កម្មករលាងរថយន្ត!!! សង្ស័យយករថយន្តដែលគេផ្ញើរជិះដើរលេងពេលត្រលប់មកវិញជ្រុលទៅបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋស្លាប់ម្នាក់

0
484

ខេត្កកណ្ដាល៖ មានករណីរថយន្តបើកយ៉ាងលឿនបុកទំលុះជញ្ជាំងផ្ទះប្រជាពលរដ្ឋបណ្តាលអោយស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនិងបុរស២នាក់ទៀត រងរបួសស្រាល ។ ដែលហេតុការបើករថយន្តុកជញ្ជាំងផ្ទះនេះបានកើតឡើងកាលពីវេលាម៉ោង២.៣០នាទីទាបព្រឺឈានចូល ថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូមែត្រលេខ៣១-៣២ ស្ថិតក្នុង ភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ។រថយន្តបង្កម៉ាក B.M.W ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2AC-7979 បើកបរដោយឈ្មោះ ឈាង សារ៉ាក់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ កម្មករលាងរថយន្ដ មានទីលំនៅភូមិថ្មប្រជុំ ឃុំមានស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ (របួសស្រាល) រួមដំណើរដោយមនុស្ស២នាក់ផ្សេងទៀត គឺទី១ ឈ្មោះឈឹម សុខនិត្យ ភេទស្រី អាយុ៣២ឆ្នាំ មានទីលំនៅភូមិព្រែកតាទន់ ឃុំព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល(ស្លាប់) និងទី២ឈ្មោះ ឡេង ម៉េងហៀង ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរ កម្មករលក់សាំង មានទីលំនៅភូមិព្រែកតាទន់ ឃុំព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

តាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ដបង្កបើកយ៉ាងលឿនតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏បានជ្រុលចង្កូតទៅបុកទម្លុះជញ្ជាំងផ្ទះរបស់ប្រជាពលរដ្ឋលក់ម៉ូតូដែលមានចំងាយពីផ្លូវប្រវែង៤,៩០ម៉ែត្រ បណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់និង២នាក់រងរបួសស្រាល ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់យករថយន្ដបង្កខាងលើទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ដោយឡែកសពត្រូវបាននគរបាលជំនាញប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here