ឥណ្ឌា-ប៉ាគីស្ថាន ឈានដល់ការបាញ់ម៉ីសីលដាក់គ្នានៅតាមបណ្តោយព្រំដែន តំបន់កាស្មៀរ

0
408

បរទេស៖ ស្ថានភាពនៅតាមបណ្តោយព្រំដែនឥណ្ឌា -ប៉ាគីស្ថាន ស្ថិតនៅតំបន់កាស្មៀរកាន់តែតានតឹងពីមួយថ្ងៃទៅមួយថ្ងៃ​ក្រោយពេល ដែលប្រទេសទាំងពីរ ឈានដល់ការប្រើប្រាស់ មីស៊ីល ។ សហគមន៍អន្តរជាតិ បង្ហាញក្តីបារម្ភយ៉ាងខ្លាំងថា ក្រោយការប្រើប្រាស់មីស៊ីល​ អាចជំរុញប្រទេសទាំងពីរធ្លាក់ក្នុងសង្រ្គាមទ្រង់ទ្រាយធំ នឹងប្រើប្រាស់អាវុធទំនើបៗជាងនេះ ។ អ្វីដែលបារម្ភបំផុតនោះគឺអាវុធបរមាណូ ដែលប្រទេសទាំងពីរមានប្រហាក់ប្រហែលគ្នា អាចបំផ្លាញប្រទេសទាំងពីរ ដូចគ្នា។ការប្រឈមមុខរវាងឥណ្ឌានិងប៉ាគីស្ថាន នៅតាមបណ្តោយព្រំដែនអាចលើសពីសមត្ថភាពគ្រប់គ្រង​ប្រសិនបើ មិនមានការលូកដៃពីការក្រៅទប់ស្កាត់ស្ថានការណ៍ទេនោះ ។ ការប្រឈមមុខតានតឹង រវាងឥណ្ឌា​-ប៉ាគីស្ថាន បានផ្ទុះឡើងតាំងពីចុងខែ កុម្ភៈ រហូតមកទល់ពេលនេះ​ ។ កាលពីថ្ងៃទី​២៧ខែកុម្ភៈ​ឥណ្ឌានិងប៉ាគីស្ថានបានបញ្ជូនយន្តហោះចម្បាំងទៅប្រឈមមុខដាក់គ្នានៅតំបន់កាស្មៀរ។
ស្ថានភាពកាន់តែអាក្រក់ទៅ​ក្រោយពេលយន្តហោះចម្បាំងរបស់ឥណ្ឌា បានបើកការវាយប្រហារទៅលើទីតាំងក្នុងប្រទេសប៉ាគីស្ថាន ដែលរដ្ឋាភិបាលឥណ្ឌាចាត់ទុកដាជាទីកន្លែងហ្វឹកហាត់ដល់ក្រុមភេរវកម្មដើម្បីវាយប្រហារទៅលើទីតាំងក្នុងប្រទេសឥណ្ឌា។ នេះការប្រឈមមុខតានតឹងបំផុតមិនធ្លាប់មានចាប់តាំងពី ឆ្នាំ​១៩៧១មកទល់ពេលនេះ។
សារព័ត៌មានរ៉យទ័របានដកស្រង់សម្តីរដ្ឋមន្ត្រីប៉ាគីស្ថានបានឲ្យដឹងថា៖ ឥណ្ឌា បានបាញ់មីស៊ីល​៦គ្រាប់ទៅលើទីតាំងនៅក្នុងទឹកដីប៉ាគីស្ថាន។ ចំណែកប៉ាគីស្ថានវិញក៏បានតបតវិញដោយបាញ់មីស៊ីល​ច្រើនជាង ឥណ្ឌាដល់ទៅ​៣ដង​ ជាការព្រមានដល់រដ្ឋាភិបាលទីក្រុងញ៉ូវដេលី​។
រដ្ឋមន្ត្រីប៉ាគីស្ថានបានបញ្ជាក់ថា​«យើងបាននិយាយហើយថា បើអ្នកបាញ់មីស៊ីលមកលើទឹកដីយើងមួយគ្រាប់ យើងនឹងបាញ់សងវិញ​៣គ្រាប់ »។
ការប្រឈមមុខតានតឹង កំពុងតែជម្រុញឲ្យប្រទេសទាំងពីរ​ឈានទៅរកសង្គ្រាមជាទ្រង់ទ្រាធំ​មិនធ្លាប់មាន​នៅក្នុងតំបន់កាស្មៀរ ដែលប្រទេសទាំងពីរបានប្រកាសថាជាដែនអធិបតេយ្យរបស់ខ្លួន​ ជាចំណុចគ្រោះថ្នាក់បំផុត ដល់តំបន់និងពិភពលោកទាំងមូល​។
នៅពេលនេះភាពតានតឹងមិនត្រឹមតែស្ថិតនៅលើការគំរាមកំហែងនោះឡើយ​គឺបានឈានដល់ ដំណាក់កាលប្រើអាវុធដាក់គ្នា ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here