ដាច់ផ្ងារហើយលោកព្រះ!!!រវល់ផឹកស៊ីមិនចេញល្បាតអញ្ចឹងតើបានជាកើតបទល្មើសចោរឆក់…

0
35

រាជធានីភ្នំពេញ ៖ មកពីមូលដ្ឋានសំបូរល្បែងស៊ីសង បូកផ្សំទាំងសមត្ថកិច្ចខ្សោយ ទើបកើតជាអំពើរចោរលួច ឆក់ ប្លន់ ។ ជាក់ស្តែងស្រ្តីប្រកបរបររកស៊ីលក់ផ្លែឈើ តាមរ៉ឺម៉កដ៏កម្សត់ម្នាក់ ត្រូវបានចោរ២នាក់ ជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបបានសំរេច រួចជិះគេចខ្លួនបាត់ ខណៈសមត្ថកិច្ចដែនដីកំពុងលង់លក់ក្នុងដំណេក នៅវេលាម៉ោង៤.១០នាទីទៀបភ្លឺ ថ្ងៃទី២៤ ខែកក្ដដា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។ ស្រ្តីរងគ្រោះមានឈ្មោះ រៀង សុធី អាយុ៤១ឆ្នាំ មុខរបរលក់ផ្លែឈើតាមរឺម៉ក ស្នាក់នៅផ្ទះជួល ភូមិត្រពាំងសិលា ខណ្ឌដង្កោ មានស្រុកកំណើត ខេត្តកំពង់ចាម បានរៀបរាប់ទាំងយំអួលដើមករថា មុនពេលកើតហេតុ រូបគាត់បើករឺម៉កចេញពីផ្ទះជួល គោលបំណងទៅយកផ្លែឈើនៅផ្សារដើមគរ ដោយធ្វើដំណើរពីលិចទៅលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យ២នាក់ ជិះម៉ូតូធុនធំមួយគ្រឿង មិនចាំស្លាកលេខ ជិះមកពីក្រោយរួចធ្វើសកម្មភាព ឆក់កាបូបស្ពាយបានសំរេច ។

ប្រភពបន្តថា ពួកចោរបានព្យាយាមជិះរត់គេចសម្ដៅទៅតាមផ្សារដើមគរ រូបគាត់ក៏បើករឺម៉កតាមពីក្រោយ ស្រែកចោរៗតែគ្មាននរណាម្នាក់អាចជួយគាត់ដេញតាមចោរបាននោះទេ សូមម្បីតែសមត្ថកិច្ចក៏គ្មានម្នាក់ដែរ ។ ទ្រព្យសម្បត្តិដែលនៅក្នុងកាបូបរួមមាន លុយខ្មែរនិងដុល្លារសរុបជាងមួយពាន់ដុល្លារ ទូរសព្ទ័ដៃមួយគ្រឿង កាតគ្រីម៉ូតូមួយ និងអត្តសញ្ញាណបណ្ណមួយសន្លឹក ។

ក្រោយកើតហេតុ ជនរងគ្រោះបានជិះរឺម៉កត្រលប់មកក្រោមស្ពានអាកាសស្ទឹងមានជ័យទាំងអស់សង្ឃឹម និងបានឱ្យក្រុមអ្នកយកព័ត៌មាន ជូនមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ស្ទឹងមានជ័យ២ នឹកស្មានថាបងៗសមត្ថកិច្ចប៉ុស្តិ៍ប្រហែលគាត់ធ្វើការងារអស់កម្លាំងខ្លាំងហើយមើលទៅបានជាមិនទាន់ចេញល្បាត ពេលមកដល់ បែរជាឃើញបន្សល់វង់ផឹកស៊ីសំបកស្រាបៀរពាសពេញមុខប៉ុស្តិ៍។

ប្រភពក្បែរៗនោះបានឱ្យដឹងថា មុខប៉ុស្តិ៍នេះ គឺគេសង្កេតឃើញឧស្សាហ៍មានការជួបជុំផឹកស៊ីណាស់ ប៉ុន្តែមិនដឹងមន្រ្តីណាខ្លះទេ? ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here