ចៅហ្វាយក្រុងអោយបង្ក្រាបល្បែង!តែអជ្ញាធរទួលគោកធ្វើមិនដឹង

0
23

រាជធានីភ្នំពេញ៖ អជ្ញាធរខណ្ឌទួលគោកហាក់បណ្តែតបណ្តោយអោយល្បែងស៊ីសងប្រភេទកន្ទុយលេខ ឆ្នោតយួនបើកកត់យ៉ាងច្រើនជុំវិញផ្សារសាមគ្គី គ្មានវិធានការបង្ក្រាបសោះ ដែលទង្វើនេះផ្ទុយនិងបទបញ្ជារបស់ចៅហ្វាយក្រុង ។គួររំលឹងផងដែរថា កាលពីព្រឹកថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០១៩ លោក ឃួង ស្រេង អភិបាលរាជធានី បានចេញបទបញ្ជាអោយមន្ត្រីក្រោមឪវ៉ាទចុះបង្ក្រាបរាល់ល្បែងស៊ីសងទាំងអស់ដែលបើកលេងយ៉ាងអាណាធិបតេយ្យ ។ ដោយបានដាក់ផែនការនេះ ឲ្យស្នងការរាជធានីភ្នំពេញ ចុះធ្វើការស្រាវជ្រាវ ហើយឈានទៅដល់ការបង្ក្រាបតែម្ដង ពីព្រោះវាដូចជាគគ្រិកគគ្រេងពេក ។

ដោយឡែកសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៩ ក៏បានបញ្ជាឲ្យ អាជ្ញាធររាជធានីភ្នំពេញ បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ដែលកើតមាន នៅក្នុងរាជធានីភ្នំពេញ។ ការបញ្ជានេះ បាន ធ្វើ ឡើងនៅចំពោះមុខអភិបាលរាជធានីភ្នំពេញ ស្នងការនគរ បាលរាជធានីភ្នំពេញ និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមទាំងមន្ត្រីដែលពាក់ព័ន្ធ ក្នុងពិធី ប្រកាសចូលកាន់តំណែងក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅសាលារាជធានីភ្នំពេញ ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here