចំនួន០៣ក្បាល

ទី៣-សាក់កាដូ (កាបូបស្ពាយ) ចំនួន០២ (ពណ៌ខ្មៅ០១,ពណ៌ខៀវ០១) ទី៤-ទូរស័ព្ទដៃចំនួន០៤គ្រឿង (SAMSUNG S8+ ពណ៌ខ្មៅចំនួន០១,NOKIA ចុចពិលពណ៌ខ្មៅចំនួន០១,NOKIA 3310 ពណ៌សចំនួន០១,SAMSUNG J7 ពណ៌ទឹក មាសចំនួន០១) ទី៥-ឯកសារមួយចំនួន ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here