ប៉េអ៊ឹមចាប់ខ្លួនប៉ូលីសអន្ដោប្រវេសន៍ម្នាក់នៅខេត្តត្បូងឃ្មុំដោយសារតែបាញ់មេឃ…

0
62

ខេត្តត្បូងឃ្មុំ៖ មន្ដ្រីនគរបាលអន្ដោប្រវេសន៍ នៅច្រកទ្វារអន្ដរជាតិអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញម្នាក់ ដែលបង្កការបាញ់បោះសេរី នៅចំណុចភូមិពន្លៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវកម្លាំងអាវុធហត្ថខេត្តត្បូងឃ្មុំ ចាប់ខ្លួនភ្លាមៗ នៅយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩។របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា មន្ដ្រីនគរបាលខាងលើ ឈ្មោះ សំ ណាង អាយុ៤២ឆ្នាំ ហើយត្រូវជាកូនរបស់អតីតមន្ដ្រីជាន់ខ្ពស់ម្នាក់ នៅក្រសួងមហាផ្ទៃ។ ក្រោយការចាប់ខ្លួន សមត្ថកិច្ចដកហូតបាន អាយុខ្លី០១ដើម គ្រាប់១៥នៅក្នុងបង់។ បច្ចុប្បន្នជនសង្ស័យត្រូវបានកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងតាមនីតិវិធី។

ពាក់ព័ន្ធករណីនេះអាវុធហត្ថខេត្តត្បូងឃ្មុំមិនទាន់បានបញ្ជាក់អំពីព័ត៌មានលម្អិតនៅឡើយទេ ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here