ជិវិតមិនទៀង!!!យាយតា២នាក់ជិះកង់បីឥណ្ឌាចេញពីខួបកំណើតចៅត្រឡប់មកផ្ទះវិញត្រូវរថយន្តបុកស្លាប់ទាំង២យ៉ាងអាណោចអធ័ម

0
37

រាធានីភ្នំពេញ៖ មានហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងដោយសារតែរថយន្តមួយគ្រឿងបានបើកទៅបុកកង់បីឥណ្ឌាបណ្តាលអោយពីរនាក់តាយាយស្លាប់ភ្លាមៗ និងរបួសមនុស្ស៣នាក់ទៀតកាលពីវេលាម៉ោង ៩.៤៥នាទីយប់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ ៣៧១ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។សព២នាក់យាយតាមានឈ្មោះញ៉ួនគិន​ ភេទប្រុសអាយុ៦៦ឆ្នាំ​ ចំណែកប្រពន្ធឈ្មោះលាងហាក់​ អាយុ៦៩ឆ្នាំ​ ស្នាក់ភូមិត្នោតជ្រុំ​ សង្កាត់បឹងទំពុន២​ ខណ្ឌមានជ័យ ជិះកង់បីឥណ្ឌាមួយគ្រឿងពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 1HA-0153 ចំណែករថយន្តបង្កម៉ាក ហាយឡែនឌ័រ ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AV-3036 ។

បើតាមសម្តីកូនជនរងគ្រោះបានឲ្យដឹងថា​ មុនពេលកើតហេតុទាំងជនរងគ្រោះនិងគ្រួសារទាំងអស់គ្នាបានចូលរួមកម្មវិធីខួបកំណើតបងប្អូននៅបឹងត្របែក ។ បន្ទាប់មកជនរងគ្រោះរួមទាំងកូនចៅសរុប៥នាក់បានចេញមកមុនដោយជិះកង់បីឥណ្ឌ ។ ខណះពេលមកដល់ចំណុចកើតហេតុក៏ជួបគ្រោះថ្នាក់ចរាចរណ៍បែបនេះតែម្តងទៅ ។

ចំណែកសាក្សីដែលបានឃើញហេតុការវិញបានអោយដឹងផងដែរថា មុនពេលកើតហេតុគេបានឃើញ ម៉ូតូកង់បីឥណ្ឌា(ដឹងជនរងគ្រោះ) ធ្វើដំណើរតាមបណ្តោយផ្លូវ៣៧១ ក្នងទឹសដៅពីជើងទៅត្បូងបានវ៉ាជែងនិងរថយន្តមួយគ្រឿងតែវ៉ាមិនផុតក៏ជ្រុលទៅបុកនិងរថយន្តបង្កតែម្តងទៅ ។​ភ្លាមៗនោះអ្នកបើកបររថយន្តបានបើកទ្វាររត់គេចខ្លួនបាត់បន្សល់ទុកតែនារីជនជាតិចិនដែលជិះជាមួយ និងរថយន្តនៅកន្លែងកើតហេតុប៉ុណ្ណោះ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅធ្វើការវាស់វែង និងទាក់ទងទៅកំលាំងជំនាញដើម្បីយករថយន្តនិងម៉ូតូកង់បីឥណ្ឌាទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរងចាំដោះស្រាយនៅពេលក្រោយ ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here