អោយវាអញ្ចឹងចុះ!!!បើកសិប្បកម្មផលិតយូរហើយទើបដឹងថាខុសច្បាប់

0
15

ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង ១១.៣០នាទីព្រឹកថ្ងៃទី១០ខែកក្តដា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចក្រសួងសេដ្ឋកិច្ច ដោយមានការសម្របសម្រួលដោយ លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានធ្វើការចុះបិទសិប្បកម្មផលិតទឹកក្រូចក្លែងក្លាយយីហោ លឹម ភ័ណ្ទ ដែលមានទីតាំងស្ថិតនៅ សង្កាត់ព្រៃពន្លិច ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ម្ចាស់សិប្បកម្មដែលត្រូវគេចុះបិទបណ្តោះអាសន្នមានឈ្មោះ លឹម ភ័ណ្ទ មុខងារជាអនុប្រធានសភាពាណិជ្ឋកម្មកំពង់ធំ និង ព្រះវិហារ ហើយខណៈពេលដែលសមត្ថកិច្ចចុះទៅពិនិត្យជាក់ស្តែងនៅក្នុងរោងសិប្បកម្មខាងលើ ម្ចាស់សិប្បកម្មបានដឹងខ្លួនមុនហើយបានរត់គេចខ្លួនបាត់ស្រមោល ។

សូមបញ្ជាក់ថា ដោយមានការសង្ស័យសិប្បកម្មខាងលើ ផលិតទឹកក្រូចមានលាយសារធាតុគីមីមិន និងមិនមានច្បាប់ចុះបញ្ជីផលិតផល ដែលជាហេតុធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងសិស្ស ខណៈទឹកក្រូច ដែលមានស្លាកសញ្ញា LP កំពុងតែចរាចរណ៍ យ៉ាងគគ្រឹកគគ្រេង និងចែកចាយយ៉ាង ទូលំទូលាយ ក្នុងខេត្តកំពង់ធំ សៀមរាប និងព្រះវិហារ និងខេត្តមួយចំនួនទៀត។
ប្រភពដដែលបានបន្តទៀតថា សិប្បកម្មខាងលើត្រូវបានរកឃើញភាពមិនប្រក្រតីចំនួន៧ចំណុចគឺ ទី១ មិនបានសុំច្បាប់ចុះបញ្ជីផលិតផល នៅលើសំបកវេចខ្ចប់ មិនមាន ច.ប.ផ ទី២ នៅលើសំបកវេចខ្ចប់ដាក់អាសយដ្ឋានមិនពិតប្រាកដ ទី៣ មិនមានវិញ្ញាបនបត្របញ្ជាក់ គុណភាព ទី៤ ប្រើប្រាស់សារធាតុគីមី ( សម្រាប់ផលិតទឹកក្រូច ) ទី៥ ទំនិញនាំចូលគ្មានប្រភពច្បាស់លាស់ ទី៦ រក្សាទុកទំនិញខូចគុណភាព និង ហួសកាលបរិច្ឆេទ ទី៧ នៅលើសំបកវេចខ្ចប់ទឹកសុទ្ធមិនមានចុះបញ្ជី( CS) ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here