ក្រឡាប់រថយន្តទេសចរណ៍ត្រង់ចំណុចដដែល!ផ្លូវចុះភ្នំគូលេនស្លាប់២នាក់របួសច្រើននាក់

0
257

ខេត្តសៀមរាប៖ ជនជាតិចិនប្រុសស្រីពីរនាក់បានស្លាប់ពេលបញ្ជូនដល់មណ្ឌលសុខភាព ហើយ១១នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាល ក្នុងគ្រោះថ្នាក់ក្រឡាប់រថយន្ត ពេលបើកចុះពីលើភ្នំគូលែនកាលពីវេលាម៉ោង១រសៀលថ្ងៃទី ២១ ខែ កក្កដាឆ្នាំ២០១៩ ត្រង់ចំណុច ផ្លូវកោងចុះពីលើភ្នំគូលែនថ្មីផ្នែកខាងកើត ស្ថិតនៅភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។សមត្ថកិច្ចបានឲ្យដឹងថារថយន្តដែលក្រឡាប់ម៉ាកSSANG YONG ISTANA ពាក់ស្លាកលេខ សៀមរាប 2A-9016  ពណ៌សក្រឡាប់ផ្ងាជើងពេលចុះពីលើភ្នំគូលែនដោយខ្លួនឯង។ ប្រភពដដែលបានបន្តទៀតថារថយន្តបានបើកចុះមកផ្លូវខាងកើតតាមស្រុកស្វាយលើ ពេលមកដល់ចំណុចគ្រោះថ្នាក់ក៍ក្រឡាប់តែម្តង។ ភ្លាមៗនោះអ្នកបើកបររថយន្តនិងមគ្គុទេសម្នាក់ទៀត នាំគ្នារត់គេចខ្លួនបាត់អស់។ ពេលសមត្ថកិច្ចចុះជួយអន្តរាគមន៍ មានអ្នករួមដំណើររងរបួសសរុប ១៣ នាក់ ស្រី ៨នាក់ ក្នុងនោះរងរបួសធ្ងន់ ៥ នាក់ ស្រី ២ ស្រី ។ ប៉ុន្តែពេលបញ្ជូនទៅមន្ទីរពេទ្យ ស្ត្រីនិងបុរសជនជាតិចិន២នាក់បានស្លាប់។ ដោយម្នាក់ស្លាប់នៅមណ្ឌលសុខភាពស្វាយលើ ឯម្នាក់ទៀតស្លាប់ពេលបញ្ជូនដល់មន្ទីពេទ្យបង្អែកស្រុកសូទ្រនិគម។ អ្នករងរបួសនិងស្លាប់សុទ្ធតែ ជាជនជាតិចិនទាំងអស់។ ខណះនេះ អ្នករងរបួសទាំងអស់បានបញ្ជូនទៅមន្ទីរពេទ្យស្រុកស្វាយលើ និងស្រុកសូទ្រនិគម។

តាមការសន្និដ្ឋានករណីគ្រោះថ្នាក់នេះអាចមកពីការបើកបរលឿននៅផ្លូវចុះចំណោទ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០១៩ រថយន្តដឹកអ្នកដំណើរធុនធំ បានក្រឡាប់ផ្ងាជើងបង្កអោយមានអ្នករងរបួសរហូត១២ នៅចំណុចក្បែរគ្នា ហើយសុទ្ធសឹងបើកបរក្នុងទិសដៅចុះពីលើភ្នំគូលែនដូចគ្នា ប៉ុន្តែមិនមានបាត់បង់ជីវិតនោះទេ។ ចំណែកលើកនេះវិញ គឺឆក់យកជីវិតមនុស្សដល់ទៅពីរនាក់ ចឹងទេអ្នកបើកបរទាំងអស់គួរប្រុងប្រយត្ន័ ជៀសវាងមានហេតុអាក្រក់ទាំនេះកើតមានទៀត៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here