សំណង់ផ្ទះល្វែងក្រុមហ៊ុនបុរី រតនៈសាគីរ៉ា!អជ្ញាធរថាគ្មានច្បាប់សាងសង់តែសង់ជិតរួចហើយ…

0
11

ខេត្តប៉ៃលិន៖ប្រធានការិយាល័យភូមិបាលក្រុងប៉ៃលិនកាលពីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ បានដឹកនាំកម្លាំងពាក់ព័ន្ធមួយចំនួនចុះត្រួតពិនិត្យសំណង់ផ្ទះល្វែងសង់លក់របស់ក្រុមហ៊ុនបុរី រតនៈសាគីរ៉ា ស្ថិតក្នុងភូមិវត្តសង្កាត់ ក្រុងប៉ៃលិនបានអះអាងថាជាសំណង់ដែលគ្មានច្បាប់អនុញ្ញាតហើយការសាងសង់ក៍គ្មានគុណភាពមិនអាចទទូលយកបាន។លោក ញ៉ែម វណ្ណា ប្រធានការិយាល័យភូមិបាលក្រុងបានបញ្ជាក់ថា សំណង់ជាច្រើននៅក្រុងប៉ៃលិនត្រូវបានអភិបាលរងខេត្តទទួលបន្ទុកសំណង់ដឹកនាំមន្ត្រីជំនាញនិងមន្ត្រីពាក់ព័ន្ធមួយចំនួនចុះត្រួតពិនិត្យទៅលើសំណង់ផ្ទះល្វែងយីហោបុរីរតនៈសាគីរ៉ាដែលកំពុងសាងសង់ជាង50ភាគរយហើយគឺគ្មានសុំច្បាប់អនុញ្ញាតត្រឹមត្រូវហើយមួយចំនួនរត់ការបណ្តើរសាងសង់បណ្តើរ។

លោកប្រធានភូមិបាលបានបន្តថាសំណង់ផ្ទះល្វែងយីហោបុរីរតនៈសាគីរ៉ា ដែលមានម្ចាស់ឈ្មោះ ផឹង សុភី ស្ថិតក្នុងភូមិ សង្កាត់ខាងលើគ្មានបានសុំច្បាប់អនុញ្ញាត គ្មានប្លង់ស្ថាបត្យកម្មនិង គ្មានអ្នកបច្ចេកទេស នៅមើលត្រួតពិនិត្យគុណភាពសំណង់ទេគឺបណ្តោយឱ្យមេជាងជាអ្នកមើលខុសត្រូវ។លោកបានអះអាងប្រាប់លោកអភិបាលរងថាសំណង់នេះមិនអាចទទួលយកបានទេហើយនឹងធ្វើរបាយការណ៍ជូនលោកប្រធានមន្ទីររៀបចំដែនដីនគរូបនីយ៍កម្មខេត្តដើម្បីចាត់វិធានការជាបន្ទាន់។

ពាក់ព័ន្ធករណីសំណង់ដែលគ្មានច្បាប់ត្រូវបានមន្ត្រីរាជការនិងប្រជាពលរដ្ឋនិយាយរិះគន់ថា ភាគច្រើនជារបស់លោកឧកញ៉ា និង មន្ត្រីមានប្រាក់មានអំណាចដោយអ្នកខ្លះគេអាងស្គាល់ថ្នាក់លើហើយរត់ការរំលងថ្នាក់ខេត្ត។ មានសំណង់ខ្លះទៀតសាងសង់រួចប៉ន្តែគ្មានច្បាប់។ ពួកគាត់សំណូមពរសុំឱ្យអាជ្ញាធរខេត្តនិងមន្ទីរជំនាញចុះពិនិត្យសំណង់ដែលកំពុងសាងសង់នៅចំណុចផ្សារព្រំខាងត្បូងនិងខាងជើងឃុំស្ទឹងកាច់ស្រុកសាលាក្រៅព្រោះ ភាគច្រើនជាសំណង់គ្មានច្បាប៎ជៀសវាងគ្រោះថ្នាក់បាក់ស្រុតដូចនៅខេត្តព្រះសីហនុ។

យោងតាមលិខិតលេខ០៧៩/១៩ចុះថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០១៩ របស់មន្ទីររៀបចំដែនដីនគរូនីយ៍សំណង់និងសុរិយោដីដែលបានចុះពិនិត្យសំណង់គ្មានច្បាប់នៅក្នុងខេត្តប៉ៃលិន។ ទោះបីដឹងថាសំណង់ផ្ទះល្វែងបុរីរតនៈសាគឋិរ៉ាគ្មានច្បាប់និងសាងសង់គ្មានគុណភាពក៍ប្រតិភូដែលចុះទៅគ្មានវិធានផ្អាកឬទប់ស្កាត់ឡើយដោយពួកគេនៅតែសាងសង់យ៉ាងរលូនគួរឱ្យឆ្ងល់មែន។

ករណីនេះមានតែលោកឧបនាយករដ្ឋមន្ត្រីជាសុផារ៉ារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូនីយ៍សំណង៉និងសុរិយោដីទេទើបអាចទប់ស្កាត់បាន៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here