ធុំខ្លិនស្អុយភាយចេញពីវិទ្យាល័យមួយក្នុងសង្កាត់សំរោងខណ្ឌព្រែកព្នៅសិស្សត្រូវបង់ម្នាក់១ម៉ឺនរៀលពេលប្រឡងឆមាសថ្នាក់ទី៩

0
405

រាជធានីភ្នំពេញ ៖ អាណាព្យាបាលជាច្រើនបានលើកឡើងថា នាយកសាលាវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន សំរោងជើងស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ ឈ្មោះរ៉េត រ៉ាន់ បានយកលុយពីសិស្សម្នាក់១០០០០រៀលដើម្បីយកទៅអូសក្រដាស់ប្រឡងឆមាសទី២ថ្នាក់ទី៩ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ។ការប្រមូលលុយដូច្នេះ អាណាព្យាបាលសិស្សមួយចំនួនបានសម្ដែងការងឿងឆ្ងល់ចំពោះនាយកសាលាឈ្មោះរ៉ាត រ៉ាន់ ដែលបង្គាប់ឲ្យសិស្សកំពុងសិក្សាថ្នាក់ទី៩ ប្រមូលលុយម្នាក់១០០០០រៀល (១.០០០០៛) ទៅឲ្យនាយកសាលានោះថាហាក់មានភាពមិនប្រក្រតី។ ដោយគាត់សួរទៅកូន ពួកគេបានប្រាប់ថា លុយនេះសម្រាប់ចំណាយការអូសក្រដាស់ប្រឡងឆមាសទី២ថ្នាក់ទី៩ ឲ្យធំៗស្រួលមើល តែជាក់ស្តែងពេលប្រឡងកូនៗរបស់ពួកគាត់ប្រាប់ថាក្រដាសប្រឡងនៅតូចៗដូចមុនដដែល មិនតែប៉ុណ្ណោះនៅពេលប្រឡងមុខវិជ្ជាភាសាខ្មែរសសេរតាមអាន តម្រូវឲ្យសិស្សហែកសៀវភៅខ្លួនឯងសសេរថែមទៀត។

អាណាព្យាបាលសិស្សសុំមិនបញ្ចេញឈ្មោះម្នាក់ រស់នៅភូមិសំរោងកណ្តាល សង្កាត់សំរោង ខណ្ឌព្រែកព្នៅ មានប្រសាសន៍ថាខ្លួនជាប្រជាពលរដ្ឋក្រីក្រ រកព្រឹកខ្វះល្ងាច យ៉ាងណាក៍ត្រូវបេះពីមាត់បេះពីកដើម្បីយកលុយ១០០០០រៀល អោយកូនយកលុយទៅបង់ឲ្យនាយកសាលានេះដែរខ្លាចកូនអត់បានក្រដាស់ប្រឡងនិងគេ។

រីឯអាណាព្យាបាលសិស្សម្នាក់ទៀត រស់នៅភូមិសំរោងជើង សង្កាត់សំរោង បានថ្លែងស្រដៀងគ្នានេះដែរថា នាយកសាលាបានតម្រូវឲ្យសិស្សថ្នាក់ទី៩ បង់លុយម្នាក់១០០០០រៀលដើម្បីយកទៅអូសក្រដាស់ប្រឡងឆមាសទី២ថ្នាក់ទី៩ ក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៩នេះ បើមិនបង់ទេអាចមិនមានក្រដាស់ដូចគេនោះឡើយ ឮដូចនេះពួកគាត់បានស្រវេស្រវ៉ាយកប្រាក់១០០០០រៀលឲ្យកូនទៅបង់ទៅ។

ឪពុកម្ដាយ អាណាព្យាបាលរបស់សិស្ស បន្ថែមថា នាយកសាលាបានប្រព្រឹត្តអំពើពុករលួយយកលុយពីសិស្សដុះស្លែយូរមកហើយ ដែលក្នុងមួយឆ្នាំៗមានកម្មវិធីជាច្រើនដែលតម្រូវអោយសិស្សបង់លុយ។ រហូតដល់សិស្សខ្លះបានសម្រេចចិត្តបញ្ចប់ការសិក្សារបស់ខ្លួនត្រឹមតែថ្នាក់ទី៩ ក៏មានជាហូរហែដែរ។ ការឈប់រៀនត្រឹមថ្នាក់ទី៩ ព្រោះដោយសារឪពុកម្ដាយរបស់ពួកគេពុំមានលទ្ធភាពរកប្រាក់បង់ឲ្យនាយកសាលា។ ប្រជាពលរដ្ឋទទូចស្នើសុំឲ្យក្រសួងអប់រំ យុវជន និងកីឡា ចាត់វិធានការតាមដានបញ្ហានេះជាបន្ទាន់ ដើម្បីកុំឲ្យខូចអនាគតក្មេងដោយសារគ្មានប្រាក់បង់ឲ្យនាយកសាលាជាញឹកញាប់នោះ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here